សភាអឺរ់ុបស្នើបឈ្ឈប់លក់អាវុធអោយអារ៉ាប់ប៊ីសាអ៊ូឌីត
សភាអឺរ៉ុបកាលពី ថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យបញ្ចប់ការលក់អាវុធទៅឱ្យអារ៉ាប៊ីសាអូឌីតតទៅទៀត ដោយសារតែការស្លាប់និងរបួសជនស៊ីវិលនៅក្នុងសង្គ្រាម នៅប្រទេសយេម៉ែន។
មានការបោះឆ្នោតស្តីពីបញ្ហានេះ ប៉ុន្តែមានចំនុចខុសឆ្គងជាច្រើន ដែលបណ្តាប្រទេសនៅអឺរ៉ុប បានផ្គត់អាវុធទៅឱ្យអារ៉ាប៊ីសាអូឌីត ដូចសហរដ្ឋអាមេរិកផងដែរ ក៏បានលក់អាវុធទៅឱ្យនគរនេះ ។ ប្រទេសទាំងពីរបានបង្កើនកិច្ចសហប្រតិបត្តិការតាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរកាលពីឆ្នាំមុន ជាមួយប្រទេសអ៊ីរ៉ង់ ដោយសារការប៉ុនប៉ងរបស់លោកប្រធានាធិបតីបារ៉ាក់អូបាម៉ា បានបង្ហាញថា កិច្ចព្រមព្រៀងនេះមិនបានផ្តល់សញ្ញា ស្តីពីការចាកចេញពីភាពជាដៃគូយូរអង្វែងមកហើយ នៅក្នុងការពេញចិត្តពេញថ្លើម ចំពោះក្រុងតេអេរ៉ង់នោះ។
សហរដ្ឋអាមេរិក ត្រូវបានភ្នែកញាតិជិតខាង មើលឃើញយ៉ាងច្រើនពីការគាំទ្រដល់រដ្ឋាភិបាលទីក្រុងរីយ៉ាដ ក៏ដោយសារតែសកម្មភាពរបស់អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងប្រទេសយេម៉ែននេះដែរ។
ប្រទេសអង់គ្លេសនិងបារាំងគឺជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេបំផុតទៅអោយ អារ៉ាប៊ីសាអ៊ូឌីតដែលកំពុងប្រយុទ្ធប្រឆាំងក្រុមឧទ្ទាម Houthis នៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងនាមរដ្ឋាភិបាលរបស់ប្រទេសនេះ។ ប្រទេសអង់គ្លេសបានលក់ចេញអាវុធមានតំលៃច្រើនជាង 4,1 ពាន់លាន ដុល្លា នៅក្នុងដៃទៅអោយរដ្ឋាភិបាលក្រុង Riyadh ក្នុងឆ្នាំកន្លងមកនេះ។
សមាជិកសភាសហភាពអឺរ៉ុបមានការព្រួយបារម្ភ ដោយសារចំនួនអ្នកស្លាប់បានកើនឡើងនៅក្នុងប្រទេសយេម៉ែន ដែលមានការប៉ាន់ប្រមាណថា មនុស្សជាង 3.000 នាក់ក្នុងចំណោម 6000 នាក់បានស្លាប់ ដែលត្រូវបានគេរាយការណ៍មកថាជាជនស៊ីវិល ចាប់តាំងពីអារ៉ាប៊ីសាអ៊ូឌីតបានក្លាយជាជនជាប់ពាក់ព័ន្ធក្នុងប្រទេសនេះមក៕ Vanny
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!