លោកលីបានមកដល់ប្រទេសប្រស៊ីលហើយនៅក្នុងដំណើរទស្សនៈកិច្ចបួនប្រទេសរបស់លោក
រូបភាពពី Xinhua
BRASILIA, May 18 : នាយករដ្ឋមន្ត្រីចិនលោកលីកឺឈាំង បានមកដល់ប្រទេស ប្រេស៊ីលហើយ កាលពីថ្ងៃចន្ទម្សិលមិញនេះ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសនេះ តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃប្រទេស ប្រេស៊ីលគឺលោកស្រី Dilma Rousseff ។
ក្នុងពេលអញ្ជើញមកដល់ លោកលីបានថ្លែងថា ប្រទេសចិននិងប្រទេសប្រេស៊ីលគឺជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឥទ្ធិពលនិង មានមិត្តភាពរវាងគ្នានិងគ្នាដ៏ជ្រាលជ្រៅ នៅក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចនិងភាពស្របគ្នាពេញចិត្តគ្នានៅក្នុងយុទ្ឋសាស្រ្តនៃការអភិវឌ្ឍន៍ ហើយទាំងពីរប្រទេសកំពុងព្យាយាមដើម្បីនឹងធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរនេះ។
ភាគីចិនបានថ្លែងថា នៅក្នុងទំនាក់ទំនងនេះ ប្រទេសចិន តែងតែចាត់ទុកប្រេស៊ីលជាទស្សនៈយុទ្ធសាស្រ្តរយៈពេលវែង និងមានតម្លៃដ៏ខ្ពង់ខ្ពស់ក្នុងសមិទ្ធិផលសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសប្រេស៊ីលនិងជាទំនុកចិត្តយ៉ាងពេញលេញ នាពេលអនាគតសំរាប់ទំនាក់ទំនងទ្វេភាគី។
លោកលីថ្លែងថា លោកមានបំណងចង់ធ្វើការផ្លាស់ប្តូរ ទស្សនៈឲ្យបានស៊ីជម្រៅជាមួយពួកមេដឹកនាំរបស់ប្រេស៊ីល លើការបង្កើនជំនឿទុកចិត្តខាងនយោបាយឲ្យគ្នាទៅវិញទៅមកបន្ថែមទៀត ធ្វើឱ្យស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងលើកកំពស់វប្បធម៌និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនដោយផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងសមត្ថភាពផលិតកម្ម និងផលិតផលឧបករណ៍សំណង់ ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្មនិងការវិនិយោគ។
តាមគំរោងក្នុងអំឡុងការស្នាក់នៅរបស់លោកលីនៅក្នុងប្រទេសប្រេស៊ីល លោកលីនឹងជួបពិភាក្សាជាមួយលោកស្រី Rousseff និងចូលរួមសន្និសិទសារព័ត៌មានរួមគ្នា។មេដឹកនាំប្រទេសទាំងពីរនេះក៏នឹងចូលរួមក្នុងពិធី បង្កើតគម្រោងទំនប់វារីអគ្គិសនី ដែលមានតង់ស្យុងខ្ពស់នៅ Belo Monte ផងដែរ។ ក្រៅពីនេះលោកលីនឹងជួបជាមួយមេដឹកនាំសភាប្រេស៊ីលនិងចូលរួមក្នុងពិធីបិទកិច្ចប្រជុំកំពូលអាជីវកម្ម ទ្វេភាគី។ លោកក៏នឹងទៅកាន់ទីក្រុង Rio de Janeiro និងទស្សនាការតាំងពិពណ៌ផលិតផលឧបករណ៍ប្រើប្រាស់របស់ប្រទេសចិន។
សូមជំរាបជូនដែរថា លោកលីបានមកដល់ទីនេះ បន្ទាប់ពីដំណើរទស្សនកិច្ចមួយ ឆ្លងកាត់ ប្រទេសអៀឡង់ ។ ប្រទេសប្រេស៊ីលគឺជាការឈប់សំចតដំបូងរបស់លោកលី ក្នុងដំណើរទស្សនកិច្ចចំនួនបួនប្រទេសនៅអាមេរិកឡាទីន ដែលជាទស្សនៈកិច្ច របស់លោកលើកដំបូងទៅកាន់តំបន់នេះចាប់តាំងពីលោកចូលកាន់តំណែងនៅឆ្នាំ 2013 ក្រៅពីប្រទេសប្រេស៊ីលលោកលីនឹងធ្វើទស្សនកិច្ចនៅប្រទេសកូឡុំប៊ីប្រទេសប៉េរូនិងឈីលី៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!