ការស្នើរសុំរបស់ប្រធានបក្សយុវជនកម្ពុជា ទៅសួរសុខទុក្ខអ្នកជាប់ឃុំ ដែលជាសកម្មជនរបស់គណបក្្សនៅមិនទាន់មានចម្លើយ
ប្រធានគណបក្ស យុវជនកម្ពុជា លោកពេជ្រ ស្រស់ថា គណបក្សយុវជនកម្ពុជានឹងចេញ សេចក្តីថ្លែងការមួយនៅរសៀលនេះ ជុំវិញការចុះសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ឋនាគារព្រៃស បន្ទាប់ពីការស្នើរសុំរបស់ខ្លួនមិនទាន់មានការឆ្លើយតបយ៉ាងណាពីក្រសួងមហារផ្ទៃនោះ។
នៅក្នុង បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ពេជ្រ ស្រស់ បានលើកឡើង ថា “ដល់ថ្ងៃត្រូវចុះសួរសុខទុក្ខ សមាជិក១៥នាក់ របស់គណបក្សសង្រ្គោះជាតិ ដែលជាទណ្ឌិតកំពុងជាប់ឃុំឃាំង នៅពន្ឋនាគារព្រៃស ប៉ុន្តែក្រុមការងារគណបក្ស យុវជនកម្ពុជា មិនទាន់ទទួលបានការឆ្លើយត បពីក្រសួងមហាផ្ទៃនៅឡើយទេ៕ Vanny
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!