ប្រធានគណបក្សអំណាចខ្មែរថា សភាកម្ពុជា ជាសភារបស់បក្ស
លោក សួន សេរីរដ្ឋាប្រធានគណបក្សអំណាចខ្មែរថា សភាកម្ពុជា បច្ចុប្បន្នមិនមែនជាសភាតំណាងរាស្ត្រ ទេ តែជា សភាតំណាងបក្ស ព្រោះធ្វើការបម្រើមេបក្ស មិនធ្វើការបម្រើពលរដ្ឋ។ តែអ្នកនាំពាក្យ រដ្ឋ សភាថា បង្កើត គណបក្ស នយោបាយធ្វើអី បើរិះគន់រដ្ឋសភា? ព្រោះគណបក្សនយោបាយត្រូវធ្វើការ នៅសភាពេលជាប់ឆ្នោត។សំឡេង៖
ប្រធានគណបក្សអំណាចខ្មែរ អះអាងថាកំហុសដ៏ធំបំផុតតាំងពីឆ្នាំ ១៩៩៣ មកគឺ ការបោះឆ្នោតរើសយក បេក្ខជន របស់បក្សទៅធ្វើជាសមាជិកតំណាងបក្សនៅក្នុងសភា ។ ហើយប្រទេសកម្ពុជាតាំងពីពេលនោះមក មិនមានស ភា តំណាងរាស្ត្រទេ មានតែសភាតំណាងបក្ស ដែលធ្វើការបម្រើមេបក្ស មិនធ្វើការបម្រើពលរដ្ឋ ។
លោកសួនសេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បញ្ជាក់នៅក្នុងទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៤មីនាថា ដោ យ សារបែបនេះហើយបានជាពេលមេបក្សរបស់ពួកគេធ្វើខុស សមាជិកសភាតំណាងបក្សទាំងនោះ មិនហ៊ាន និយាយរិះគន់មេបក្សរបស់ខ្លួន តែបានព្យាយាមជួយបិទបាំងរឿងអាស្រូវ និងកំហុសនៃការដឹកនាំ របស់ មេបក្ស ខ្លួនទៅវិញ ។ លោកសួនសេរី រដ្ឋាបញ្ជាក់ថា គណបក្សគណបក្សលោក ក្រៅពីទាមទារឲ្យបេក្ខជននាយករដ្ឋមន្ត្រី និងជាមេបក្សឡើងមកជជែកប្រជែងសមត្ថភាពគ្នា ក៏នឹងទាមទារឈប់ឲ្យគណបក្សតែងតាំ បេក្ខជន សម្រាប់ឈរឈ្មោះជាសមាជិកសភាផងដែរ ដោយទាមទារឲ្យផ្តល់សិទ្ធិដល់ពលរដ្ឋក្នុងមណ្ឌលជាអ្នករើសស្នើបេក្ខភាព អ្នក ឈរឈ្មោះបោះឆ្នោតជាសមាជិកសភា។
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាកម្ពុជាបានឆ្លើយតបចំពោះការរិះគន់នេះថា បើបង្កើតគណបក្សនយោបាយហើយ រិះគន់រដ្ឋសភា ចាំបាចបង្កើតបក្សមកប្រកួតប្រជែង ការបោះឆ្នោតធ្វើអ្វី ព្រោះគណបក្សនយោបាយ គឺត្រូវធ្វើ ការនៅរដ្ឋសភាពេលជាប់ឆ្នោត។ លោកបន្ថែមថា គណបក្សថ្មីៗដែលទើបបង្កើត រិះគន់ទាំងបក្សកាន់អំណាច និង បក្សប្រឆាំងគឺជាសិទ្ធិរបស់គេ ដែលប្រឹងប្រកួតប្រជែងជាមួយគណបក្សដែលជាប់ឆ្នោតនៅក្នុងសភា។
លោកសួនសេរី រដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បច្ចុប្បន្នកំពង់បំពេញទស្សនៈកិច្ចនៅសហរដ្ឋអាមេរិច ត្រូវបានគេ មើលឃើញថាព្យាយាម រៀនតាមរបៀបដឹងនាំរបស់សហរដ្ឋអាមេរិច និងតែងតែវាយប្រហារ រិះគន់ទាំង គណបក្ស កាន់អំណាច និងគណកប្សប្រឆាំងដែលមានអសនៈនៅក្នុងសភា ការប្រកាន់របៀបដឹកនាំ និងមានទំនោរ ទៅ បរទេសនេះត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលធ្លាប់បានរិះគន់ថា ជាអ្នកនយោបាយអាយ៉ងបរទេស ធ្វើនយោបាយបំរើបរទេស៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheay@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!