IAEA ថាខ្លួនទទួលបានពត៌មានច្រើនពីកម្មវិធីនុយក្លេអ៊ែអឺរ៉ង់
United Nation 26.08(Voy) ៖ ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ IAEA កាលពីថ្ងៃអង្គារបានថ្លែងថាខ្លួនទទួលបាន ដំណឹងយ៉ាងច្រើននិងមានតំលៃពីប្រទេសអ៊ីរ៉ង់លើកម្មវិធីនុយក្លេអ៊ែរបស់គេខណៈពេលដែលទីភ្នាក់ងារនេះនៅតែមានការផ្ទៀងផ្ទាត់ទិន្នន័យនៅឡើយនោះ។
នៅក្រោមកិច្ចព្រមព្រៀងនេះ មានការព្រមព្រៀងគ្នាដោយទូលំទូលាយ រវាងប្រទេសអំណាចរបស់ពិភពលោកទាំងប្រាំមួយជាមួយនឹងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃទី ១៤ខែកក្កដា ដោយក្នុងនោះប្រទេសអ៊ីរ៉ង់នឹងធ្វើឲ្យប្រសើរឡើងនូវតម្លាភាព ផែនការនុយក្លេអ៊ែររបស់ខ្លួនខណៈពេលដែលមានកាជាប់គាំងមួយចំនួននៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការផ្តល់ជំនួយសង្គ្រោះបន្ទាន់លើការដាក់ទណ្ឌកម្ម។
លោក Yukiya Amano ប្រធាន ទីភ្នាក់ងារនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បាននិយាយថាទីភ្នាក់ងារលោកបានពត៌មាន ដុំកំភួន ពីរដ្ឋាភិបាលក្រុងតេហេរ៉ង់។ ប្រធានទីភ្នាក់ងារ IAEA បានថ្លែងថា ការចំណាយប្រចាំឆ្នាំសម្រាប់ការផ្ទៀងផ្ទាត់និងការត្រួតពិនិត្យសកម្មភាពនុយក្លេអ៊ែរនៅប្រទេសអ៊ីរ៉ង់មានទឹកប្រាក់ ៩,២ លានអឺរ៉ូ ប្រហែលស្មើរនឹង(១០.៦៣លានដុល្លារសហរដ្ឋអាមេរិក) ។
លោក Amano បានអំពាវនាវដល់រដ្ឋជាសមាជិក ផ្តល់ការឧបត្ថម្ភនូវប្រាក់មកឲ្យទីភ្នាក់ងារដែលកំពុងតែត្រូវការជាចាំបាច់ ដោយលោកបានថ្លែងថា ការរួមវិភាគទានថវិកាបន្ថែមដែលខ្លួនទទួលបានក្នុងការងារតាមដានសកម្មភាពនុយក្លេអ៊ែនេះ នឹងត្រូវ បង្ហាញ នៅចុងខែកញ្ញានេះ។
តាមទិន្នន័យកាលពីមុនបានផ្តល់ទៅឱ្យទីភ្នាក់ងារ IAEA ដោយរដ្ឋជាសមាជិកមួយចំនួន IAEA បានថ្លែងនៅក្នុងរបាយការណ៍មួយថា ប្រទេសអ៊ីរ៉ង់ប្រហែលជានៅក្នុងឆ្នាំ 2011 បានអនុវត្តកម្មវិធីអាវុធនុយក្លេអ៊ែរនៅក្រោមផែនការនុយក្លេអ៊ែរស៊ីវិល របស់ខ្លួនហើយទីភ្នាក់ងារនេះបានប៉ាន់ស្មានថា ប្រទេសអ៊ីរ៉ង់អាច ធ្វើតេស្តសាកល្បងប្រព័ន្ឋអាវុធ hydrodynamic នៅមូលដ្ឋានយោធា Parchin តែ ប្រទេសអ៊ីរ៉ង់បានបដិសេធរឿងនេះ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!