សង្គមស៊ីវិល ព្រួយខ្លាច យុវជនចូលរួមសកម្មភាព នយោបាយ ក្លាយជាកូនអុកនយោបាយ
សង្គមស៊ីវិល មានការព្រួយបារម្ភចំពោះ យុវជនមួយចំនួន ដែលចូលរួមសកម្មភាព នយោបាយ អាចនឹងចាញ់បោកអ្នកនយោបាយ និងក្លាយទៅអ្នកជាបម្រើនិន្នាការនយោបាយជ្រុលនិមយទៀតផង។ Sound៖
លោកជាង សុខា នាយកប្រតិបត្តិនៃអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បង្ហាញនូវការព្រួយបារម្ភ ដែលយុវជនមួយចំនួនត្រូវបានគេប្រើជាឧបករណ៍នយោបាយ។ លោកបញ្ជាក់ថានៅប៉ុន្មានឆ្នាំចុងក្រោយនេះមានយុវជនជាច្រើនដែលចូលរួមក្នុងសកម្មភាពនយោបាយ ហើយយុវជនមួយចំនួនក្លាយខ្លួនជាឧបករណ៍នយោបាយ គឺជាក្រុមយុវជនមិនសូវខ្វាយខ្វល់រឿងនយោបាយ និងត្រូវអ្នកនយោបាយប្រើប្រាស់ជាថ្នូរលាភសការៈបន្តិចបន្ទួច។
លោក រស់ រាវុធ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ថានៅតាមគណបក្សនយោបាយនិមួយៗតែងមានក្រុមយុវជន រៀងៗខ្លួន ហើយុវជនទាំងនោះសុទ្ធសឹងតែមាន និន្នាការងប់ងល់ទៅនឹងបក្សដែលខ្លួនស្រសាញ់ដូចគ្នា។ លោកបង្ហាញនូវការព្រួយបារម្ភថា នៅពេលបច្ចុប្បន្នមានក្រុមយុវជនមួយចំនួនប្រមាថអ្នកនយោបាយតាមរូបភាពផ្សេងៗ ដែលក្រុមយុវជនទាំងនោះយល់ថា ជាអ្នកនយោបាយដែលខ្លួនមិនពេញចិត្ត។ លោកបានហៅសកម្មភាពបែបនេះថា ជាទង្វើដែលធ្វើអោយប្រទេសជាតិលិចលង់។
លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានដាក់កំហុសអោយអ្នកនយោបាយជើងចាស់ ជាអ្នកធ្វើអោយយុវជនក្លាយជាឧបករណ៍នយោបាយ។ លោកយល់ថា យុវជន ចូលរួមប្រឡូកក្នុងនយោបាយកាន់តែច្រើន មិនមែនជារឿងអាក្រក់ឬ ធ្វើឲ្យបាត់បង់ឱកាស ចូលរួមអភិវឌ្ឍន៍ប្រទេសនោះទេ តែការរើសអើងយុវជនក្នុងឆាក នយោបាយវិញទេ ដែលធ្វើ ឲ្យយុវជនបាត់បង់ឱកាសជួយអភិវឌ្ឍន៍ប្រទេស លោកបញ្ជាក់ថា អ្នកដែលយកយុវជនធ្វើជាឈ្នាន់ ឬជាឧបករណ៍នយោបាយ ហើយបង្កើតវប្បធម៌ លាបពណ៌ឲ្យយុវជ នឲ្យរើសអើងគ្នា ប្រកាន់គណបក្សនយោបាយ គឺជាក្រុមអ្នក នយោបាយ ចាស់ៗ។
លោកនាយរដ្ឋមន្ត្រីធ្លាប់បានលើកឡើងថា បើទោះបីមានយុវជនជាច្រើន កំពុងចូលរួមចំណែកសម្រាប់ការអភិវឌ្ឍន៍សង្គមកម្ពុជា តែក៏មានយុវជនមួយចំនួនហាក់មានការរុញរា ក្នុងការចូលរួមវិស័យនយោបាយ។ យុវជនខ្លះ បានបណ្តោយខ្លួនឲ្យក្លាយ ជាឧបករណ៍នយោបាយ ប្រកាន់នូវនិន្នាការជ្រុលនិយមដែល ភាពមិនអើពើ និងភាពជ្រុលនិយមទាំងនោះ ធ្វើឲ្យបាត់បង់ឱកាសបញ្ចេញសមត្ថភាព ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។
សួមបញ្ជាក់ថាប៉ុន្មានថ្ងៃកន្លងមកនេះ មានក្រុមយុវជនមួយក្រុម អះអាងថាខ្លួនជាក្រុមនិស្សិតនិងយុវជន បានចេញមុខ ធ្វើបាតុកម្មដាក់ញត្តិ ទាមទារអោយលោក កឹម សុខា ចេញមកបកស្រាយពីខ្សែអាត់សំឡេង រឿងស្នេហា ដែលគេ សង្ស័យថាជាសំឡេងលោក កឹម សុខា។ ពាក់ព័ន្ធសំឡេងនេះភាគីខាងស្រីគឺ កញ្ញាស្រីមុំ ក៏បានចេញមុខ មកប ដិសេធថា មិនមែនជាសំឡេងខ្លួននោះឡើយ។ ក្រុមយុវជនដែលមិនបង្ហាញអត្តសញ្ញាណច្បាស់លាស់ទាំងនោះ បានដាក់ពាក្យប្តឹងស្រី មុំ ពីបទឆបោក។ ទង្វើឈឺឆ្អាលរបស់ក្រុមនិស្សិតនោះ ត្រូវបានអ្នកលេងហ្វេសប៊ុក រិះគន់ មិនសន្សំសំចៃមាត់ឡើយ៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheny@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!