ការរអិលបាក់ដីនៅខេត្តAntioquiaប្រទេសកូឡុំប៊ីសម្លាប់មនុស្សរាប់សិបនាក់
Colombia May 18 : ប្រធានាធិបតីនៃប្រទេសកូឡុំប៊ីលោក Juan Manuel Santos បានថ្លែងថា អាជ្ញាធរមិនបានដឹងទេថាតើមានមនុស្សប៉ុន្មាននាក់កំពុងតែបាត់ខ្លួននៅក្នុងហេតុការណ៍ បាក់រអិលដី ដ៏ប្រល័យនៅក្នុងខេត្ត Antioquiaនោះ។
ប្រភពពីប្រព័ន្ឋផ្សព្វផ្សាយនៅក្នុងប្រទេសនេះបានឲ្យដឹងថា ភ្លៀងធ្លាក់យ៉ាងខ្លាំងបានបណ្តាលឱ្យទន្លេ Liboriana ក្នុងក្រុង Salgarបុកទឹកឡើងដល់ច្រាំងដែលញ៉ាំងឱ្យមានការរអិលបាក់ដីនេះ។
មហន្តរាយនេះ ភាគច្រើនបានកើតឡើងនៅក្នុងភូមិសាន់តា ម៉ាការីតា ភាគខាងលិចរដ្ឋធានី Medellinបានជួបគ្រោះថ្នាក់នេះខ្លាំងជាងគេដែលបានរងនូវការវាយប្រហារកាលពីថ្ងៃច័ន្ទម្សិលមិញនេះ។
ក្រុមសង្គ្រោះនិងអ្នកស្រុកបានធ្វើការរួមគ្នាដើម្បីជីករកមនុស្សដែលបានបាត់ខ្លួននៅក្នុងសង្ឃឹមថានឹងស្វែងរកឃើញអ្នកនៅរស់រានមានជីវិត។
បន្ទាប់ពីបានមកពិនិត្យនៅកន្លែងកើតហេតុដែលបានជួបគ្រោះមហន្តរាយនេះ លោក Santos បានប្រកាសដាក់រដ្ឋនេះក្នុងភាពអាសន្ន ហើយបានសន្យាថានឹងសាងសង់ផ្ទះថ្មីជូនពលរដ្ឋដើម្បីរស់នៅឡើងវិញផងដែរ៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!