ពួកសកម្មប្រយុទ្ធ 86 នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលតែមួយថ្ងៃនៅអាហ្វហ្គានីស្ថាន
KABUL, May 19: អាជ្ញាធរបានឱ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ពួកសកម្មប្រយុទ្ធតាលីបង់ 86 នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលនៃការធ្វើប្រតិបត្ដិការរបស់យោធានិងការប៉ះទង្គិចគ្នាមួយជាមួយកងកម្លាំងសន្តិសុខក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានផ្តល់នូវពត៌មានលំអិតចុងក្រោយនៅក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ខ្លួន ក្រសួងការពារជាតិប្រទេសនេះបានថ្លែងថា ពួកភេរវករចំនួន 56 នាក់ត្រូវបានសម្លាប់និង 46 នាក់ផ្សេងទៀតបានរងរបួសក្នុងអំឡុងពេលប្រតិបត្ដិការយោធានិងការបោសសម្អាតរួមគ្នាមួយនៅទូទាំងប្រទេសក្នុងរយៈពេល 24 ម៉ោង។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ដែរថា មានទាហានសរុបចំនួនប្រាំពីរនាក់ត្រូវបានសម្លាប់ក្នុងការផ្ទុះគ្រាប់មីននិងការបាញ់ប្រហារពីសត្រូវនៅក្នុងអំឡុងពេលដូចគ្នានេះដែរ ។ សេចក្តីថ្លែងការណ៍នោះបានកត់សម្គាល់ថា ការវាយប្រហារនេះបានកំទេចលេនដ្ឋានពួកសកម្មប្រយុទ្ធមួយចំនួននិងហើយក្រុមជំនាញក៏បានដោះមីន២៧គ្រាប់បែកដែលបានកប់នៅតាមដងផ្លូវ ។
លោក Faqir Mohammad Jawzjani អធិការប៉ូលិសខេត្ត Jawzjan បានប្រាប់ស៊ីនហួកាលពីថ្ងៃអង្គារ លើសពីនេះទៀតពួកសកម្មប្រយុទ្ធរហូតដល់ទៅ៣០នាក់បានស្លាប់និង៥០នាក់ទៀតបានរងរបួស នៅក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខនិងពួកសកម្មប្រយុទ្ធនៅក្នុងស្រុក Aqcha ភាគខាងជើង ខេត្ត Jawzjan ។
លោកបានថ្លែងបន្ថែមថា ការប៉ះទង្គិចគ្នានេះបានផ្ទុះឡើងនៅព្រឹកថ្ងៃចន្ទបន្ទាប់ពីពួកសកម្មប្រយុទ្ធជិត ១០០០នាក់ បានវាយប្រហារស្រុកនេះពីតំបន់ជុំវិញ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីដណ្តើមយកស្រុកនោះ ។ លោកក៏បានឲ្យដឹងបន្ថែមដែរថា ឧទ្ធម្ភាគចក្រកងទ័ពបានបើការវាយឆ្មក់តាមអាកាសមួយចំនួនផងដែរ។ ការប៉ះទង្គិចគ្នាជាមួយនឹងក្រុមប៉េះរប៉ោះនៅតែបន្តកើតមាននៅទីនោះហើយកងកម្លាំងសន្តិសុខ ត្រូវបានបញ្ជូនបន្ថែមទៅស្រុកមួយនៅភាគខាងកើតរដ្ឋធានី Shibirghan ។
ការបះបោរដឹកនាំដោយពួកតាលីបង់បានទោរទន់ទៅៗចាប់តាំងពីថ្ងៃទី24 ខែមេសានៅពេលដែលក្រុមសកម្មប្រយុទ្ធបានបើកដំណើរការដែលគេហៅថាជាការវាយលុកនិទាឃរដូវប្រចាំឆ្នាំរបស់ខ្លួននៅក្នុងទីកន្លែងផ្សេងគ្នារបស់ពួកគេដែលបានញាំញីប្រទេសអាហ្វហ្គានីស្ថានជាយូណាស់មកហើយ។មានការអះអាងថាមនុស្សរាប់រយនាក់បានបាត់ង់ជិវិតដោយសារសង្គ្រាមមួយនេះ ក្នុងនោះមានទាំងពួកសកម្មប្រយុទ្ធបុគ្គលិកសន្តិសុខនិងជនស៊ីវិល៕ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!