CNRP ថាវប្បធម៌សន្ទនាពេលនេះ មិនអាចអោយCPP ធ្វើតាមខ្លួនទាំងអស់នោះទេ
លោកសម រង្សី បានលើកឡើងថា វប្បធម៌សន្ទារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ក្នុងកាលទេសៈនេះ អាចបានត្រឹមតែជជែកពិភាក្សា ណែរនាំគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាមួយចំនួនប៉ុន្នោះ ព្រោះ គណបក្សប្រជាជន មានជំហរ មានផលប្រយោជន៍ មានគំនាប ខុសពី គណបក្សសង្គ្រោះជាតិ។
រាយការណ៍ដោយ លោក ញ៉ែម សំណាង៖
លោកសម រង្សី ប្រធានគណបក្សសង្គ្រោះជាតិ បានពន្យល់ប្រាប់ពលរដ្ឋខ្មែរ រស់នៅទីក្រុង អុកឡែន រដ្ឋ កាលីហ្វូញ៉ា សហរដ្ឋអាមេរិច នៅថ្ងៃទី២០ឧសភា ថា ក្នុងកាលទេសៈប្រទេសកម្ពុជាពេលនេះ គណបក្សសង្គ្រោះជាតិអាចធ្វើបានកំរិតណាចំពោះបញ្ហាជាតិ គណបក្សនឹងធ្វើទៅតាមកំរិតនោះ ដោយមិនអាចអោយគណបក្សប្រជាជនមកធ្វើតាមបក្សខ្លួនទាំងស្រុងនោះទេ បើទោះជាមានវប្បធម៌សន្ទនារវាងគណបក្សទាំង២ក៏ដោយ។
លោកពន្យល់បន្តរថា មូលហេតុដែលមិនអាចដោះស្រាយរាល់បញ្ហាជាមួយគណបក្សប្រជាជនបាន គឺដោយសា គណបក្សប្រជាជន មានជំហរ មានផលប្រយោជន៍ និងមានគំនាប ខុសពី គណបក្សសង្គ្រោះជាតិ។ ហើយថា អ្វីដែលអាចធ្វើបាននោះ គឺការសន្ទនាគ្នា ពិភាក្សាណែរនាំគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាដើម្បីប្រយោជន៍ជាតិជារួម។
យ៉ាងណាក៏ដោយ លោកនៅតែអំពាវនាវអោយពលរដ្ឋខ្មែរ ក៏ដូចជាបងប្អូនខ្មែរនៅសហរដ្ឋអាមេរិច គាំទ្រគណបក្សសង្គ្រោះជាតិ ហើយអ្នកស្នេហាជាតិទាំងអស់ ត្រូវរួបរួមគ្នា ដោយយកគំរូតតាម ការរួបរួមគ្នានៃគណបក្សសម រង្សី និងគណបក្ស សិទ្ធមនុស្ស ដើម្បីឈ្នះឆ្នោតនៅពេលខាងមុខ ឈានទៅដឹកនាំ និងដោះស្រាយបញ្ហាប្រទេស។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន គាំទ្រនឹង ជម្រុញ អោយ វប្បធម៌សន្ទនារវាងគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ អនុវត្តដោយប្រសិទ្ធភាព ហើយមិនមានភាគីណា អាចបំពានវប្បធម៌នេះបាននោះទេ។
លោកនាយករដ្ឋមន្ត្រីធ្លាប់ បញ្ជាក់ថា គ្មានអ្នកណាស្រឡាញ់ខ្មែរ ជាងខ្មែរនោះទេ។ រាល់បញ្ហាទាំងឡាយ របស់ជាតិ គួរតែត្រូវបានយកមកជជែកពិភាក្សារកដំណោះស្រាយរួមគ្នា ជាជាងដោះស្រាយតាមរយៈ បង្ករហិង្សាដែលធ្វើអោយខាងបង់ចំពោះជាតិ ដូចក្នុងប្រវត្តិសាស្ត្រជាមេរៀនស្រាប់ ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!