ផលិតនៅប្រទេសចិនឬ Made In China ជាផែនការដើម្បីបង្កើនការផលិតរបស់ចិននៅឆ្នាំ ២០២៥
BEIJING, May 19: ក្រុមប្រឹក្សារដ្ឋាភិបាលរបស់ប្រទេសចិនបានបង្ហាញផែនការជាតិដប់ឆ្នាំ ដែលប្រទេសចិនត្រូវអនុវត្តិនៅឆ្នាំ 2025 ដែលនេះជា ការរចនាឡើងដើម្បីផ្លាស់ប្តូរការផលិតដ៏ធំនៅក្នុងប្រទេសចិនទៅជាការផលិតដ៏ធំមួយនៅក្នុងមហាអំណាចពិភពលោក។
សេចក្តីជូនដំណឹងមួយបានឱ្យដឹងនៅថ្ងៃអង្គារនេះថា ផែនការនេះត្រូវបានគាំទ្រដោយលោក Li Keqiang នោះគឺជាផែនការសកម្មភាពលើកដំបូងរបស់ប្រទេសនេះដោយផ្តោតលើការលើកកម្ពស់ការផលិត។ផែនការនេះនឹងត្រូវអនុវត្តតាមផែនការពីរផ្សេងទៀតក្នុងគោលបំណងដើម្បីផ្លាស់ប្តូរការផលិតរបស់ប្រទេសចិនឲ្យទៅជាប្រទេសមហាអំណាចខាងផលិតដែលឈានមុខគេលើពិភពនៅឆ្នាំ 2049 ។
សេចក្តីជូនដំណឹងនេះបានឲ្យដឹងដែរថា ភារកិច្ចប្រាំបួនត្រូវបានកំណត់ថា ជាវិស័យអាទិភាពមាន ការកែលម្អការច្នៃប្រឌិតការផលិត, ការរួមបញ្ចូលបច្ចេកវិទ្យានិងឧស្សាហកម្ម ការពង្រឹងមូលដ្ឋានឧស្សាហកម្ម, ការជំរុញម៉ាកយីហោរបស់ចិន, ការអនុវត្តន៍ការផលិតផលិតផលបៃតង, ការលើកកម្ពស់វិស័យសំខាន់ចំនួន 10 នៅពេលខាងមុខ ការរៀបចំរចនាសម្ព័ន្ធរបស់វិស័យនេះជំរុញការផលិតកម្មសេវាតម្រង់ទិសនិងសេវាកម្មឧស្សាហកម្ម ដែលទាក់ទងនឹងការផលិតនិងផលិតកម្មជាអន្តរជាតិ៕ ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!