លោនាយករដ្ឋមន្ត្រីហ៊ុន សែន ព្រមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងអាជ្ញាធរមូលដ្ឋានដែលចូលដៃជើងគ្នា រឹបអូស ផ្ទះនឹងដីធ្លីរបស់ប្រជាពលរដ្ឋ
Sound៖
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំផ្ញើដល់ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ កុំសូវគាំទ្រដល់ គ្រឹះស្ថាន មីក្រូហិរញ្ញវ ត្ថុ ទៅរឹបអូស ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ថែមទាំងផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់កុំជឿលើគ្រឹះស្ថាន មីក្រូហិ រញ្ញវត្ថុណាដែលសន្យាផ្តល់អាត្រាកាប្រាក់ខ្ពស់ ព្រោះជាការបោកប្រាស់ និងបញ្ជាអាជ្ញាធរត្រូវចាប់ខ្លួន តំណាងរាស្ត្រ ឬមេបក្សណា ដែលឃោសនាថាខ្លួនជាប់ឆ្នោត និងលប់បំណុលប្រជាពលរដ្ឋចោល។ ការផ្តាំផ្ញើ និងការព្រមាន ទាំង នេះ ធ្វើឡើងក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នាព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០១៦ នេះ។
លោកនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការអោយលុយទៅប្រជាជនខ្ចីគឺ មីក្រូហិរញ្ញវត្ថុ មិនបានពិនិត្យ អោយគ្រប់ជ្រុង ជ្រោយនោះឡើយ ដូចជាអោយខ្ចីទិញឡានឬម៉ូតូជិះលេង ហើយបន្ទាប់មក គ្មានលុយសង គឺរឹបអូសយកផ្ទះ សម្បែង ដីធ្លី។ លោកនាយករដ្ឋមន្ត្រីព្រមានថា អង្គការ និងបុគ្គលដែលធ្វើខុសច្បាប់មួយ ចំនួនគឺមិនអោយរួចពី សំណាញ់ច្បាប់បានឡើយ ហើយអាជ្ញាធរ មិនត្រូវចូលដៃចូលជើងជាមួយ អង្គការ ឬគ្រឹស្ថានមីក្រូហិរញ្ញវត្ថុទាំង នោះទៅរឹបអូស ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះទេ។
លោកនាយកដ្ឋមន្ត្រីបន្ថែមថា មានក្រុមហ៊ុន ភ្នាក់ងារហិរញ្ញវត្ថុមួយចំនួនធានាអោយការប្រាក់ខ្ពស់រហូតដល់ ១២% ប្រជាពលរដ្ឋ ត្រូវប្រយ័ត្នប្រយែងបំផុតចំពោះករណីនេះ ព្រោះគ្មានធនាគារណាធ្វើបែបនេះទេ នេះគឺជាការល្បួង ដែលមានគ្រោះថ្នាក់ខ្លាំង ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាលោកកំពុងពិនិត្យទៅលើភ្នាក់ងារហិរញ្ញវត្ថុបែបនេះ ដែល កំពុងអូសទាញពលរដ្ឋអោយធ្លាក់ក្នុងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។
លោកនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ចំពោះបក្សនយោបាយនានាដែលកំពុងឃោសនា សន្យាថានឹងលុបចោល នូវ បំណុលទាំងអស់នោះគឺជាការឃោសនាបំពានលើបទបញ្ញត្តិជាក់ស្តែងលើហិរញ្ញវត្ថុ គឺត្រូវចាប់ខ្លួនតែម្តង ដើម្បី ចៀសវាងការធ្វើនយោបាយប្រជាភិថុត។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា អាត្រាការប្រាក់ឥណទានប្រចាំឆ្នាំរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មាននិន្នាការថយ ចុះជាបន្តបន្ទាប់ ដោយបានថយចុះពី ៣៦% មក ៣២%ក្នុងឆ្នាំ ២០០៩ ថយមក ២៧,៥% ក្នុងឆ្នាំ ២០១២ នឹងថយ ដល់ ២៣,៧% ក្នុងឆ្នាំ ២០១៥ នឹងរំពឹងថានិងថយចុះជាបន្តបន្ទាប់ទៀត។ ពាក់ព័ន្ធនិងអត្រាការប្រាក់ នេះ ធ្លាប់បាន ប្រជាកសិករនៅតាមខេត្តនានា ត្អូញត្អែរថាអត្រាការប្រាក់បច្ចុប្បន្ននៅតែខ្ពស់ដែលធ្វើឲ្យប្រជាកសិករ ខ្ចីយកទៅធ្វើ ដើមទុនក្នុងរបរកសិកម្ម មិនចំនេញ។ និងអំពាវនាវឲ្យរដ្ឋាភិបាលជួយធ្វើយ៉ាងណាអត្រាការប្រាក់នៅគ្រប់គ្រឹស្ថាន មីក្រូហិរញ្ញវត្ថុទាំងអស់ចុះទាប ដើម្បីសំរួលដល់ការងារកសិកម្មរបស់ប្រជាពលរដ្ឋ៕
ដោយ ហ៊ាង រដ្ឋធានី Email: heang.ratheany@gmai.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!