6នាក់ស្លាប់ដោយសារគ្រោះថ្នាក់ចរាចម្សិលមិញ
មនុស្សស្លាប់ដោយសារចរាចនៅតែបន្តកើនឡើងនៅក្នុងចំនួនខ្ពស់ដដែល ក្រោយការរឹតបន្តឹងរបស់សមត្ថិកិច្ច ។
បើតាមនាយកដ្ឋាននគរបាលរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៣លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យមនុស្សស្លាប់៦នាក់ (ស្រី៣នាក់) រងរបួសធ្ងន់១៣នាក់ (ស្រី៣នាក់) និងរបួសស្រាល៨នាក់ (ស្រី៣នាក់)។
ប្រភពនេះបានអះអាងថា ះបនអះអាងថានៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៣លើកនេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៣គ្រឿង រថយន្តធុនធំ២គ្រឿង និងយានផ្សេងៗ១គ្រឿង ហើយមូលហេតុដែលបណ្តាល ឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, មិនប្រកាន់ស្តាំ៤លើក, ស្រវឹង២លើក, ប្រជែងគ្រោះថ្នាក់១លើក, និងកត្តាយានយន្ត២លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១៣នាក់ (យប់៨នាក់)។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ម្សិលមិញនេះ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេស មានចំនួន៦៦០២គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន២៦១០គ្រឿង ពិន័យសរុប៣៩៩២គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៣៦៥នាក់៕ Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!