ពួកឧទ្ទាមស៊ីរីវាយដណ្តើមយកបានមូលដ្ឋានកងទ័ពរដ្ឋាភិបាលដ៏ធំចុងក្រោយនៅខេត្តអ៊ីដលីប
ពួកឧទ្ទាមស៊ីរីបានរាយការណ៍ថាពួកគេបានរឹបអូសមូលដ្ឋានកងទ័ពរដ្ឋាភិបាលដ៏ធំចុងក្រោយនៅក្នុងខេត្តអ៊ីដលីបភាគពាយ័ព្យដែលនេះជាការដើរថយក្រោយថ្មីមួយទៀតសម្រាប់លោកប្រធានាធិបតីបាសារអាល់អាសាដ។
ក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបាននិយាយថា កងកំលាំងរដ្ឋាភិបាលបានដកចេញពីមូលដ្ឋាន Mastouma បន្ទាប់ពីការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃកន្លងមកនេះ ។នៅក្នុងការវាយប្រហារលើខេត្តអ៊ីដលីបនេះ ត្រូវបានគ្រប់គ្រងដោយ ពួកឧទ្ទាមអ៊ិស្លាមនិយមចម្រុះ ដែលក្នុងនោះក៏មានក្រុមរណសិរ្ស អាល់ នូស្រា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដាផងដែរ។ទន្ទឹមនឹងនេះដែរក្រុមរដ្ឋអ៊ីស្លាម (IS) ត្រូវ បានគេរាយការណ៍ថា ពួកនេះកំពុងតែគំរាមគំហែងជាថ្មីម្ដងទៀតមកលើទីក្រុងប៉ាលម៉ៃរ៉ាស្រួលមិនស្រួលគេអាចវាយដណ្តើមយកក្រុងនេះក្នុងពេលឆាប់ៗនេះក៏អាចថាបាន។
អ្នកស្រុកបានរាយការណ៍ថាជាពួកសកម្មប្រយុទ្ធបានរំកិលចូលទៅ ភាគខាងជើងក្រុងនេះ បន្ទាប់ពីត្រូវបានបណ្ដេញចេញពីចុងសប្តាហ៍មុន។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីទាំងអស់បានទទួលស្គាល់នូវការបាត់បង់មូលដ្ឋាន Mastoumaនេះដោយនិយាយថា កងកម្លាំងរបស់ខ្លួនបានទទួលការវាយប្រហារទ្រង់ទ្រាយភេរវកម្ម ជ្រៀតជ្រែកចូលទៅក្នុងជំរុំនេះ។បើយោងតាមអ្នកអង្កេតការណ៍របស់ប្រទេសអង់គ្លេសដែលមានមូលដ្ឋាននៅប្រទេសស៊ីរីបានរាយការណ៍ថា កងកម្លាំងរដ្ឋាភិបាលបានធ្វើដំណើរទៅកាន់ក្រុងAriha ហើយពួកនៅតែអាចគ្រប់គ្រងតំបន់មួយចំនួនក្នុងខេត្តនេះ ។
ការដណ្តើមយកបានខេត្តអ៊ីដលីពីសំណាក់ពួកឧទ្ទាមស៊ីរីនេះ ពួកគេបានរឹតបន្តឹងការគ្រប់យ៉ាងខ្លាំងក្រែងមានការបាត់បង់ទៅវិញ។ ក្រុមនេះដណ្តើមបានខេត្តនេះកាលពីខែមីនា។ការដណ្តើមបានខេត្តនេះក៏អាចធ្វើអោយពួកគេអាចខិតទៅជិតតំបន់ឆ្នេរសមុទ្រក្នុងខេត្ត Latakia ដែលជាបន្ទាយរបស់លោកប្រធានាធិបតីអាសាដដែរ។
ពួកឧទ្ទាមត្រូវបានគេគិតថា មានការគាំទ្រពីពួកសម្ព័ន្ធមិត្តថ្មីដែលមានប្រទេសតួកគី,កាតា និងប្រទេសអារ៉ាប់ប៊ីសាអូឌីតដែលពួកគេទាំងអស់នោះចង់ឲ្យលោក Assad ចេញពីអំណាច។កងកម្លាំងរបស់លោកអាសាដក៏ស្ថិតនៅក្រោមសម្ពាធនៅភាគខាងត្បូងដោយបានបាត់បង់ ចំណុចឆ្លងកាត់ដ៏សំខាន់មួយនៅតាមព្រំដែនហ្ស៊កដានីនៅNassib ។ប៉ុន្តែទោះជាយ៉ាងណាលោកបានទទួលការគាំទ្រកាលពីថ្ងៃអង្គារនេះ ពីសម្ព័ន្ធមិត្តដ៏សំខាន់មួយនោះគឺអ៊ីរ៉ង់។
បន្ទាប់ពីបានមកបំពេញទស្សនកិច្ចនៅក្រុងដាម៉ាស លោកអាក់បាវ៉ាឡេយ៉ាទី អាលី ទីប្រឹក្សារបស់អ្នកដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់លោក Ayatollah Ali Khamenei បានសន្យាថានឹង បន្តការគាំទ្រដល់ប្រទេសស៊ីរី៕ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!