អ៊ុយក្រែនកាត់ទោស "ទាហានរុស្ស៊ី"ដែលបានចាប់ខ្លួន
Ukraine 18 May: ប្រទេសអ៊ុយក្រែនបាននិយាយថាខ្លួននឹងកាត់ទោសបុរសពីរនាក់ដែលខ្លួនបានអះអាងថាគឺជាទាហានរបស់រុស្ស៊ីដែលវរជនអ៊ុយក្រែនចាប់បានក្នុងការប្រយុទ្ធគ្នានៅភាគខាងកើតអ៊ុយក្រែន។
យុទ្ឋជនរ៉ុស្ស៊ីទាំងពីរនាក់នេះបានរងរបួសនៅក្នុងសង្រ្គាម ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Shchastya មានចំងាយត្រឹមតែ 30គីឡូម៉ែត្រពីព្រំដែនរុស្ស៊ី។
ប្រធានសេវាសន្តិសុខរបស់អ៊ុយក្រែនបានប្រាប់ទូរទស្សន៍ BBC ថាខ្លួនមានភស្តុតាងបញ្ជាក់ថាបុរសទាំងពីរនាក់នោះគឺជាកងទ័ពរុស្ស៊ី តែប្រទេសរុស្ស៊ីវិញបានឱ្យដឹងថាបុរសទាំងពីរនាក់ឈប់បំរើបម្រើកងទ័ពយូហើយ។ដោយឡែកក្រុមឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែនវិញនោះបានព្រលយពាក្យថា បុរសទាំងពីរនាក់នេះ ត្រូវបានប៉ូលិសចាប់មកពីតំបន់Luhanskប្រទេសអ៊ុយក្រែន។
លោក Vitaliy Naida ជាប្រធានសន្តិសុខរបស់ប្រទេសអ៊ុយក្រែនបានប្រាប់ BBC World News ថាវាជាការពិតណាស់ថា ពួកគេជាមន្ត្រីទាហានមកពី GRU ជាភ្នាក់ងារយោធាបរទេសស៊ើបការណ៍សំងាត់ របស់កងទ័ពប្រទេសរុស្ស៊ី។លោកបាននិយាយថាយើងមានឯកសណ្ឋានដែលជាសម្លៀកបំពាក់សំរាប់ប្រយុទ្ធគ្នារបស់ពួកគេ យើងមានកាំភ្លើងស្វ័យប្រវត្តិដែលផលិតដោយសហព័ន្ធរុស្ស៊ី ហើយវាមានប្រើសំរាប់តែកងកំលាំងពិសេសរបស់រ៉ុស្ស៊ីតែប៉ុណ្ណោះ។
លោក Naida និយាយថាពួកគេទាំងពីរនាក់នេះស្ថិតនៅក្នុងចំណោមកងទ័ពរ៉ុស្ស៊ីទាំង220នាក់ របស់ GRU ដែលត្រូវបានដាក់ពង្រាយនៅតំបន់ Luhansk កាលពីថ្ងៃទី 2 ខែឧសភា ឆ្នាំ២០១៥។លោកក៏បានបន្ថែមដែរថា ឥឡូវនេះអ្នកផ្សេងទៀតបានវិលត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញហើយ។
លោក Igor Konashenkov អ្នកនាំពាក្យរបស់ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថាបុរសទាំងពីរនាក់នេះលែងធ្វើទាហានយូហើយ ខណៈដែលពួកគេត្រូវបានគេឃុំខ្លួននោះ។
លោក Konashenkov បាននិយាយថា បុរសពីរនាក់នេះត្រូវបានកងកម្លាំងពិសេសរបស់អ៊ុយក្រែនធ្វើបាបដើម្បីងាយស្រួលក្នុងការបង្ខំឲ្យពួកគេឲ្យផ្តល់សក្ខីកម្មដែលមិនពិត។លោកបានបន្ថែមទៀតថា យើងកំពុងតែទទូចឲ្យមេដឹកនាំអ៊ុយក្រែនដើម្បីបង្ហាញពីអារម្មណ៍ល្អរបស់ខ្លួន ហើយលោកសង្ឃឹមថាបុរសទាំងពីរនាក់នេះនឹងត្រូវគេដោះលែងក្នុងពេលឆាប់ៗនេះតាមដែលអាចធ្វើទៅបាន៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!