ក្រួងមហាផ្ទៃ សុំឲ្យពីក្រសួងសុខាភិបាល ជួយព្យាបាលជនជាប់ឃុំមានសារជាតិញៀន
ក្រួងមហាផ្ទៃ ស្នើសុំកិច្ចសហការ ពីក្រសួងសុខាភិបាល ដើម្បីសម្រួលដល់ការព្យាបាលជនជាប់ឃុំ ដែល មាន ផ្ទុក សារជាតិញៀន នៅតាមពន្ធនាគារាជធានី ខេត្ត និង មណ្ឌមអប់រំកែប្រែចំនួន ៤។ ការស្នើនេះ ធ្វើឡើង ក្រោយ ពេល ក្រសួងមហាផ្ទៃ សង្កេតឃើញថា នៅតាមពន្ធនាគារាជធានី ខេត្ត និង មណ្ឌលកែប្រែ មានបាតុ ភាព លួច ប្រើប្រាស់ សារជាតិញៀនក្នុងចំណោមជនជាប់ឃុំគួឲ្យកត់សម្គាល់។
តាមរយៈលិខិតនៅថ្ងៃទី៩មីនា ក្រសួងបន្ថែមថា ដោយមើលឃើញពីភាពចាំបាច់ក្នុងការគ្រប់គ្រង ជនជាប់ឃុំប្រកប ដោយសន្តិសុខ សុវត្ថិភាព និងមនុស្សធម៌ និងសំដៅ ដល់ការលើកកំពស់សេវាអប់រំកែប្រែឲ្យកាន់តែមានប្រសិទ្ធ ភាព សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចផ្តល់សេវាព្យាបាល ជនជាប់ឃុំ ដែលមានសារធាតុញៀន នៅ ក្នុង ខ្លួនដោយតម្រូវឲ្យមានកិច្ចសហការ ពីសំណាក់ក្រសួង អង្គភាព និងអាជ្ញាធរ មូលដ្ឋានពាក់ព័ន្ធ។ ហើយចំពោះ ក្រសួងសុខាភិបាល ត្រូវចាត់តាំងក្រុមការងារជំនាញ ដើម្បីសហការអនុវត្តបទបញ្ជា លេខ ០១ របស់រដ្ឋាភិបាល និងច្បាប់ស្ដីពីពន្ធនាគាឲ្យមានប្រសិទ្ធភាព ជាពិសេសផ្ដោតលើការបន្សាបអ្នកញៀនគ្រឿញៀន ក៏ដូចជាស្ដារនីតិ សម្បទាចិត្តសង្គម និង ផ្ដល់សេវាប្រឹក្សា។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៥ របស់អាជ្ញាជាតិប្រយុទ្ធប្រឆាំងគឿងញៀនបានបញ្ជា់ថា អ្នក ទោសជាប់ឃុំមាន ផ្ទុកសារជាតិញៀន នូវទូទាំងប្រទេស ប្រមាណជា ៥,៦៥០ នាក់៕
ដោយ VOY
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!