ក្រសួងការបរទេសកម្ពុជា៖រហូតពេលនេះពុំទាន់មានវិធានការរបស់អាជ្ញាធរថៃ បិទតូបរបស់អាជីរករខ្មែរនៅផ្សាររ៉ុងក្លឿឡើយ
ក្រសួងការបរទេសកម្ពុជា បញ្ជាក់នៅថ្ងៃទី២ មីនានេះថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានរាយការណ៍ ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិថា រហូតពេលនេះ ពុំទាន់មានវិធានការ របស់អាជ្ញាធរថៃ បិទតូបលក់ទំនិញដំបូលខៀវរបស់អាជីរករខ្មែរ នៅផ្សាររ៉ុងក្លឿឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ប្រកាស់បែបនេះ ដោយសារ នៅរសៀលថ្ងៃទី០១មីនា បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មានមួយចំនួនថា អាជ្ញាធរថៃបានបិទតូបលក់ទំនិញរបស់អាជីវករខ្មែរ នៅផ្សាររ៉ុងក្លឿ ដែលមានដំបូលខៀវ ព្រោះជាទំនិញពាក់ព័ន្ធ នឹងកកម្មសិទ្ធិបញ្ញា លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានណែនាំឲ្យស្ថានអគ្គកុងស៊ុល ធ្វើការពិនិត្យលើករណីព័ត៌មាននេះ៕
ដោយ៖ សំឡេងយុវជន
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!