អ្នកវិភាគខ្លះគាំទ្រ អោយច្របាច់ក្រសួងបញ្ចួលគ្នា ដើម្បីកាត់បន្ថយថវិការជាតិ
អ្នកវិភាគ ខ្លះលើកឡើងថា បើសិនជាបំបែកក្រសួងមួយ ទៅក្រសួងច្រើនទៀត ដើម្បីតំណែង គឺ ជាការបំផ្លាញ់ថវិកាជាតិទៅវិញទេ។ តែខ្លះទៀតថា បុគ្គលម្នាក់មិនអាចគ្រប់គ្រងស្ថាប័នច្រើននោះទេ ។
អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម លោក កែម ឡី លើកឡើងថា ការបំបែកក្រសួងកសិកម្ម ឲ្យទៅក្រសួងកសិកម្មខ្លួនឯង ក្រសួងអភិវឌ្ឍន៍ជនបទផង ក្រសួងធនធានទឹកផង និងក្រសួងរ៉ែផង ដើម្បីតែតំណែងនោះ គឺជាការបំផ្លាញថវិកាជាតិទៅវិញទេ។ លោកលើកឡើងបែបនេះ នៅលើទំព័រហ្វេសបូកផ្លូវការរបស់លោក នៅថ្ងៃទី ១២ មិនា ខណៈពេលលោក ស្ថិតនៅប្រទេសអូស្រា្តលី និងបានសង្កេតឃើញថា ប្រទេសអូស្រ្តាលី បុគ្គលមួយរូបអាចមានគ្រប់គ្រងក្រសួងដ៏ទៅ ៤ ខុសពីកម្ពុជា។
គួររលឹកថា លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម ធ្លាប់បានលើកឡើងពី បញ្ហាមួយចំនួនរបស់រដ្ឋាភិបាល ក្នុងការបំបែកក្រសួងនេះ ដែលមាន៖
- ការងារមួយចំនួនជាន់គ្នា ពង្រាយសំណាញ់ដើម្បីចាប់ត្រី មានទំនាស់ច្រើន (មិនបានដោះស្រាយបញ្ហាតែបង្កើតបញ្ហាទៅវិញ)
- សមាជិកដដែលៗពីក្រសួង និងស្ថាប័ននីមួយៗ មិនបានបំពេញការងារស្នូលរបស់ខ្លួន
- ខាតបង់ថវិកាជាតិច្រើនដែលជាកត្តារាំងស្ទះដល់ការបង្កើនប្រាក់បៀវត្សដល់មន្រ្តីរាជការ និងកងកំលាំងប្រដាប់អាវុធ
- ក្រសួងនីមួយៗចង់មានការទទួលខុសត្រូវរបស់ខ្លួនកាន់តែប្រសើរជាងស្ថានភាពបច្ចុប្បន្ន
- ការិយាល័យធិបតេយ្យ យឺតយ៉ាវក្នុងការធ្វើសេចក្តីសម្រេចចិត្ត (ដាក់កុងត្រូលដើម្បីផលប្រយោជន៏)
- បង្កើតនូវបញ្ហាច្រើនជាងដំណោះស្រាយ
- ប្រសិទ្ធិភាពការងារតិច តែវិនិយោគធនធានច្រើន
- រៀបចំយន្តការទាំងនេះកន្លងមកគ្រាន់តែសម្រាប់ដំណែង និងអំណាច តែបច្ចុប្បន្នគួរមានការកែទំរង់ស៊ីជម្រៅ
- ប្រសិទ្ធិភាពការងារទាប និង ការចំណាយធនធានមិនមានតម្លាភា។
លោកថា រដ្ឋាភិបាល គួរលុបចោល ឬ រួមបញ្ចូលទៅក្នុងក្រសួងទាំងអស់ ដើម្បីសន្សំថវិកាជាតិក្នុងការដំឡើងប្រាក់បៀវត្សនិងបង្កើនប្រសិទ្ធិភាពការងារ ។
ពាក់ព័ន្ធទៅនិង ការលើកឡើងរបស់លោក កែម ឡី បែបនេះ លោក ស្រី ជា វណ្ណាត អ្នកវិភាគឯករាជ្យ បានប្រាប់វិទ្យុសំឡេងយុវជន VOYថា នៅប្រទេសគេផ្សេងមុន និងគេបង្រួមស្ថាប័នណាមួយនោះ ក៏គេធ្លាប់បំបែកក្រសួងនោះដែរ។ សម្រាប់កម្ពុជា គឺអាស្រ័យលើ កាលទេសៈ និង ស្ថានភាពនយោបាយ។ លោកស្រីបន្តែមថា បុគ្គលមួយរូបមិនគួរ គ្រប់គ្រងក្រសួងច្រើននោះទេ វាអាចធ្វើអោយដំណើរការរបស់ក្រសួងនោះគ្មានប្រសិទ្ធភាព និង គ្មានការអភិវឌ្ឍន៍។
លោក មាស នី អ្នកស្រាវជ្រាវការអភវឌ្ឍន៍សង្គម បានប្រាប់វិទ្យុសំឡេងយុវជនដែលថា កាលដែលប្ដូរកំណែទម្រង់បែបណានោះ លោកមិនហានសន្និដ្ឋាននោះទេ តែលោកលើកឡើងថា ការកែប្រែអោយមានប្រសិទ្ធិភាពនោះ ទាន់តែរដ្ឋាភិបាលសិក្សាអោយបានច្បាស់លាស់ជាមុនសិន ជាងវាងមន្រ្តីណាធ្វើការស្ទួនគ្នានោះ ត្រូវកាត់ចេញ ដើម្បីកាត់បន្ថយការចំណាយថវិការរបស់រដ្ឋ។ លោកថា បើសិនជារដ្ឋាភិបាលផ្លាស់ប្ដូរកំណែទម្រងនេះបានពិតមែននោះ និងធ្វើអោយក្រសួងបង្កើនការយកចិត្តទុកដាក់ និង ប្រសិទ្ធិភាពការងារខ្ពស់ និង អាចចំណេញថវិការជាតិទែមទៀតផង។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស់ថា គ្រោងនឹងផ្លាស់ប្តូរគណរដ្ឋមន្ត្រីមួយចំនួនដែលអសកម្ម ដោយលោកបានរិះគន់ទៅលើរដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្រ្តីក្រសួងសាធារណៈការនិងដឹកជញ្ជូនជាដើម៕
ដោយលោក ញ៉ែម សំណាង Email : somnang.voy915@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!