ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបង្ហាញពីការយល់ដឹងអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០១៦នេះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញ់ពីការយល់ដឹងខ្លះៗពីគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ។
នៅលើគេហទំព័រហ្វេសប៊ុក របស់ខ្លួន ម្តេចហ៊ុនសែនបានសសេរចំណងជើងថា (យល់ដឹង និងប្រយ័ត្នអំពីមីន និងគ្រាប់មិនទាន់ផ្ទុះ) សម្តេចបានបង្ហាញថា កម្ពុជាបានចាប់ផ្ដើមបោសសំអាតគ្រាប់មីនជាលក្ខណៈមនុស្សធម៌ និងជាបន្ទាន់នៅឆ្នាំ១៩៩២ ដើម្បីធានាសុវត្ថិភាព និងផ្ដល់ដីបង្កបង្កើនផលសម្រាប់ការធ្វើមាតុភូមិនិវត្ដន៍របស់ប្រជាជនភៀសសឹកមកពីតាមព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនិងនោះ គឺរំដោះដីជូនប្រជាពលរដ្ឋទូទៅធ្វើស្រែចំការ រៀបចំភូមិដ្ឋាន ផ្លូវថ្នល់សាលារៀន វត្ដអារាមដើម្បីជីវិតរស់នៅដ៏សុខសាន្ដរបស់ប្រជាជន និងដើម្បីរដ្ឋាភិបាលមានឱកាសកសាងហេដ្ឋារចនាសម្ព័ន្ធជាសារវន្ដនានារបស់ជាតិ។
ចាប់តាំងពីឆ្នំ ១៩៩៥ មក រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាយល់ដឹងអំពីមីននៅថ្ងៃទី២៤ កុម្ភៈ ដើម្បីអប់រំប្រជាពលរដ្ឋអោយយល់ដឹងពីគ្រោះថ្នាក់មីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងវិធានការសង្គ្រោះជនរងគ្រោះដោយសារមីន។ សូមប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីចៀសវាងគ្រោះថ្នាក់នេះ។
ជាចុងក្រោយសម្តេចនាយករដ្ឋមន្រ្តីបានស្នើរឲ្យ គ្រប់ស្ថាប័ន និងដៃគូពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី ត្រូវតែយកចិត្ដទុកដាក់ពិនិត្យតាមដានសកម្មភាព និងគ្រប់បញ្ហាដែលកើតមានឡើងនៅក្នុងទឹកដីភូមិសាស្ដ្ររបស់ខ្លួន ដែលបានបង្ករគ្រោះថ្នាក់មកលើប្រជាពលរដ្ឋដោយសារគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ។ ត្រូវធ្វើសកម្មភាពអប់រំប្រជាពលរដ្ឋអោយយល់ដឹងចេះ ការពារខ្លួន និងដោះស្រាយជាបន្ទាន់នូវសំំណូមពររបស់ប្រជាពលរដ្ឋ។ ចំពោះបងប្អូនប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្ស សូមប្រយ័ត្ននិងកុំប៉ះពាល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដែលអាចបណ្តាលអោយមានគ្រោះថ្នាក់៕ Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!