បទបរិយាយព្រឹត្តិការណ៍អន្តរជាតិ៖ ការផ្លាស់ប្តូរដ៏ធំនៅទ្វីបអ៊ឺរ៉ុប
ទីភ្នាក់ងារព័ត៌មានប្រទេសទាំងឡាយនៅសហភាពអឺរ៉ុបបានដឹងច្បាស់ហើយថា ជនភៀសខ្លួនស៊ីរី ដែលមានកំរិត ខួរ ក្បាលល្អៗនិងពូកែៗ ពួកគេភៀសខ្លួនទៅកាន់ប្រទេសណាខ្លះ ហើយទទួលបាន សិទ្ធិជាពល រដ្ឋនៃប្រទេស ទាំង ឡាយនោះយ៉ាងពេញលេញអស់ទៅហើយ ជនភៀសខ្លួនដែលនៅ សល់ គឺជាជនភៀសខ្លួន ធម្មតាទូទៅ ដែ លគ្មាន អ្វីលេចធ្លោនោះឯង។ Sound
មុនមានការបង្កើតរដ្ឋអ៊ីស្រាអែល មានការទៅទាក់ទងយកទឹកដីរបស់សាធារណរដ្ឋអ៊ូហ្គង់ដា មកបង្កើតរដ្ឋថ្មី តែ ចលនាសៃយ៉ូនីស្ត (Zionist) មិនព្រមទទួល ព្រោះក្តីសង្ឃឹមដែលគ្រោងទុក គឺការបានត្រឡប់ ទៅរស់នៅក្នុង ទឹក ដីបុព្វជនកាលពីរាប់ពាន់ឆ្នាំមុន។
អំឡុងពេលនេះមានជនភៀសខ្លួនពីមជ្ឈិមបូព៌ា ចូលទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួនរាប់លាននាក់ ចំពោះតែប្រទេសទួរគីមួយប៉ុណ្ណោះ ក៏ទទួលជនជាតិស៊ីរីរួចទៅហើយចំនួន 2.7 លាននាក់ ពេលនេះច្របូកច្របល់ ខ្លាំងណាស់ ស្ថានការណ៍ជនភៀសខ្លួននៅក្នុងតំបន់អឺរ៉ុបកាន់តែធ្ងន់ធ្ងរឡើង ដែលធ្លាប់ស្ងប់ប្រែ ក្លាយជា ដែន ដីនៃ ភាពកោលាហលខ្វល់ខ្វក់ ជនភៀសខ្លួនដែលបានចូលទៅ ក៏មិនអាចសម្របការរស់នៅរបស់ ខ្លួនឲ្យចូលចុះ ជា មួយមនុស្សភាគច្រើននៃប្រទេសថ្មីបាន ទំនាស់ខាងវប្បធម៌និង សាសនាបានផ្ទុះឡើងស្អេក ស្កះច្រើនកន្លែង ក្នុង សហភាពអឺរ៉ុប រហូតមនុស្សជាច្រើននិយាយថា មិនអាចទ្រាំបាននឹងការរស់នៅក្នុងទ្វីបនេះ។
ត្រឡប់មករកគំនិតដែលនឹងមានទឹកដីប្រើប្រាស់ជាទីកន្លែងប្រមូលផ្តុំជនជាតិជ្វីហ្វ គួរនឹងនាំមកប្រើបាន ជាមួយ លោកប្រធានាធិបតីទួរគី រីសេប ថេយិប អ៊ែរដូកាន់ ស្នើឲ្យបង្កើតតំបន់ថ្មីឡើងនៅ ភាគខាងជើងប្រទេសស៊ីរី ហើយ នាំជនភៀសខ្លួនដោយសង្រ្គាម ចូលទៅរស់នៅទីនោះ ដោយឲ្យតំបន់នេះមានផ្ទៃដី 4,500 គីឡូម៉ែត្រការ៉េ ហើយ ប្រកាសជាតំបន់សុវត្ថិភាព ឬតំបន់មានសន្តិសុខ ចំណែកថវិកាស្ថាបនាទីក្រុងថ្មីនេះ ប្រទេសទាំង ឡាយនៅ លើ ពិភពលោកត្រូវតែជួយគ្នា ទាំងអាគារលំនៅដ្ឋាន និងសាធារណូបភោគ។
ការបង្កើតទីក្រុងថ្មីឲ្យជនភៀសខ្លួន ដោយសារតែពេលនេះគ្មានប្រទេសណាមួយចង់ទទួល យកជនភៀសខ្លួន ទៀតនោះទេ ប្រទេសនីមួយៗក៏មានបញ្ហារបស់ខ្លួនច្រើនដោះស្រាយសឹងតែមិនរួចស្រាប់ទៅហើយ គ្រប់ប្រទេស និយាយថា ខ្លួនផ្ទាល់បានជួយសម្រាលបញ្ហាជនភៀសខ្លះៗហើយ ទទួលបន្តទៀតពិតជាមិនរួចឡើយ ប្រទេសជា ច្រើនរុញច្រានឱ្យជនភៀសខ្លួនចេញពីប្រទេស នេះឯងជាបញ្ហានៅអឺរ៉ុប ជាបញ្ហាពិភពលោក។
ទីភ្នាក់ងារព័ត៌មានប្រទេសទាំងឡាយនៅសហភាពអឺរ៉ុបបានដឹងច្បាស់ហើយថា ជនភៀសខ្លួនស៊ីរី ដែលមាន កំរិត ខួរក្បាលល្អៗនិងពូកែៗ ពួកគេភៀសខ្លួនទៅកាន់ប្រទេសណាខ្លះ ហើយទទួល បានសិទ្ធិ ជាពលរដ្ឋនៃ ប្រទេស ទាំងឡាយនោះយ៉ាងពេញលេញអស់ទៅហើយ ជនភៀសខ្លួនដែលនៅសល់ គឺជាជនភៀសខ្លួន ធម្មតា ទូទៅ ដែល គ្មានអ្វីលេចធ្លោនោះឯង។
ពីមុនមិនល្មមឡើយ មនុស្សនៅទ្វីបអឺរ៉ុប មជ្ឈិមបូព៌ា អាស៊ី អាហ្វ្រិក ។ល។ រស់នៅរៀងៗខ្លួនទាំងអស់គ្នាមាន វិវឌ្ឍនាការរបស់ខ្លួនផ្ទាល់ លុះមកដល់សង្គ្រាម គ្រូសេដ (Crusade) ឬសង្គ្រាមសាសនារ វាងពួកកាន់ គ្រិស្តសា សនានិងឥស្លាមសាសនាកើតឡើង អ្នកដែលទៅច្បាំងបាននាំសិល្បសាស្ត្រ វិទ្យាការ នាំយកចំណេះដឹង សូម្បី តែវប្បធម៍ សម្លៀកបំពាក់តាក់តែងកាយ និងចំណីអាហារទៅកាន់ដែនដីរៀងៗខ្លួន និងនាំយកចំណេះ ដឹងទាំង នោះទៅផ្សព្វផ្សាយបន្ត ដូចយ៉ាងគណិតសាស្ត្រជាន់ខ្ពស់ដែលជាចំណេះដឹងរបស់ពិភពលោកនាខណៈនេះ ពីដើម ក៏មកពីមជ្ឈិមបូព៌ា និងចូលទៅក្នុងតំបន់អឺរ៉ុប តាមរយៈការច្បាំងប្រយុទ្ធគ្នានេះឯង។
សម្តេច ប៉ាប ហ្វ្រាន់ស៊ីស បានផ្ញើសារទៅកាន់គ្រីស្ទានិកនៅប្រទេសបារាំង ត្រាស់ពីស្ថានការណ៍វិបត្តិជនភៀស ខ្លួន នៅអឺរ៉ុបថា ការភៀសខ្លួនមកកាន់អឺរ៉ុបនាលើកនេះ ស្រដៀងគ្នាទៅនឹងការពង្រីកអំណាចរបស់អារ៉ាប់ "យើងអាច និយាយពីការឈ្លានពានរបស់អារ៉ាប់ក្នុងសម័យបច្ចុប្បន្នថា ជាការពិតខាងសង្គម" សម្តេច ប៉ាប ហ្វ្រាន់ស៊ីស បាន ត្រាស់បន្តទៀតថា "អឺរ៉ុបត្រូវប្រឈមមុខជាមួយការឈ្លានពានច្រើនយុគច្រើនសម័យ ប៉ុន្តែអឺរ៉ុប ក៏អាចយក ឈ្នះ និងបន្តដំណើរទៅមុខបាន" ក្រោយបានអានសាររបស់ សម្តេច ប៉ាប ហ្វ្រាន់ស៊ីស ហើយ យើងយល់ច្បាស់ថា សម្តេច ប៉ាប លោកគង់មានការព្រួយបារម្ភ ហើយគង់នឹងទតឃើញថា ការភៀសខ្លួននាលើកនេះ ជាការ ឈ្លាន ពានក្នុងទម្រង់ថ្មីមួយទៀតរបស់អារ៉ាប់ជន។
ប្រមុខគ្រិស្តសាសនារ៉ូម៉ាំងកាតូលិក នឹងត្រាស់អ្វីដែលនាំឱ្យមានទំនាស់មិនបានទេ ត្រាស់ត្រង់ទៅត្រង់ មកក៏មិន បាន សេចក្តីដូចបានពោលមកនេះ យើងយល់ថា ទ្រង់បានឲ្យអនុសាសន៍មានទម្រង់ជាការព្រមាន ប៉ុន្តែល្អត្រង់ ព្រះអង្គត្រាស់បន្តថា "អឺរ៉ុបគឺជាទ្វីបតែមួយគត់ ដែលនឹងនាំមកនូវការផ្សះផ្សាគ្នាបាន "។
ការផ្លាស់ប្តូរដ៏ធំនៃអរិយធម៌ពិភពលោក រមែងកើតចេញពីសង្គ្រាម យើងជឿថា សង្រ្គាមស៊ីវិលនៅក្នុងប្រទេសស៊ីរី នឹងមានលទ្ធផលធ្វើឲ្យមានការផ្លាស់ប្តូទ្រង់ទ្រាយធំនៅក្នុងទ្វីបអឺរ៉ុប និងនៅលើពិភពលោក។ នាពេលអនាគត កា លបើនិយាយពីជនជាតិអឺរ៉ុប ក៏អាចនឹងត្រូវនិយាយពីអារ៉ាប់និងអ៊ីស្លាម។
អឺរ៉ុបនាពេល ១០០ឆ្នាំកន្លងមក និងអឺរ៉ុបក្នុងពេល ១០០ឆ្នាំទៅមុខទៀត ពិតជាខុសគ្នាម្នាក់មួយរឿង។
ដោយ មុំ រឿន វិទ្យុសំឡេងយុវជន VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!