ប្រជាពលរដ្ឋរងគ្រោះទំនាស់ដីធ្លីក្នុងខេត្តព្រះវិហារចោទអាជ្ញាធរខេត្តថាមិនគោរពច្បាប់
MC៖ ប្រជាពលរដ្ឋរងគ្រោះដោយទំនាស់ដីធ្លីនៅ ខេត្តព្រះវិហារ បន្ទាប់ពីរូចពីការឃាត់ខ្លួន បានចោទថា អាជ្ញាធរខេត្ត ថាមិនគោរពច្បាប់ និងមិនដោះស្រាយទំនាស់ដីធ្លីអោយប្រជាពលរដ្ឋដោយយុត្តិធម៌។ តែ អាជ្ញាធរខេត្ត បានសន្យាថានិងដោះស្រាយជួនប្រជាពលរដ្ឋ។ ការសន្យានេះបន្ទាប់ពីមានការតវ៉ាអោយដោះលែង តំណាងរបស់ពួកគេកាលពីថ្ងៃទី៤មករា។
ប្រជាពលរដ្ឋម្នាក់ដែលត្រូវបានចាប់ខ្លួនរឿងទំនាស់ដីធ្លីនៅស្រុករវៀង ខេត្តព្រះវិហារ បានចោទអាជ្ញាធរខេត្តនេះថាមិនគោរពច្បាប់ ហើយប្រើអំណាច និងតុលាការក្នុងការដោះស្រាយទំនាស់ដីធ្លីអោយប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះបន្ទាប់ពីអាជ្ញាធរខេត្តចាប់ខ្លួនលោក មួយរសៀល កាលពីថ្ងៃទី៤មករា ហើយត្រូវបានដោះលែងវិញបន្ទាប់មានការតវ៉ាពីប្រជាសហគមន៍រងគ្រោះដូចគ្នា។
លោក វង្ស សុខេងលី ជាប្រជាពលរដ្ឋរងគ្រោះក្នុងជំលោះដីធ្លី នៅភូមិឈ្មួញ ឃុំរួស់រាន់ ស្រុករវៀង ខេត្តព្រះវិហា បានប្រាប់វិទ្យុសំឡេងយុវជនអោយដឹងនៅព្រឹកនេះថា ជំលោះដីធ្លីរវាងប្រជាពលរដ្ឋនិងក្រុមហ៊ុននោះ ខាងភាគីក្រុមហ៊ុនយល់ព្រមឈប់ការឈួសឆាយតាមការហាមឃាត់ពីសំណាក់ប្រជាពលរដ្ឋ តែអាជ្ញាធរមួលដ្ឋានបញ្ជាអោយបន្តឈួសឆាយ។ ហើយអាជ្ញាធរមិនដោះស្រាយតាមផ្លូវច្បាប់នោះទេ ថែមទាំងបានចាប់ខ្លួនអ្នកតវ៉ា និងគាប់សង្គត់ប្រជាពលរដ្ឋថែមទៀតផង។
លោក ប៉ឹក សុវភ័ណ្ឌ ប្រធានកម្មវិធីផ្នែកតស៊ូមតិ និងជនជាតិដើមភាគតិចដែលតាមដានរឿងនេះលើកឡើងថា នៅពេលលមានការរំលោភបំពាន ពីសំណាក់ក្រុមហ៊ុន ទៅលើប្រជាពលរដ្ឋនោះ អាជ្ញាធរមិនត្រូវឈរទៅខាងណានោះទេ។ បើអាជ្ញាធរផ្អៀងទៅខាងក្រុមហ៊ុននោះ គឺជាការរំលោភសិទ្ធិមនុស្ស រំលោភច្បាប់របស់ប្រទេសយ៉ាងធ្លន់ធ្ងរ និងមិនគោរពទួនាទីរបស់ខ្លួន។
យ៉ាងណាក៏ដោយបន្ទាប់ពីអាជ្ញាធរខេត្តចាប់ខ្លួនប្រជាពលរដ្ឋឈ្មោះ វង្ស សុខកេងលី កាលពីម្សិលមិញនេះ ក្រុមប្រជាសហគមន៍ដែលមានទំនាសដីធ្លីដូចគ្នានោះ បាននាំគ្នាយកគោយន្តទៅបិទច្រកទ្វារសាលាខេត្តព្រះវិហារ បង្ខំអោយដោះលែង លោក វង្ស សុខកេងលីវិញ។ រហូតដល់រសៀវថ្ងៃដដែលនោះ អាជ្ញាធរខេត្តសម្រេចដោះលែង ហើយក៏បានសន្យាបោះបង្គោលព្រំដីអោយប្រជាពលរដ្ឋទៅ តាមតំបន់មានជំលោះនោះជាតំណាក់កាល់ ដែលចាប់ផ្តើមពីឃុំ ប្រមេ ដែលជាសហគមន៍ជនជាតិដើមភាគតិ។
សូមបញ្ជាក់ថាទំនាស់ដីធ្លីដែលកើតមាននៅឃុំប្រមេ ស្រុកត្បែងមានជ័យ កើតឡើងតាំងពីឆ្នាំ ២០១២ ជាមួយក្រុម ហ៊ុន ឡានហ្វេង រ៉ូយហ្វេង និងទំនាស់ប្រជាពលរដ្ឋនៅឃុំរួសរាន់ ស្រុករវៀង កើតឡើងក្នុងឆ្នាំ ២០១៣ ជាមួយក្រុមហ៊ុន PNT និងក្រុមហ៊ុន ធីង៉ា។ ទំនាស់ទាំងនេះបានអូសបន្លាយរហូតមកដល់បច្ចុប្បន្ននេះ ដែលមានការតវ៉ាជាហូរហែរ តែមិនមានតំណោះស្រាយនោះទេ។
សូមរំលឹកថាកន្លងមកលោកនាយករដ្ឋន្ត្រី ហ៊ុន សែនបាន ប្រមានដល់មន្ត្រីថ្នាក់ក្រោមរបស់ខ្លួន អោយចេះដោះស្រាយបញ្ញា ជួនប្រជាពលរដ្ឋ បើពុំនោះទេនឹងត្រូវបាត់តំណែងទាំង មេភូមិ មេឃុំ មេស្រុក នឹងអភិបាលខេត្ត។ ការថ្លែងរបស់ លោកនាយករដ្ឋមន្ត្រីនេះ បន្ទាប់ពី មានទំនាស់ជាច្រើននៅតាមមួលដ្ឋានពុំមានតំណោះស្រាយ ជួនប្រជាពលរដ្ឋ រូមមានទំនាស់ដីធ្លី ទំនាស់របស់កម្មករោងចក្រជាដើម ដែលឈានដល់ការហែរញត្តិ មកពីតាមខេត្ត ផ្សេងៗ ដាក់ដល់ផ្ទះលោកនាយករដ្ឋមន្ត្រីផ្ទាល់ និងស្ថាប័ណ្ឌផ្សេងៗនៅរាជធានីភ្នំពេញ អោយជួយដោះស្រាយ៕
Heang Ratheany Email: heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!