អង្គការ GIZ ស្នើដល់ រដ្ឋសភា ជំរុញសកម្មភាពមូលនិធិសមធម៌ ផ្តល់សេវាព្យាបាលដល់ពលរដ្ឋដោយឥតគិតថ្លៃនិងទូលាយ
អង្គការអាឡឺម៉ង GIZ បានស្នើដល់គណៈកម្មការជំនាញរដ្ឋសភា ជំរុញសកម្មភាពមូលនិធិសមធម៌ ដើម្បីជួយពលរដ្ឋឲ្យបានច្រើន ក្នុងការទទួលសេវាព្យាបាលឥតគិតថ្លៃ។ ការស្នើរនេះ ធ្វើឡើងនៅក្នុង ជំនួប រវាង លោក ស្ទេសហ្វ ផ្លេមម៉ា(Steffer Flema ) តំណាងអង្គការ GIZ និង លោក កែ សុវណ្ណរតន៍ ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធវជន យុវនិតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ដើម្បី ពិនិត្យសិក្សា ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឲ្យទទួលបានសេវាសុខភាពកាន់តែច្រើនឡើង។
ចំពោះសំណើនិងសំណូមពរ របស់អង្គការ GIZ នៅពេលនេះ គណៈកម្មការជំនាញរដ្ឋសភា និងលើកយកទៅជជែកពិភាក្សា ជាមួយខាងរាជរដ្ឋាភិបាល នៅពេលខាងមុខ។
ដោយ៖សំឡេងយុវជន
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!