ក្រិកឈប់លក់សិទ្ឋប្រតិបត្តិការនៅព្រលានយន្តហោះ១៤ឲ្យអាឡឺម្ម៉ង់
ATHENS Agust ,19(Voy) រដ្ឋាភិបាលរបស់ប្រទេសក្រិចបានប្រកាសកាលពីថ្ងៃអង្គារពីការឈប់លក់សិទ្ធិប្រតិបត្ដិការ ព្រលានយន្តហោះចំនួន ១៤ ក្នុងតំបន់ឲ្យទៅសម្ព័ន្ធ Fraport-Slentel របស់អាល្លឺម៉ង់ដែលមានរយៈពេលបួនទសវត្សរ៍មកហើយនោះ ។ កិច្ចព្រមព្រៀងនេះ ធ្វើឡើង ជាលក្ខណៈឯកជនជាដំបូងដែលត្រូវបានបញ្ចប់ ដោយថវិកាសង្គ្រោះលើកទីបីថ្មីដែលត្រូវបានអនុម័តដោយសភា ក្រិចកាលពីថ្ងៃសុក្រមុននេះ។
កិច្ចព្រមព្រៀងលើគម្រោងសម្បទានព្រលានយន្តហោះនៅទីក្រុងកំពង់ផែភាគខាងជើង Thessaloniki និងតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពជាច្រើនដូចជាកោះ Mykonos, Santorini, Corfu និងកោះដេដាន់ ក្នុងចំណោមកោះដទៃទៀតក្នុងទឹកប្រាក់សរុបចំនួន ១,២៣ ពាន់លានអឺរ៉ូ (១,៣៦ ពាន់លានដុល្លារ) ដែលនេះដំណឹងនេះ បោះពុម្ពផ្សាយជាផ្លូវការដោយការសែតរបស់រដ្ឋាភិបាល។
ការលក់បិទសិទ្ឋប្រតិបត្តិការ ព្រលានយន្តហោះ១៤ ដល់វិនិយោគិនអាល្លឺម៉ង់ជាឯកជនភាវូបនីយកម្មលើកដំបូងដែលត្រូវបានសន្និដ្ឋានថាចាប់តាំងពីមានរដ្ឋាភិបាលចម្រុះដឹកនាំដោយរដ្ឋាភិបាលឆ្វេងនិយម បន្ទាប់ពីការបោះឆ្នោតជាតិកាលពីខែមករា។
កិច្ចព្រមព្រៀងនេះត្រូវបានគេគ្រោងចាប់ផ្តើម បិទនៅចុងឆ្នាំ ២០១៤ ក្រោមដំបូលរដ្ឋាភិបាលមុន ដែលដឹកនាំដោយអ្នកអភិរក្សប៉ុន្តែថា បានជាប់គាំងនៅក្នុងអំឡុងពេលមុនការបោះឆ្នោតទៅវិញ។
គណបក្សប្រឆាំងឆ្វេងនិយម Syriza បានជំទាស់ដាចអហិង្កការចំពោះកម្មវិធីឯកជនភាវូបនីយកម្មទាំងមូល ចាប់តាំងពី ថវិកាសង្គ្រោះក្រិកលើកដំបូងនៅក្នុងឆ្នាំ ២០១០ ដោយថ្លែងថាជា«ការលក់ទ្រព្យសម្បត្តិរដ្ឋ ។ រដ្ឋាភិបាលឆ្វេងនិយមជាដំបូងរបស់ប្រទេសនេះ បានថ្លែងថាលក្ខខណ្ឌនៃការដេញថ្លៃនឹងត្រូវត្រួតពិនិត្យ។
បើយោងតាមសេចក្តីប្រកាសកាលពីថ្ងៃអង្គារថា ទោះយ៉ាងណាកិច្ចព្រមព្រៀងចុងក្រោយ ហាក់ដូចជាមិនបានធ្វើវិសោធនកម្មឲ្យខុសគ្នាឆ្ងាយពេកនោះទេ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនៃការដេញថ្លៃនេះកាលពីលើកមុននោះ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!