ការស្នើរសុំរបស់ប្រធានបក្សយុវជនកម្ពុជា ទៅសួរសុខទុក្ខអ្នកជាប់ឃុំ ដែលជាសកម្មជនរបស់គណបក្សង្គ្រោះជាតិនៅមិនទាន់មានចម្លើយ
ប្រធានគណបក្ស យុវជនកម្ពុជា លោកពេជ្រ ស្រស់ថា គណបក្សយុវជនកម្ពុជានឹងចេញ សេចក្តីថ្លែងការមួយនៅរសៀលនេះ ជុំវិញការចុះសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំនៅក្នុងពន្ឋនាគារព្រៃស បន្ទាប់ពីការស្នើរសុំរបស់ខ្លួនមិនទាន់មានការឆ្លើយតបយ៉ាងណាពីក្រសួងមហារផ្ទៃនោះ។
នៅក្នុង បណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ពេជ្រ ស្រស់ បានលើកឡើង ថា “ដល់ថ្ងៃត្រូវចុះសួរសុខទុក្ខ សមាជិក១៥នាក់ របស់គណបក្សសង្រ្គោះជាតិ ដែលជាទណ្ឌិតកំពុងជាប់ឃុំឃាំង នៅពន្ឋនាគារព្រៃស ប៉ុន្តែក្រុមការងារគណបក្ស យុវជនកម្ពុជា មិនទាន់ទទួលបានការឆ្លើយត បពីក្រសួងមហាផ្ទៃនៅឡើយទេ។
ចំណែកក្រសួងមហាផ្ទៃបានអះអាងថាមិនទាន់បានឃើញឯកសារដែលគណបក្សថ្មីមួយស្នើសុំជួបសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិនៅថ្ងៃទី២៣ខែកុម្ភៈនេះទេខណៈដល់ថ្ងៃកំណត់នៃការសុំសួរសុក្ខទុកនេះហើយ។
លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមសន្និបាតបូកសរុបការងារក្រសួងមហាផ្ទៃនៅថ្ងៃព្រឹកថ្ងៃអង្គារនេះថាលោកមិនបានឃើញឯកសាររបស់គណបក្សយុវជនកម្ពុជាដែលសុំជួបសកម្មជនគណបក្សសង្រ្គោះជាតិនោះនៅឡើយទេ៕ Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!