គជប ពិនិត្យសម្រេចលើសំណើសុំ កែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះ បោះឆ្នោតថ្មីឆ្នាំ២០១៦
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប នៅថ្ងៃទី០៤មីនា បានបើកកិច្ចប្រជុំដឹកនាំដោយលោក ស៊ិក ប៊ុនហុក ប្រធាន គជប ដោយពិនិត្យសម្រេចលើសំណើសុំ កែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ បន្ទាប់ពីទទួលបានអនុសាសន៍របស់ភាគីចូលរួមពិគ្រោះយោបល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦។
បន្ថែមលើនេះ គជប ក៏បានពិនិត្យសម្រេចលើសេចក្តីព្រាងផែនការការងារឆ្នាំ២០១៦ សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធនៃលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គជប និង បានពិនិត្យសេចក្តីព្រាងលិខិតសំណើសុំបញ្ចូលសមាសភាព គជប ទៅក្នុងយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតនៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍។ នេះបើតាមអ្នកនាំពាក្យ គជប នៅថ្ងៃទី៤កុម្ភៈនេះ៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!