ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ ប្រតិកម្ម ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី
ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ ប្រតិកម្មទៅនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបាន គំរាមកំហែងនិង រំលោភសិទ្ធិអ្នកនយោបាយ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបញ្ជាអោយចាប់ខ្លួន មេបក្សណា ដែ ល ឃោ សនា លប់ចោលបំណុលរបស់ប្រជាពលរដ្ឋទាំងអស់ នៅពេលជាប់ឆ្នោតនោះ។ Sound ៖
ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ ប្រតិកម្មនឹង ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលព្រមានចាប់ខ្លួនអ្នកនយោបាយណាដែលសន្យាជួយលុបបំណុលប្រជាពលរដ្ននៅពេលគណបក្សរបស់ខ្លួនឈ្នះឆ្នោតបានដឹកនាំរដ្ឋាភិបាល។
ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរលោក ហ៊ាង បានសរសេរនៅលើក Facbook ផ្ទាល់ខ្លួនរបស់លោកនៅយប់ថ្ងៃទី ១៥ មីនាថាការគំរាមកំហែងរបស់លោកនាយករដ្ឋមន្ត្រីបែបនេះគឺជាការរំលោភសិទ្ធិអ្នកនយោបាយ។លោកបក ស្រាយថា បើសិនជា គណបក្សយុត្តិធម៌ជាតិខ្មែរ របស់លោកបានឈ្នះឆ្នោតដឹកនាំរដ្ឋាភិបាល ហើយបើមិនបាន អនុវត្តន៍តាមពាក្យសន្យារបស់ខ្លួនដូចមានចែងក្នុងគោលនយោបាយ តើប្រជាពលរដ្ឋខ្មែរនៅគាំទ្របន្តទៀតឬត្រូវឈប់គាំទ្រ?
លោក ហ៊ាង រទ្ធី បញ្ជាក់ថាចំណុចនេះគួរទុកឱកាសឲ្យគេសាកល្បងសិន ហើយការធ្វើនយោបាយគណបក្សនីមួយៗមានយុទ្ធសាស្រ្តខុសៗគ្នាដើម្បីអភិវឌ្ឍន៏ប្រទេស។ លោកពន្យល់ថាការធ្វើនយោបាយមានភាពខុសគ្នាពីការធ្វើក្រុមហ៊ុនឬធ្វើធនាគារឯកជនដោយប្រើប្រជាភិថុតដើម្បីចំណេញដល់ក្រុមហ៊ុនរបស់ខ្លួន រីឯការធ្វើនយោបាយបើគណបក្សរបស់ខ្លួនបានសន្យាជាមួយប្រជាពលរដ្ឋហើយមិនអនុវត្តន៍តាមគោលនយោបាយរបស់ខ្លួន អាណត្តិក្រោយៗប្រជាពលរដ្ឋនឹងមិនគាំទ្រទៀតឡើយ។ដូច្នេះការសន្យាទាំងឡាយ គឺគ្មានបទល្មើសណាមួយរហូតដល់មានការចាប់ខ្លួននោះទេ។
ក្នុងគោលនយោបាយរបស់គណបក្សយុត្តិធម៌ជាតិខ្មែរក្នុងប្រការ ២១ ដែលនិយាយអំពីពន្ធដា និងការដោះស្រាយបំណុលបានចែងថា រដ្ឋាភិបាលដែលនឹងដឹកនាំដោយគណបក្សយុត្តិធម៌ជាតិខ្មែរ និងពិនិត្យមើលនូវបំណុល គ្រប់ប្រភេទ របស់ប្រជាពលរដ្ឋខ្មែរក្រីក្រ ដែលបានជំពាក់ធនាគាររដ្ឋ ឬឯកជន ពាក់ព័ន្ធទៅនឹង ការដាក់ផ្ទះសម្បែង ឬដីធ្លីដើម្បីធានានោះ រដ្ឋនិងរកមធ្យោបាយផ្សេងៗ ដូចជាការពន្យាពេលក្នុងការសងប្រាក់ តាមធម្យោបាយបង់រំលោះបន្តិចបម្តងៗក្នុងរយៈពេលវែងរហូតដល់រួចបំណុលទាំងនោះ ដោយហាមមិនឲ្យរឹបអូសផ្ទះ ឬដីធ្លីដែលបានដាក់ធានានោះឡើយ
គួរំលឹកថាថ្លែងនៅ ក្នុងពិធីបើកសន្និសីទជាតិស្តីពី ការអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាក្នុង នាព្រឹកថ្ងៃទី១៤ មីនា ឆ្នាំ២០១៦ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា ចំពោះបក្សនយោបាយនានាដែលកំពុងឃោសនា សន្យាថានឹងលុបចោលនូវបំណុលប្រជាពលរដ្ឋទាំងអស់នោះ គឺជាការឃោសនាបំពានលើបទបញ្ញត្តិជាក់ស្តែងលើហិរញ្ញវត្ថុ ហើយជាការឃោសនាប្រជាភិថុត ដែលត្រូវតែចាប់ខ្លួន៕
ដោយ ហ៊ាង រដ្ឋធានី heang.ratheany@gmail.com
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!