មេដឹកនាំកូរ៉េខាងជើងបញ្ជយោធាត្រៀមប្រយុទ្ឋចាប់ពីម៉ោង៥ល្ងាចថ្ងៃសុក្រនេះទៅ
PYONGYANG, Aug. 21 (Voy): ទីភ្នាក់ងារព័ត៌ផ្លូវការរបស់កូរ៉េខាងជើង KCNA រាយការណ៍នៅព្រឹកថ្ងៃសុក្រនេះថា មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឬ (កូរ៉េខាងជើង) លោកគីមជុងអ៊ុន បានចេញបញ្ជាឱ្យកងកម្លាំងជួរមុខ រួមកម្លាំងគ្នាត្រៀមខ្លួនក្នុងស្ថានភាពសង្គ្រាមចាប់ពីម៉ោង៥ ល្ងាចថ្ងៃសុក្រនេះទៅ ។
សេចក្តីរាយការណ៍ខាងលើបានបន្ត ការបញ្ជារបស់លោកគីមបាននេះ បានធ្វើឡើងនៅឯកិច្ចប្រជុំធំ បន្ទាន់មួយរបស់គណៈកម្មាការកណ្តាលយោធា របស់បក្សពលករដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េ។
មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធត្រូវត្រៀមខ្លួនឲ្យបានល្អ ដើម្បីដោះស្រាយជាមួយនឹងប្រតិបត្ដិការដែលអាចធ្វើទៅបាននៅទីណាមួយ នៅពេលណាមួយ។ លោកគីមបានបញ្ជាក់ថា តំបន់ជួរមុខរបស់រដ្ឋខ្លះអាចមានសង្រ្គាមចាប់ពីវេលាម៉ោង៥ ល្ងាចថ្ងៃសុក្រនេះទៅ។
បើយោងតាមការលើកឡើងរបស់ទីភ្នាក់ងារពត៌មាន KCNAថា ក្នុងអំឡុងកិច្ចប្រជុំបន្ទាន់នេះ វិធានការណ៍នយោបាយនិងយោធា ក្នុងគោលបំណង ដើម្បីបំបែកការបង្កហេតុសង្រ្គាមរបស់សត្រូវ ត្រូវបានពិភាក្សា ខណៈពេលដែល ផែនការរបស់យោធាក្នុងការប្រយុទ្ធ នៅជួរមុខត្រូវបានអនុម័ត ។
មន្ត្រីដែលទទួលបញ្ជាសម្រាប់ប្រតិបត្តិការយោធានៅតំបន់នេះ ត្រូវបានបញ្ជូនទៅជួរមុខនៅក្នុងគោលបំណងដើម្បីប្រឆាំងនឹងប្រតិកម្មពីខ្មាំងសត្រូវ នៅក្នុងករណីនៃការប្រតិបត្ដិការបំផ្លាញកន្លែង សង្គ្រាមចិត្តសាស្រ្ត ឆ្ពោះទៅកាន់ភាគខាងជើង ប្រសិនបើផ្សាយការឃោសនានេះមិនត្រូវបានផ្អាកក្នុងរយៈពេល ៤៨ម៉ោងនោះ។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានចេញផ្សាយថា កងទ័ពកូរ៉េខាងជើង បានបាញ់ផ្លោងទៅលើកងទ័ពកូរ៉េខាងត្បូង នៅឈរនៅតាមបន្ទាប់ព្រំដែននៃប្រទេសទាំងពីរ ហើយឥឡូវនេះ សារព័ត៌មាន Reuters បានចេញផ្សាយថា កូរ៉េខាងត្បូងបានបាញ់តបតទៅកាន់ កងទ័ពកូរ៉េខាងជើងវិញ ដោយប្រើកាំភ្លើងធំ ក្រោយពេលដែលកូរ៉េខាងជើង បានបាញ់កាំភ្លើងធំជាច្រើនគ្រាប់មកលើកូរ៉េខាងត្បូង។
ដើមហេតុនៃការបាញ់ផ្លោងនេះ! គ្រាន់តែដឹងថា កាលពីដើមខែនេះកូរ៉េខាងត្បូងបានចោទកូរ៉េខាងជើងថា បានដាក់គ្រាប់មីននៅតាមព្រំដែនប្រទេសទាំងពីរ រហូតដល់មានទាហានស្លាប់ និងរបួសជាច្រើននាក់ ហើយក្រោយមកទៀត កូរ៉េខាងជើងបានចាក់ផ្សាយសំឡេង ឃោសនាលក្ខណៈចិត្តសាស្ត្រនៅតាមព្រំដែន ដើម្បីជាការសងសឹកទៅកាន់កូរ៉េខាងត្បូងដោយបានចោទប្រកាន់មកលើខ្លួន៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!