ជនជាតិចិន៦ស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅបាងកក
Bangkok ,Agust ,19(Voy) ស្ថានទូតចិនប្រចាំនៅក្នុងទីក្រុងបាងកកប្រទេសថៃបានថ្លែងកាលពីថ្ងៃអង្គារ៍ថា ជនជាតិចិន៦នាក់ក្នុងនោះមកពីតំបន់រដ្ឋបាលពិសេសហុងកុងពីរនាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកដ៏កក្រើកកណ្តាលទីក្រុងបាងកកកាលពីយប់ថ្ងៃចន្ទ។
ប្រភពខាងលើបានបន្តថា ជនជាតិចិន ២២នាក់ផ្សេងទៀតដែលក្នុងនោះរួមមាន ១៧នាក់មកពី ប្រទេសចិ ពីរនាក់មកពីហុងកុង និងបីនាក់ទៀតមកពីប្រទេសចិនកោះតៃវ៉ាន់នោះ បានទទួលការព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ស្ថានទូតចិនបានថ្លែងបន្ថែមទៀតថា មានជនជាតិចិនជាង១០ នាក់ទៀតដែលបានរងរបួសស្រាលត្រូវបានចេញពីមន្ទីរពេទ្យហើយ។
ប្រភពពីស្ថានទូតចិន្ក៏បានបញ្ជាក់ដែរថា ជនជាតិចិនម្នាក់នៅតែបាត់ខ្លួននៅឡើយក្នុងហេតុការណ៍ដ៏ប្រល័យមួយនេះ។
សូមរំលឹកថា មានការផ្ទុះមួយនៅ ទីសក្ការៈបូជា Erawan ដែលជាទិសដៅទេសចរណ៍ដ៏ពេញនិយមនៅក្នុងទីក្រុងបាងកក នៅ ម៉ោងប្រហែល ៧ល្ងាច ថ្ងៃចន្ទបានបណ្តាលឲ្យមនុស្ស២០ នាក់បានស្លាប់និងជាង១០០ នាក់ទៀតបានរងរបួស។ លោកប្រាយុទ្ធចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានប្តេជ្ញាកាលពីថ្ងៃអង្គារថា នឹងនាំយកជនដៃដល់ក្នុងការបំផ្ទុះគ្រាប់បែកដ៏ប្រល័យនេះទៅកាត់ទោសតាមច្បាប់ដើម្បីរកយុត្តិធម៌ជូនជនរងគ្រោះ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!