(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,643
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

ក្រុមហ៊ុនកូកាកូឡាសាងសង់រោងចក្រថ្មី វិនិយោគទឹកប្រាក់​១០០​លានដុល្លា

  • VOY News
  • ព្រហស្បតិ៍ , ២០ , សីហា , ២០១៥ - ១៦:០០
  • សេដ្ខកិច្ច-សង្គម
  • Comments

សូមស្ដាប់សេចក្ដី រាយករណ៍ដោយ លោក​ ញ៉ែម​ សំណាង ៖

រោងចក្រថ្មីរបស់ក្រុមហ៊ុនកូកាកូឡា រៀបចំពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់​ នៅព្រឹកថ្ងៃទី២០​ ខែសីហា ឆ្នាំ​២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ​ ដែលចំណាយទឹកប្រាក់វិនិយោគ​ ១០០លានដុល្លាបន្ថែមនៅក្នុងប្រទេសកម្ពុជា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៨ ដើម្បីឲ្យសេដ្ឋកិច្ច នឹងការប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជាមានភាព រីកចំរើនប្រកបដោយនិរន្តរភាព។

លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងនៅក្នុងពិធីបើកការដ្ឋាសាងសងរោងចក្រថ្មីនោះថា ខណះពេលដែលការបង្កើតសេដ្ឋកិច្ចសហគមន៍អាស៊ាននៅចុងឆ្នាំ២០១៥នេះ នឹងរំពឹងថា មានភាពទាក់ទាញអ្នកវិនិយោគនៅក្នុងតំបន់។ កម្ពុជានឹងប្រែក្លាយទៅជាប្រទេសមួយដែលសហគមន៍សេដ្ឋកិច្ចអាស៊ានមាន ទំនិញ សេវាកម្ម និងមូលធនដោយជំហរ ដោយសេរី។ លោកបន្ថែមទៀតថា ការវិនិយោគ ១០០លានដុល្លារបស់ក្រុមហ៊ុនកូការកូឡា គឺជាការរួមចំណែកដ៏យូរអង្វែងដល់សេដ្ឋកិច្ចជាតិនៅកម្ពុជា និងជាសក្ខីភាពជាទំនុកទុកចិត្តលើទីផ្សារ នឹងបរិស្ថានវិនិយោគនៅក្នុងប្រទេសកម្ពុជា។

បន្ថែមលើនេះទៀត លោក អ៊ីរៀល ហ្វីនិន អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន កូកាកូឡា នឹងជាប្រធានក្រុមហ៊ុនវិនិយោគបានលើកឡើងថា ការសម្រេចចិត្តវិនិយោគ​ ១០០លានដុល្លាបន្ថែមក្នុងការសាងសង់រោងចក្រថ្មីក្នុងប្រទេសកម្ពុជា ដោយសារតែមានភាពវិជ្ជាមាននៃកត្តាប្រជាសាស្រ្តរបស់ប្រទេសកម្ពុជា និងធនធានមនុស្សដែលមានទេពកោសល្យ បូករួម និងបរិយាកាសអាជីវកម្មដ៏វិជ្ជមានដែលធ្វើអោយការសម្រេចចិត្តធ្វើការសាងសង់រោងចក្រថ្មីនេះ មានភាពរហ័ស នឹង ងាយស្រួល។

រោងចក្រថ្មីនេះ គឺជាការវិនិយោគបន្ថែមនឹងការបង្កើនសមត្តិភាពផ្គត់ផ្គង់ផលិតផលនៅក្នុងស្រុក បង្កើតការងារ សម្រាប់ប្រជាជនកម្ពុជាផងដែរ។ ហើយនឹងបណ្ដុះបណ្តាលជំនាញដល់បុគ្គលិកដើម្បីធានាអោយមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានឪកាសអភិវឍ្ឍន៍នាពេលអានាគត។ បន្ថែលើនេះទៀតក្រុមហ៊ុននេះនឹងរំពឹងទុកថា ចំនួនបុគ្គលិក នឹងត្រូវកើនឡើងរហូតដល់ជាង ១,០០០នាក់នៅក្នុងរយៈពេល​ ១០ឆ្នាំខាងមុខនេះ។ ក្រុមហ៊ុននេះមានបុគ្គលិកបំរើការងារដោយផ្ទាល់ចំនួនជាង ៨០០នាក់ និង បានផ្ដល់ការងារដោយប្រយោលជាង ៤,៨០០​ដល់ប្រជាជនកម្ពុជាតាមរយៈការបង្កើតអាជីវកម្ម នឹងបណ្ដាញអាជីវកម្មរបស់ខ្ឡួននៅក្នុងវិស័យឧស្សាហកម្មនេះ៕

ដោយ ញ៉ែម​ សំណាង

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,643
ស្តាប់អនឡាញ