ក្រុមហ៊ុនវៀតណាមមិនអើពើនឹងសក្តានុពលនៅតាមជនបទ
Vietnam 26.08(Voy) ៖ កាសែតក្នុងស្រុកប្រទេសវៀតណាមនៅថ្ងៃពុធនេះបានដកស្រង់សម្តី មន្ត្រីនិងអ្នកជំនាញដែលពួកគេបានថ្លែងថា បើទោះបីជាត្រូវបានគេមើលឃើញថា មានកត្តានៅក្នុងការសម្រេចបាននូវការអភិវឌ្ឍជនបទប្រកបដោយនិរន្តរភាពក៏ដោយ ក៏វិស័យពាណិជ្ជកម្មរបស់ប្រទេសវៀតណាមនៅតែភាគច្រើនជាកំលាំងដែលមិនទាន់ទទួលយកបាន ។
ប្រភពខាងលើនេះបានបន្តថា ចំនួន ការវិនិយោគអាជីវកម្មនៅក្នុងការអភិវឌ្ឍជនបទនេះបានធ្លាក់ចុះពី 1,6 ភាគរយក្នុងឆ្នាំ 2007 មកនៅតិចជាង 1 ភាគរយនៅឆ្នាំ 2014 ។ ជិតប្រាំឆ្នាំបន្ទាប់ពីការអនុវត្ដន៍នៃកម្មវិធីគោលដៅជាតិមួយស្តីពីការអភិវឌ្ឍជនបទថ្មី ចំនួនទឹកប្រាក់វិនិយោគសរុបមានដល់ទៅ851. 8 ពាន់ពាន់លានដុង (ប្រហែល 38 ពាន់លានដុល្លារ) ។
ការិយាល័យសំរបសំរួលកណ្តាលដើម្បីអភិវឌ្ឍន៍ជនបទថ្មីបាននិយាយថា ក្នុងចំណោមនេះមានតែ 4,9 ភាគរយបានមកពីវិស័យជំនួញបានបរាជ័យ ឆ្លុះបញ្ចាំងពីសក្តានុពលនៃវិស័យនេះដោយសកម្មភាពរយៈពេលយូរ ។
របាយការណ៍របស់ការិយាល័យស្ថិតិទូទៅមួយបានបង្ហាញថា តែ 0,96 ភាគរយនៃអាជីវកម្មរបស់ប្រទេសនេះទេដែល បានធ្វើប្រតិបត្តិការនៅក្នុងវិស័យកសិកម្មព្រៃឈើនិងវារីវប្បកម្មកាលពីឆ្នាំមុន។
នៅឯសន្និសីទមួយកាលពីថ្ងៃអង្គារ រៀបចំដោយក្រុមប្រឹក្សាទូទៅនៃវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ, អ្នកជំនាញបានឱ្យដឹងថា កត្តាដូចជាការផ្លាស់ប្តូរអាកាសធាតុ ហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងកង្វះនៃការលើកទឹកចិត្ត ដើម្បីលើកទឹកចិត្តការធ្វើពាណិជ្ជកម្មកំពុងរាំងស្ទះដល់ការអភិវឌ្ឍជនបទ។
លោក Truong Cong Ngan ប្រធាន គណៈកម្មាធិការអភិវឌ្ឍជនបទ ខេត្ត Quang Ninh បានមានប្រសាសន៍ថា វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់គោលនយោបាយអាជីវកម្ម និងយន្តការផ្លូវច្បាប់របស់ប្រទេសនេះ មានស្ថេរភាពនៅក្នុងរយៈពេលវែងនោះ៕
ប្រែសំរួលដោយ៖ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!