UNថាកងទ័ពរដ្ឋាភិបាលស៊ីរីមិនឲ្យពលរដ្ឋចាកចេញមុនពេលទីក្រុងបុរាណធ្លាក់ចូលក្នុងដៃពួកISនោះទេ
Palmyra .22 .May: អង្គការសហប្រជាជាតិបានលើកឡើងថា ខ្លួនបានទទួលរបាយការណ៍ថាកងកម្លាំងស៊ីរីប្រចាំនៅទីក្រុងប៉ាលម៉ៃរ៉ា បានរារាំងជនស៊ីវិលមិនឲ្យចាកចេញពីទីក្រុងនេះនោះទេ មុនពេលដែល ទីក្រុងនេះមិនទាន់ធ្លាក់ចូលទៅក្នុងដៃរបស់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនោះ។
តែទោះជាយ៉ាងណាអង្គការសហប្រជាជាតិ មិនបានធ្វើបទបង្ហាញឲ្យបានច្បាស់លាស់ពីស្ថានភាពនៅក្រុងប៉ាល់ម៉ៃរ៉ានោះទេ ដោយបានលើកឡើងថាអ្វីដែលគេបានថ្លែងនៅពេលនេះគឺបានមកពីប្រភពដែលគួរឲ្យទុកចិត្តមួយ ។តាមរបាយការណ៍ដ៏ខ្លីមួយអង្គាការសហប្រជាតិបាននិយាយថា ខ្លួនមានការបារម្ភយ៉ាងខ្លាំងក្រែងមានការសម្លាប់រង្គាលមកលើពលរដ្ឋស្លូតត្រង់។មិនតែប៉ុណ្នោះអង្គការសហរប្រជាជាតិថាខ្លួនមានការបារម្ភពីការចូលទៅលុកលុយវាយកម្ទេចទីតាំងបុរាណមួយដែលគេបានអះអាងថា មានអាយុកាលមុនកំណើតសាសនាអ៊ីស្លាមទៅទៀត។
អង្គការយូណេស្កូដែលជាអង្គការផ្នែកអភិរក្សវប្បធម៍របស់អង្គការសហប្រជាជាតិ បាននិយាយថាការបំផ្លាញរបស់ពួកសកម្មប្រយុទ្ឋនឹងត្រូវក្លាយទៅជាការខាតបង់ដ៏ធំសម្បើមមួយរបស់មនុស្សជាតិ ប៉ុន្តែទៅជាយ៉ាងណា មិនមានការខូចខាតណាមូយត្រូវគេបានរាយការណ៍នៅឡើយទេ។ពួកសកម្មប្រយុទ្ឋ បានបង្កើតមូលដ្ឋានយោធានិងគុកឃុំឃាំងនៅជិតទីក្រុងនេះ។ទន្ទឹមនឹងនេះដែរ បើយោងតាមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីបានរាយការណ៍ថា ពួកគេក៏បានដណ្តើមកាន់កាប់ចំនុចព្រំដែនចុងក្រោយដែលជាកន្លែងឆ្លងកាត់រវាងប្រទេសស៊ីរីនិងអ៊ីរ៉ាក់បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរីបានដកខ្លួនចេញមក។
ការបាត់បង់តំបន់ឆ្លងកាត់ អាល់ តាន់ហ្វ នៅក្នុងខេត្តហូមនេះមានន័យថារដ្ឋាភិបាលស៊ីរីមិនអាចគ្រប់គ្រងព្រំដែនរបស់ប្រទេសដែលមានព្រំប្រទល់ជាប់ជាមួយនឹងប្រទេសអ៊ីរ៉ាក់បាននោះទេ។គេសង្កេតឃើញថា ការដួលរលំក្រុងប៉ាលម៉ៃរ៉ានេះបានកើតឡើងតែប៉ុន្មានថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីពួកឧទ្ទាមបានដណ្តើមកាន់កាប់ទីក្រុងអ៊ីរ៉ាក់ដ៏សំខាន់មួយនោះគឺទីក្រុងរ៉ាម៉ាឌី។
សហរដ្ឋអាមេរិកបានទទួលស្គាល់ថាការបង្កើនទ័ពរបស់ក្រុមសកម្មប្រយុទ្ឋរដ្ឋអ៊ីស្លាមគឺជាបង្ហាញពី ភាពចុះខ្សោយមួយ សម្រាប់កងកម្លាំងចម្រុះដែលត្រូវបានផ្ដោតជាសំខាន់ដោយលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ដែលលោកបានទទូចថា សហរដ្ឋអាមេរិកមិនបានចាញ់សង្គ្រាម ក្រុមនេះបានទេ៕
ដោយ : ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!