សម្តេចតេជោមើលឃើញពីការរីកចំរើនលើវិស័យសំណង់
វិស័យវិនិយោគ ផ្នែកសំណង កំពុងរីកដុះដាលស្ទើរគ្រប់ទីកន្លែង នេះជាប្រសាសន៍របស់មប្រមុខនៃរាជរដ្ឋាភិបាលខ្មែរដែលបានថ្លែងនៅហ្វេសប៊ុករបស់ លោក នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
សម្តេចតេជោនាយរដ្ឋមន្រ្តីបានថ្លែងថា នៅលើ ហ្វេសប៊ុកដែលមានអ្នកចូលចិត្តនឹងតាមដានរាប់លាននាក់ថា «ការវិនិយោគផ្នែកសំណង់ ទូទៅរួមទាំង Hotel, Condo, Apartment, សាលារៀន ផ្សារទំនើប Malls និងក្លឹបកំសាន្តនានា នៅទូទាំងរាជធានីភ្នំពេញ គឺកំពុងរីកដុះដាលស្ទើរ គ្រប់ទីកន្លែង។ ទន្ទឹមនឹងការសាងសង់ គឺក្រុមហ៊ុនទោះបីតូច ឬធំត្រូវយកចិត្តទុកដាក់ លើសុវត្ថិភាពជាចម្បង។ រាល់នូវការសាងសង់ គឺត្រូវតែមានច្បាប់អនុញ្ញាត្តិត្រឹមត្រូវ ហើយគោរពតាមគោលការណ៌សំណង់ និងមានគុណភាព ដែលជាទីទុកចិត្តរបស់ពលរដ្ឋ»។
ក្នុងបណ្តាញសង្គមដ៏ពេញនិយមនេះ ប្រមុខរដ្ឋាភិបាលខ្មែបានថ្លែងថា នៅក្នុងរាជធានីភ្នំពេញ យើងសង្កេតឃើញមាន សំណង់តូចធំមួយចំនួន គឺធ្វើចូលចិត្តតែរីក លយចេញមកខាងក្រៅលើ ចំណីដីសាធារណៈ ហើយគិតថានឹង បានរួចពីសំណាញ់ច្បាប់។ ដើម្បីចៀសវាងការរុះរើចេញ នៅក្នុងពេលពាក់កណ្តាលសាងសង់អាគារ គឺសូមបណ្តាក្រុមហ៊ុននានា យកចិត្តទុកដាក់ កុំបំពារបំពានឬកេងចំណេញ យកចំណីផ្លូវសាធារណៈ ធ្វើជារបស់ផងខ្លួន។ នាំគ្នាគោរពច្បាប់ អោយបានល្អត្រឹមត្រូវ បើទោះបីពេលមុន ឬពេលនេះបានរួចផុត ពីសំណាញ់ច្បាប់ តែនៅពេលមួយនោះនឹង ទទួលទោសពិន័យធ្ងន់ធ្ងរថែមទៀត»។
ផ្អែកតាមប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលខ្មែរូបនេះ គេសង្កេតឃើញថា វិស័យសំណង់នេះ ពិតជារីកចំរើន និងមានសំណង់អាគារតូចធំរីកដូចផ្សិតដែរ។ តែទោះជាយ៉ាងណាគេក៏ឃើញដែរថា ការវិវឌ្ឍន៍ដ៏ត្រចះត្រចង់នេះក៏បានធ្វើអោយរងទុក្ខវេទនា ដល់ប្រជាពលរដ្ឋខ្មែរនៅភ្នំពេញមិនស្ទើដែរ ដូចជាពលរដ្ឋនៅតំបន់បឹងកក់ និងបុរីកីឡាជាដើម៕ vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!