គជប បន្តកិច្ចប្រជុំ ពិនិត្យសម្រេចលើសំណើសុំកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតថ្
នៅថ្ងៃទី០៩ មីនានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានបន្តកិច្ចប្រជុំ ពិនិត្យសម្រេចលើសំណើសុំកែសម្រួលបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ បន្ទាប់ពីទទួលបានអនុសាសន៍របស់ភាគីចូលរួមពិគ្រោះយោបល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ ។
បន្ថែមលើនេះ គជប ក៏បានពិនិត្យសម្រេចលើសេចក្តីព្រាងផែនការការងារឆ្នាំ២០១៦ សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចស្តីពីតួនាទី ភារកិច្ច និងរចនាសម្ព័ន្ធនៃលេខាធិការដ្ឋាននៃអគ្គលេខាធិការដ្ឋាន គជប និង ពិនិត្យសេចក្តីព្រាងលិខិតសំណើសុំបញ្ចូលសមាសភាព គជប ទៅក្នុងយន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតនៃគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍។
ដោយ VOY
សំណូមពរ:
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!