បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ លោក ដូណាល់ ត្រាំប៍ ជាជម្រើសថ្មីសំរាប់អ្នកធុញទ្រាន់នយោបាយ
ជោគវាសនាចុងក្រោយដោយសន្និបាតបក្ស ឬ National Convention អំឡុងថ្ងៃទី ១៨-២១ ខែកក្កដា ខាងមុខនេះ បេក្ខជនណាដែលទទួលបានឆ្នោតគាំទ្រដល់ ១,២៣៧ សំឡេង ក៏នឹងទទួលបានការជ្រើស រើសជាតំណាងបក្សជា ផ្លូវការ ទៅប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយតំណាងគណបក្សប្រជាធិបតេយ្យ ក្នុងខែវិច្ឆិកា ..ចុងឆ្នាំនេះ។ Sound៖
បង្កភាពច្របូកច្របល់ទៅតាមគ្នា ចំពោះជ័យជម្នះដ៏សំខាន់របស់លោក "ដូណាល់ ត្រាំប៍" មហាសេដ្ឋីមាត់ដាច អាយុ ៦៩ឆ្នាំ មកពីគណបក្សសាធារណរដ្ឋ នៃសហរដ្ឋអាមេរិក។
ក្នុងសមរភូមិបោះឆ្នោតថ្ងៃ " Super Tuesday " ជ្រើសរើសតំណាង (Delegate) ក្នុងរដ្ឋទាំង ១១ កាលពីថ្ងៃទី១ ខែ មីនា តាមពេលវេលាក្នុងស្រុកកន្លងមកនេះ លោក ត្រាំប៍ បានទទួលជ័យជម្នះក្នុងរដ្ឋ ៧ គឺរដ្ឋ Alabama, រដ្ឋ Georgia, រដ្ឋ Massachusetts, រដ្ឋ Tennessee, រដ្ឋ Virginia, រដ្ឋ Arkansas, និងរដ្ឋ Vermont ខណៈ ដែល ពីមុន នេះក៏បានឈ្នះក្នុងរដ្ឋ៣ រួចទៅហើយ គឺរដ្ឋ New Hampshire, រដ្ឋ Nevada, រួមទាំងរដ្ឋ South Carolina ដែលជា មូលដ្ឋានសំឡេងគ្រឹះរបស់អ្នកនយោបាយត្រកូលប៊ូស។
មានន័យថាពេលនេះ បើវាស់គ្នាពីចំនួន "ក្រុមប្រឹក្សាជ្រើសរើស" ដែលមាននៅក្នុងដៃនោះ លោក ត្រាំប៍ នាំមុខ លំដាប់ទី១ លើបេក្ខជនប្រកួតដទៃទៀតនៅក្នុងបក្ស ឆ្នោតគាំទ្រពី Delegate បានចំនួន ៣២៩ សំឡេង តាម ដោយលោក ថេដ គ្រូស ព្រឹទ្ធសមាជិករដ្ឋតិចសាស់ ឆ្នោតគាំទ្រ ២៣១ សំឡេង និងលោក ម៉ារកូ រ៉ូប៊ីអូ ព្រឹទ្ធស មាជិករដ្ឋផ្លរីដា ឆ្នោតគាំទ្រ ១១០ សំឡេង។
ជោគវាសនាចុងក្រោយដោយសន្និបាតបក្ស ឬ National Convention អំឡុងថ្ងៃទី ១៨-២១ ខែកក្កដា ខាងមុខនេះ បេក្ខជនណាដែលទទួលបានឆ្នោតគាំទ្រដល់ ១,២៣៧ សំឡេង ក៏នឹងទទួល បានការជ្រើស រើសជាតំណាង បក្ស ជា ផ្លូវការ ទៅប្រកួតប្រជែងដណ្តើមតំណែងប្រធានាធិបតីសហរដ្ឋអាមេរិក ជាមួយតំណាងគណបក្សប្រជាធិប តេយ្យក្នុងខែវិច្ឆិកា ..ចុងឆ្នាំនេះ។ ទើបមានន័យថា ពេលនេះ លោក ត្រាំប៍ ត្រូវការឆ្នោតគាំទ្របន្ថែមទៀតចំនួន ៩០៨ សំឡេង ពីសំឡេងដែលនៅសល់ចំនួន ១,៦៣៩ សំឡេង ឬគិតងាយៗថា ការ បោះឆ្នោត តាមរដ្ឋទាំង ឡាយ ដែលនៅសល់ ឈ្នះត្រឹមតែពាក់កណ្តាលទៀត ក៏គួរតែគ្រប់គ្រាន់ហើយ។
ចំណែកបេក្ខជន២នាក់ទៀត គឺលោក គ្រូស និងលោក រ៉ូប៊ីអូ នៅត្រូវការឆ្នោតគាំទ្រចំនួន ១,០០៦ សំឡេង និង ១,១២៧ សំឡេងតាមលំដាប់ តែមើលៗទៅ ហាក់ដូចជារឿងលំបាកនិងផ្សងព្រេងគួរសម ប្រសិនបើ ប្រៀបធៀប លទ្ធផលការស្ទង់មតិតាមរដ្ឋនានា ដែលបង្ហាញឲ្យឃើញថា លោក ត្រាំប៍ មានប្រជាប្រិយភាព ខ្លាំងដាច់ លើគូប្រ ជែងដទៃទៀត។
ជារឿងគួរឱ្យចាប់អារម្មណ៍ថា តើនឹងមានអ្វីកើតឡើងក្នុងការបោះឆ្នោតជ្រើសរើសតំណាងគណបក្ស នយោបាយ សហរដ្ឋអាមេរិកនាលើកនេះ ??? ចាត់ទុកជាបាតុភូតពិសេស ដែលពលរដ្ឋអាមេរិកាំងដ៏ច្រើន បានបង្ហាញ ឲ្យពិភព លោកឃើញយ៉ាងច្បាស់ថា ពួកគេធុញទ្រាន់រឿង "នយោបាយ" ទ្រង់ទ្រាយដដែលៗ ទើបពួកគេត្រូវការបុគ្គល ដែល មិនមែនជាអ្នកនយោបាយឡើងមកដឹកនាំការងារវិញនោះ។
ព្រោះចាប់តាំងពីបើកយុទ្ធនាការបោះឆ្នោតមក ពីធម្មតាដែលនឹងបានឃើញអ្នកនយោបាយឡើង មកបង្ហាញចក្ខុ វិស័យ សួរដេញដោលគ្នានូវគោលការណ៍ដឹកនាំប្រទេសទាំងឡាយទាំងពួង តែលើកនេះបែរជាមានពណ៌ចម្រុះ ភាគច្រើនបានពីលោក ត្រាំប៍ មិនថាពាក្យជេរប្រមាថ ចឹកខាំលើ វេទិកា និងការចំអកឡក ឡឺយតិះដៀល តាម រយៈ បណ្តាញសង្គម Twitter ។
ចំណែកនយោបាយដែលល្មមនឹងហៅបានថា ជាគោលការ បែរជាមហាជ្រុលនិយមរហូតរឹងថ្គាមបិទមាត់លែងជិត ពីអ្វីដែលបានស្តាប់មកក្នុង Concept “Make America Great Again!” ឬធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្តងទៀត !!! របស់លោក ត្រាំប៍ មាន៣ចំណុចគឺ ១. ការលុបបំបាត់ពលកម្មខុសច្បាប់ចេញពីប្រទេស ដោយ ផ្តោត សំដៅ ទៅ លើក្រុមជនអាមេរិកឡាទីន ២. ការសាងសង់កំពែងព្រំដែនខ័ណ្ឌរវាងអាមេរិក - ម៉ិកស៊ិក ដើម្បីទប់ ស្កាត់ ពលករ ខុសច្បាប់ ការដឹកជញ្ជូនថ្នាំញៀនទំនិញខុសច្បាប់ ។ល។ (ថែមទាំងបញ្ជាក់ទៀតថា ថ្លៃសាងសង់ កំពែងឲ្យ រដ្ឋាភិ បាលម៉ិកស៊ិកជាអ្នកចេញ) និង ៣. ការរារាំងជនមូស្លីមមិនឱ្យធ្វើដំណើរចូលសហរដ្ឋអាមេរិក ដោយអះអាងថា ជៀសវាងបញ្ហាអំពើភេរវកម្ម។
ទន្ទឹមគ្នានេះដែរ នៅក្នុងគោលនយោបាយការ បរទេសដែលចាត់ទុកជា គោលចម្បងរបស់ រដ្ឋាភិបាល សហរដ្ឋអា មេរិក និងបេក្ខជនដទៃទៀតមករហូតនោះ ត្រឡប់បែរជាផ្ទុយស្រឡះ ដោយលោក ត្រាំប៍ មិនបានបង្ហាញ ជំហរ ច្បាស់លាស់ណាមួយឡើយ មានតែបញ្ជូនសញ្ញាថា លោកពេញចិត្តនឹងអាកប្បកិរិយារបស់លោក វ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដូចគ្នានឹងការដែលរុស្ស៊ីចូលមកគ្រប់គ្រងស្ថានការណ៍ក្នុងប្រទេសស៊ីរី។
ខុសគ្នាម្នាក់មួយទិសពីលោក គ្រូស ដែលអំពាវនាវឱ្យវាយប្រហារខ្លាំងក្លាថែមទៀតទៅលើកងកម្លាំងរដ្ឋអ៊ីស្លាម IS នៅក្នុងប្រទេសស៊ីរី និងលោក រ៉ូប៊ីអូ ដែលមើលឃើញថា សហរដ្ឋអាមេរិកគួរធ្វើអន្តរាគមន៍ ស្ថានការណ៍ នៅក្នុង តំបន់មជ្ឈឹមបូព៌ាឲ្យខ្លាំងឡើង ប្រឈមមុខនឹងរុស្ស៊ីនិងដាក់សម្ពាធគុយបា។
យ៉ាងណាក៏ដោយ ចាត់ទុកជារឿងគួរឱ្យតាមដានយ៉ាងខ្លាំងថា បាតុភូតលើកនេះនឹងត្រូវដំណើរទៅផុតផ្លូវដល់ ចំ ណុចដែលលោក ត្រាំប៍ នឹងទទួលបានជ្រើសរើសជាតំណាងគណបក្សសាធារណរដ្ឋជាផ្លូវការឬមួយយ៉ាងណា ??? ព្រោះសញ្ញាមិនពេញចិត្តពីក្រុមមូលដ្ឋានអំណាចក្នុងបក្សបានចាប់ផ្តើមឡើងជាអន្លើៗហើយ។
មិនថាករណីថ្ងៃមុនដែលក្រុមអ្នកនយោបាយជាន់ខ្ពស់ រួមគ្នាបញ្ជូនលិខិតចំហវាយប្រហារ ដោយប្រកាសក្នុង ទំនង ថា វិធីសាស្ត្ររបស់លោក ត្រាំប៍ នឹងនាំយកសហរដ្ឋអាមេរិកទៅក្នុងទិសដៅខុស ឬចុងក្រោយបំផុតការបញ្ជូនលោក មីត រ៉ូមនី អតីតបេក្ខជនប្រធានាធិបតីឆ្នាំ ២០០២ (មិត្តចាស់របស់លោក ត្រាំប៍ ធ្លាប់ជួយរកសំឡេង) ចេញមកវាយ ប្រហារខ្លាំងៗថា "កំពូលភរ" រហូតដល់ក្រុមយុទ្ធសាស្រ្តដែលត្រៀមក្រឡាអុក បំផុសរលកលោក រ៉ូប៊ីអូ ប្រសិន បើ ម្ចាស់ខ្លួនទទួលជ័យជម្នះក្នុងមូលដ្ឋានសំឡេងនៅរដ្ឋផ្លរីដា នាថ្ងៃទី១៥ ខែមីនា សប្តាហ៍ក្រោយនេះ។
ប៉ុន្តែនាពេលនេះ សូមអញ្ជើញលោកអ្នកស្តាប់មករង់ចាំអ៊ុតទាំងអស់គ្នាម្តងមួយរដ្ឋៗ គួរតែសប្បាយជាមិនខាន គឺ ផ្តើមចាប់តាំងពីថ្ងៃអាទិត្យ ទី៦ ខែមីនា កន្លងទៅ តាមពេលវេលានៅប្រទេសខ្មែរយើង គឺរដ្ឋ Kansas, រដ្ឋ Kentucky, រដ្ឋ Louisiana, រដ្ឋ Maine, បន្តនៅថ្ងៃទី៩ ខែមីនា ម្សិលមិញនេះ គឺរដ្ឋ Hawaii, រដ្ឋ Idaho, រដ្ឋ Michigan និងរដ្ឋ Mississippi អ្នកណាឈ្នះ អ្នកណាចាញ់ តើនឹងផ្លាស់ប្តូរប្រែប្រួលប៉ូលគាំទ្រដូចម្តេច សូមរង់ចាំតាមដានបន្ត។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!