រ៉ុក្កែតបួនគ្រាប់ធ្លាក់ចូលអ៊ីស្រាអែលសង្ស័យមកពីស៊ីរី
JERUSALEM, Aug. 21 (Voy): អ្នកនាំពាក្យកងទ័ពការពារអ៊ីស្រាអែល (IDF) បានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ គ្រាប់រ៉ុក្កែតបួនគ្រាប់ បានគេបាញ់ចេញពីប្រទេសស៊ីរីភាគឆ្ពោះទៅកាន់ខាងជើងប្រទេសអ៊ីស្រាអែល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ។
រ៉ុក្កែតបួននាក់ត្រូវបានបាញ់ចេញពីទីទួលខ្ពស់Golan ក្នុងប្រទេសស៊ីរី និងបានធ្លាក់នៅទីទួលកាលីឡេ និង ទីទួលខ្ពស់Golan របស់ប្រទេស អ៊ីស្រាអែល ។តែទោះជាយ៉ាងណាមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ទេ។
បើទោះបីជារបាយការណ៍ដំបូងដោយប្រព័ន្ធផ្សព្វផ្សាយស្រាអែល បានអះអាងថា គ្រាប់រ៉ុក្កែតត្រូវបានគេបាញ់ចេញពីយោធាប្រទេសលីបង់ តែឥឡូវនេះជឿជាក់ថា វាត្រូវបានបាញ់ចេញពីប្រទេសស៊ីរីនិងកំពុងស៊ើបអង្កេតបន្តចូលទៅក្នុងកាលៈទេសៈនៃការកើតហេតុ ការស្កេន រួមជាមួយនឹងប៉ូលីសអ៊ីស្រាអែលដើម្បីរកភស្តុតាង បន្ថែមទៀតនៅក្នុងតំបន់នេះនេះ។
ស៊ីរ៉ែននៅក្នុងសហគមន៍ជាច្រើនបានរោទ៍ឡើង នៅក្នុងតំបន់ ស្រុកកាលីឡេនៅភាគខាងជើងអ៊ីស្រាអែលនៅម៉ោងប្រហែល ៦ ល្ងាចម៉ោងក្នុងស្រុក ។ របាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបាននិយាយថា យ៉ាងហោចណាស់ រ៉ុកែតពីរគ្រាប់ បានធ្លាក់ផ្ទុះនៅជិតសហគមន៍អ៊ីស្រានិង ចំនួនពីរគ្រាប់ទៀត បានធ្លាក់នៅភាគខាងជើងអ៊ីស្រាអែល។ អ្នកស្រុកនៅក្បែរ សហគមន៍ទាំងនោះត្រូវបាន អាជ្ញាធរក្នុងតំបន់ស្នើរឲ្យក្នុងផ្ទះរបស់ពួកគេ១០ នាទីបន្ទាប់ពីការវាយប្រហារ។
គេហទំព័រខាងលើនេះ បានរាយការណ៍ថា មិនមានការខូចខាត រចនាសម្ព័ន្ធ ឬ ទ្រព្យត្រូវបានគេរាយការណ៍នោះទេ តែថាមានភ្លើងឆេះព្រៃក្នុងតំបន់ Walla ។ ក្រុមមន្ត្រីសន្ដិសុខនៅក្នុងប្រទេសអ៊ីស្រាអែលបានប្រាប់ដល់ក្រុមពត៌មានថា ពួកគេជឿថា ការបាញ់គ្រាប់រ៉ុក្កែតនេះគ្មាន អ្វីក្រៅពីផលប៉ះពាល់ពីការប្រយុទ្ធគ្នានៅក្បែរប្រទេសស៊ីរីចំពេលដែលមានសង្គ្រាមស៊ីវិលបួនឆ្នាំរបស់ប្រទេសនេះនោះទេ។
ក្នុងពេលប៉ុន្មានឆ្នាំមកនេះគ្រាប់រ៉ូកែតនិងកាំភ្លើងត្បាល់ជាច្រើនមកពីប្រទេសស៊ីរី បានធ្លាក់នៅភាគខាងជើងអ៊ីស្រាអែល ដែលជាលទ្ធផលនៃសង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី ប៉ុន្តែអ្នកផ្សេងទៀតជឿថាត្រូវបានប្រព្រឹត្តដោយ ចេតនា ពីបក្សពួកក្រុមជីហានិង Hezbollah នៅប្រទេសស៊ីរីនិងប្រទេសលីបង់។ តែកន្លងមកនេះ មិនមានការរងរបួស ឬការខូចខាតយ៉ាងច្រើន ត្រូវបានគេរាយការណ៍នោះទេ។ គេសង្កេតឃើញមានការវាយប្រហារជាច្រើនផងដែរ ប្រឆាំងនឹងពួកទាហានអ៊ីស្រាអែល ភាគច្រើនមកពីប្រទេសលីបង់៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!