រដ្ឋាភិបាលនូវែលហេ្សឡង់ នឹងផ្ដល់អាហារូបករណ៍ចំនួន ៣៥កន្លែង
រដ្ឋាភិបាលនូវែលហេ្សឡង់ នឹងផ្ដល់អាហារូបករណ៍ New Zealand ASEAN Scholar Awards ២០១៦ ចំនួន ៣៥កន្លែង សំរាប់ពលរដ្ឋកម្ពុជាដែលមានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ ទៅសិក្សាថ្នាក់ Postgraduate Diploma ថ្នាក់Master និង PhD នៅនូវែលហេ្សឡង់។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា យុវជនណាដែលមានចំណាប់អារម្មណ៍ អាចទៅដាក់ពាក្យសុំអាហារូបករណ៍ចាប់ពីថ្ងែទី០១ ខែកុម្ភៈ ដល់ម៉ោង ១៧ ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ សំរាប់ការដាក់ពាក្យផ្ទាល់នៅការិយាល័យអប់រំកម្មវិធីអភិវឌ្ឍន៍អន្តរជាតិរបស់នូវែលហេ្សឡង់ ប្រចាំនៅកម្ពុជា និងរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ សំរាប់ការដាក់ពាក្យតាម Online ។
ចំណែកឯព័ត៌មានលំអិត មាននៅក្នុងគេហទំព័រwww.mfat.govt.nz/schols និង https://www.idp.com ឬទំនាក់ទំនងជាមួយការិយាល័យអប់រំនៃកម្មវិធីអភិវឌ្ឍន៍អន្តរជាតិរបស់នូវែលហ្សេឡង់ប្រចាំនៅកម្ពុជា៕
ដោយ៖ សំឡេងយុវជន
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!