ព្រះតេជគុណ ប៊ុត ប៊ុនតិញ បិណ្ដបាត្រព្រៃឡង់ពីលោកនាយករដ្ឋមន្ត្រីហ៊ុន អោយយុវជនការពារជំនួស
ព្រះតេជគុណ ប៊ុត ប៊ុនតិញ ស្នើរសុំជួបលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជាសាធារណៈ ដើម្បីសុំបិណ្ឌបាត្រព្រៃឡង់ មកឲ្យយុវជន ជាអ្នកអភិរក្សជំនួសវិញ។ ការស្នើរសុំនេះ ធ្វើឡើងនៅក្នុងសន្និសីទ្ធសារព័ត៌មានស្តីពី វិនាសកម្មព្រៃឈឺក្នុងប្រទេសកម្ពុជា នៅភោជនីយដ្ឋានបៃតង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ២១ ឧសភានេះ។
ដោយ៖ ឡុង គីមម៉ារីតា
បន្ទាប់ពីមានថេរៈដិកា រៀបរាប់ពីវិនាសកម្មព្រៃឡង់ និងការរារាំងពីសំណាក់អាជ្ញាធរ នៅពេលដែលក្រុមយុវជន បានចុះទស្សនៈកិច្ចក្នុងព្រៃឡង ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានថេរៈដិកាថា ព្រះអង្គគ្រោងជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសាធារណៈ ដើម្បីសុំបិណ្ឌបាត្រព្រៃឡង់ ទុកឲ្យយុវជន ជាអ្នកការពារ ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរ។
នៅក្នុងសន្និសីទ្ធសារព័ត៌មានព្រឹកនេះ ព្រះតេជគុណ ដែលជាព្រះសង្ឃសកម្មនៅក្នុងសង្គម មានថេរៈដិកា បន្ថែមថា ព្រះអង្គនឹង ផ្ញើរលិខិតទៅលោកនាយករដ្ឋមន្ត្រី តែព្រះអង្គមិនរំពឹងថា លិខិតនោះ បានទៅដល់ដៃរបស់លោកនាយករដ្ឋមន្ត្រីនោះទេ តែអ្វីជាក្តីរំពឹងរបស់ព្រះអង្គ គឺបណ្តាញទំនាក់ទំនងសង្គម ដែលអាចអោយលិខិតនោះ ទៅដល់លោកនាយករដ្ឋមន្ត្រី ព្រោះកន្លងទៅលោកនាយករដ្ឋមន្ត្រី តែងតែតាមដានពីសកម្មភាពរបស់ព្រះអង្គ នៅតាមបណ្តាញសង្គមហ្វេសប៊ុក។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម យល់ឃើញថា លោកនាយរដ្ឋមន្ត្រី គួរតែបង្កើត វេទិការសាធារណៈមួយ ដើម្បីជជែកពិភាក្សាជាមួយប្រជាពលរដ្ឋ ក៏ដូចជាសកម្មជននានា ពីបញ្ហានៅក្នុងសង្គម។ សំឡេង២
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ការលើកឡើងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ គឺគ្រាន់តែចង់បានប្រជាប្រិយភាពតែប៉ុណ្ណោះ។ ចំណែកឯការបើកអោយមានវេទិការសាធារណៈវិញ លោកផៃ ស៊ីផាន យល់ថា វាមិនអាចទៅរួចទេ ដែលលោកនាយករដ្ឋមន្ត្រី នឹងបើកវេទិការនេះឡើង ព្រោះថា រដ្ឋាភិបាល មានគោលការណ៍ និងមានច្បាប់ ពាក់ព័ន្ធនឹងការផ្ទេរអំណាចវិមជ្ឍការ ទៅមន្ត្រីថ្នាក់ក្រោម ជាអ្នកអនុវត្ត។
សូមបញ្ជាក់ថា ព្រៃឡង់ ជាព្រៃធំជាងគេនៅអាស៊ី ហើយកំពុងតែប្រឈមនឹងការកាប់បំផ្លាញ។ ដូចនេះ គេសង្ឃឹម ថា យុវជននឹងអាចការពារព្រៃឡង់នោះបាន ដើម្បីថែរក្សាសម្រាប់កូនចៅជំនាន់ក្រោយ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!