បារាំងនិងអង់គ្លេសនឹងពិភាក្សាគ្នាពីជនអន្តោប្រវេសន៍នៅថ្ងៃព្រហស្បត៍នេះ
PARIS, Aug. 18 (Voy) រដ្ឋមន្រ្តីក្រសួងមហារផ្ទៃបារាំងបានថ្លែងថា រដ្ឋមន្រ្តីក្រសួងមហារផ្ទៃប្រទេសបារាំងនិងអង់គ្លេសនិងជួបពិភាក្សាគ្នានៅព្រហស្បត៍ហើយក៏នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយស្តីពីការទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ដែលប្រថុយជិវិតដើម្បីទៅដល់ទីក្រុងឡុងរតាមរយៈផ្លូវក្រោមដីរបស់ប្រទេសបារាំង។
លោក Bernard Cazeneuveរដ្ឋមន្រ្តីមហាផ្ទៃបារាំងនិងសមភាគីរបស់អង់គ្លេសលោក Theresa Mayត្រូបានគេរំពឹងថា នឹងទស្សនៈកិច្ចនៅក្រុង Calaisភាគខាងជើងប្រទេសបារាំងនៅថ្ងៃព្រហស្បត៍នេះ ជាទីដែលជនភៀសខ្លួនអន្តោប្រវេសន៍រាប់ពាន់នាក់មកពីអាហ្វ្រិកនិងមជ្ឈឹមបូព៌ាបានបោះជំរុំនៅទីនោះ។
ពួកគេបានព្យាយាមជិះឡាន និងរថភ្លើង ធ្វើដំណើរទៅប្រទេសអង់គ្លេសក្នុងក្តីសង្ឃឹមដើម្បីការស្វែងរកជីវិតមួយដែលល្អប្រសើរជាងមុន នៅក្នុងរដ្ឋធានីរបស់ប្រទេសអង់គ្លេសនេះ។ ជនអន្តោរប្រវេសន៍ចំនួនប្រាំបួននាក់ បានស្លាប់ខណៈពេលព្យាយាមឆ្លងកាត់ទៅកាន់ទីក្រុងឡុងស៍ចាប់តាំងពីដើមខែមិថុនាមក។
ក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់ មន្ត្រីទាំងពីររូបនៅអឺរ៉ុបនេះ ពួកគេនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី អង់គ្លេស បារាំង ដើម្បីពង្រឹងការប្តេជ្ញា ធានាសន្ដិសុខនៅតំបន់បណ្តាញ ផ្លូវក្រោមដីរបស់អឺរ៉ុប(Eurotunnel) ប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជននៃការរត់ពន្ធ, ការជួញដូរមនុស្សនិងការធ្វើចំណាកស្រុកខុសច្បាប់។
ក្រសួងមហាផ្ទៃបារាំងបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងស្ថានភាពមនុស្សធម៌ជាមួយនឹងការរួមចំណែកដោយសមាគមនិងអាជ្ញាធរមូលដ្ឋានផងដែរ ជាពិសេសដើម្បីការពារប្រជាជនងាយរងគ្រោះបំផុត។
ក្រសួងមហាផ្ទៃបារាំងបានថ្លែងបន្តថា បន្ទាប់ពី ធ្វើទស្សនកិច្ចនៅ ក្រុង Calaisលោក Cazeneuve នឹងធ្វើដំណើរទៅទីក្រុងប៊ែកឡាំងដើម្បីជួបជាមួយសមភាគីអាឡឺម៉ង់ លោកThomas de Maiziere ដើម្បី ចរចាស្តីពីគោលនយោបាយការធ្វើចំណាកស្រុករបស់អឺរ៉ុប៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!