អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្តែងក្តីសង្ឃឹមថាលោកអាចនឹទៅទស្សនកិច្ចនៅកូរ៉េខាងជើង
SEOUL, May 19 : ទីភ្នាក់ងារព័ត៌មាន យ៉ុនហាប់ និង វ៉ាយធីអ៊ន បានរាយការណ៍នៅថ្ងៃអង្គារនេះ ថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូនបានសម្តែងនូវក្តីសង្ឃឹមថា លោកអាចនឹងបាន ទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េឬកូរ៉ខាជើង បន្ទាប់ពីភាគីដែលពាក់ ព័ន្ធយល់ព្រមចំពោះដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសនេះ ។
លោកគីមូនបានមកដល់ប្រទេសកូរ៉េខាងត្បូងកាលពីថ្ងៃចន្ទ ដើម្បីចូលរួមវេទិកាអប់រំពិភពលោក (WEF)ប្រចាំក្នុងឆ្នាំ 2015 ដែលបានត្រូវបានប្រារព្ឋធ្វើឡើងនៅក្នុងទីក្រុងកំពង់ផែ Incheon ចាប់ពីថ្ងៃអង្គារដល់ថ្ងៃសុក្រ។ អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងនៅឯវេទិការនោះថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់កូរ៉េខាងជើងនឹងនាំមកនៅពេលវេលាមួយដែលអាចផ្ដល់ផលប្រយោជន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ហើយគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចនឹងឈានដល់កិច្ចព្រមព្រៀងសន្តិភាព។
សារដែលលោកបានផ្ញើរទៅកាន់កូរ៉េខាងជើងមានខ្លឹមសារថា អង្គការសហប្រជាជាតិក៏ជា អង្គការសហប្រជាជាតិមួយរបស់កូរ៉េខាងជើងផងដែរ លោកបានគីម៉ូនកត់សម្គាល់ថាបាតដៃទទេរមិនអាចផ្តល់អ្វីជូនដល់កូរ៉េខាងជើងនោះឡើយ។ លោកបានលើកឡើងពីតួនាទីអាជ្ញាកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងការកសាងទំនុក កិច្ចខិតខំប្រឹងប្រែងនៅក្នុងធម្មនុញ្ញនិយមនិងសិទ្ឋិមនុស្ស ហើយនិងជំនួយក្នុងការដឹកនាំ កូរ៉េខាងជើងឲ្យធ្វើការណែទម្រង់ដ៏មានអត្ថន័យ។
លោកគីមូនបានថ្លែងថា លោកមិនអាចជួយអ្វីបានមែន ប៉ុន្តែលោកបានយកចិត្តទុកដាក់ច្រើនដល់ការខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង និងបានផ្តោតជាបញ្ហាថាឧបទ្វីបកូរ៉េជាតំបន់ដែលមានគ្រោះថ្នាក់ច្រើនជាងកន្លែងផ្សេងៗទៀតនៅជុំវិញពិភពលោក។ លោកគីមូនបានថ្លែងថា: ប្រសិនបើសកម្មភាពរបស់កូរ៉េខាងជើងនាពេលបច្ចុប្បន្ននេះ បន្តការប្រណាំងប្រជែងលើផ្នែកសព្វាវុធនោះ វាពិតជាជៀសមិនរួចពីសង្រ្គាមឡើយ នៅក្នុងតំបន់អាស៊ីភាគឦសានមួយនេះ។ ដូច្នេះកិច្ចខិតខំប្រឹងប្រែងសំរាប់សកម្មបន្ថែមទៀតនោះ គឺត្រូវទាមទារឲ្យកូរ៉េខាងជើងបញ្ឈប់សកម្មភាពផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្ទាន់។
លោកបានគីមូន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចពិភាក្សាប្រាំមួយភាគីដើម្បីរុះរើកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដែលពាក់ព័ន្ធនឹងប្រទេសកូរ៉េខាងត្បូង កូរ៉េខាងជើង, ចិន, សហរដ្ឋអាមេរិក, ប្រទេសរុស្ស៊ីនិងប្រទេសជប៉ុន ហើយលោកបានស្នើសុំឱ្យភាគីទាំងពីរបន្តកិច្ចខិតខំប្រឹងប្រែងដោយប្រើវប្បធម៍សន្ទនានេះតទៅទៀត៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!