3 នាក់ស្លាប់និង 4 នាក់រងរបួសក្នុងការបាញ់ប្រហារនៅក្នុងរដ្ឋញូវយ៉កសហរដ្ឋអាមេរិក
NEW YORK, Aug. 21 (Voy): យ៉ាងហោចណាស់មនុស្សចំនួនបីនាក់បានស្លាប់និងបួននាក់ទៀតបានរងរបួសនៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ដោយសារតែមាន ការបាញ់ប្រហារចូលលទៅក្នុងហ្វូងមនុស្សនៅខាងក្រៅ ក្លឹបមួយនៅរដ្ឋញ៉ូវ យ៉ក សហរដ្ឋអាមេរិក ពីយប់ថ្ងៃពុធនិងត្រូវបានប្រព័ន្ឋផ្សព្វផ្សាយទម្លាយចេញនៅថ្ងៃព្រហស្បត៍ម្សិលមិញនេះ។
យោងតាមប្រព័ន្ឋផ្សព្វផ្សាយអាមេរិក NBC បានដកស្រងសំដីប៉ូលិសមកចុះផ្សាយថា ការបាញ់ប្រហារនេះបានកើតមានឡើង លើហ្វូងមមនុស្សនៅខាងក្រៅក្លឹប មួយកន្លែង បន្ទាប់ពីក្មេងប្រុសស្រីបានចេញពីមើលការប្រកួតកីឡាបាល់បោះ បានប៉ុន្មាននាទី គឺនៅម៉ោង១១និង៣០នាទីយប់ថ្ងៃព្រស្បត៍ ម៉ោងនៅអាមេរិក។
គេហទំព័រ WHEC បានដកស្រង់សម្តីលោកស្នងការប៉ូលិសក្រុង រ៉ូឆេស្ទ័រ លោក Michael Ciminelli ដែលលោកបានថ្លែងថា អ្វីដែលយើងដឹងនោះ គឺមានរថយន្តមួយគ្រឿង យ៉ាងហោចណាស់មានម្នាក់ឬច្រើននាក់នៅក្នុងរថយន្ត បើកការបាញ់ប្រហារពីរថយន្តចូលទៅក្នុងហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នាបន្ទាប់ពីការប្រកួតកីឡាបាល់បោះ នៅក្លឹបកីឡារបស់ក្មេងប្រុសស្រីទាំងនោះ ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថាយ៉ាងហោចណាស់មានជនរងគ្រោះម្នាក់មានវ័យជំទង់។ ទោះយ៉ាងណាក្រុមប៉ូលីស មិនបានចេញផ្សាយពីអាយុឬអត្តសញ្ញាណរបស់ជនរងគ្រោះណាម្នាក់នោះទេ ។
ប៉ូលិសបានថ្លែងថា អ្នករងរបួស ទាំងអស់មានវ័យ ប្រហែលជា ២០ ឆ្នាំ បានរងរបួសដោយគ្រាប់កាំភ្លើងដោយមិនមានការ គំរាមកំហែងមុននោះទេ មុនពេលដែលមានការបាញ់ប្រហារនេះ ។
ប៉ូលិសក្នុងស្រុកនិយាយថា ការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ កំពុងតែដំណើរការ។ លោក Ciminelli បានជំរុញឱ្យអ្នកដែលមានពត៌មាន អំពីការបាញ់ប្រហាររាយការណ៍ទៅប៉ូលិសដើម្បីបានរង្វាន់លើកទឹកចិត្តផងដែរ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!