ព្រឹត្តិការណ៍ TECH OFFLINE 4G
នៅថ្ងៃទី12 ខែឧសភា 2016 នាទីក្រុងភ្នំពេញ មិត្តហ្វូន( Metfone )ដែលជាក្រុមហ៊ុនទូរគមនាមគមន៍ដ៏ធំមួយ បានធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍ Tech Offline 4G ប្រកបដោយជោគជ័យ ជាមួយនិងគំនិតប្លែកៗ ដែលបង្ហាញជូនដោយក្រុមការងារនៅក្នុងវិស័យទូរគមនាមគមន៍ក្នុងទិសដៅនៃការប្រើប្រាស់ ទូរស័ព្ទចល័តជាមួយនិងបច្ចេកវិទ្យា 4G LTE, ក្រុមហ៊ុនមិត្តហ្វូន បានជ្រើសយកទស្សនះនៃការឆ្ពោះទៅកាន់អនាគតកាលជាមួយភាពជាក់ស្តែង។
ក្នុងព្រឹត្តិការណ៍ទាំងមូលត្រូវបានរៀបចំធ្វើជាទីក្រុងមួយប្រកបដោយបច្ចេកវិទ្យាខ្ពស់ ដែលចែកចេញជា 3 ទីតាំងសំរាប់គ្រប់អតិថិជនទាំងអស់ក្នុងការស្រាវជ្រាវ និងរីករាយជាមួយសេវាកម្ម 4G ។ នៅក្នុងទីតាំងនិមួយៗត្រូវបានរចនាឡើងទៅតាមតំរូវការនិងភាពងាយស្រួលរបស់អតិថិជន។ អ្វីដែលទាក់ទាញជាងគេនោះគឺទីតាំងដែលជាកន្លែងសម្តែងរបស់ក្រុមរាំអន្តរជាតិ (LED dancing) បង្ហាញអំពីបច្ចេកវិទ្យា 4G LTE ។
នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ក្រុមហ៊ុនមិត្តហ្វូនបានប្រកាសអំពីទិសដៅរបស់ខ្លួនក្នុងការធ្វើអោយបច្ចេកវិទ្យា 4G LTE កាន់តែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជានាពេលអនាគតដ៏ឆាប់ៗ។ នាពេលបច្ចុប្បន្ននេះ មានចំនួនប្រជាជនប្រើប្រាស់ មិត្តហ្វូន 4G LTE នៅតាមតំបន់ដាច់ស្រយ៉ាលប្រហែល 92% និង 100% នៅតាមបណ្តាទីរួមខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ទាំងនេះនឹងធ្វើអោយប្រជាជនទាំងអស់ទទួលបាននូវសេវាកម្មអ៊ីនធឺណេតតាមទូរសព័្ទដៃយ៉ាងលឿនបំផុតនៅគ្រប់តំបន់ទូរទាំងប្រទេស។ រាល់គ្រប់ស៊ីមកាត 4G LTE អាចរកបាននៅតាមបពា្ជររបស់មិត្តហ្វូនទាំង 122 និងតាមបណ្តាទីតាំងចែកចាយជាង 200 សាខាផ្សេងទៀត ដែលធ្វើអោយលោកអ្នកកាន់តែងាយស្រួលក្នុងការផ្លាស់ប្តូរ។ បន្ថែមពីនេះទៀត រាល់អតិថិជនថ្មីទាំងអស់របស់ Metfone ចាប់តាំងពីដើមឆ្នាំ 2016 ស៊ីមកាតរបស់លោកអ្នកនឹងប្តូរទៅស៊ីម 4G LTE ដោយស្វ័យប្រវត្តិ។ ជាមួយយុទ្ធសាស្រ្តដ៏រឹងមាំក្នុងការជំរុញអោយប្រជាជនកម្ពុជាកាន់តែស្គាល់បច្ចេកវិទ្យា 4G LTE ក្រុមហ៊ុនមិត្តហ្វូនបានផ្តល់អោយអតិថិជននូវគម្រោងកញ្ចប់សេវាកម្មដ៏ល្អ និងមានល្បឿនលឿនបំផុតដែលមានតំលៃដូចគម្រោង 3G ផងដែរ។ ការប្រើប្រាស់ស៊ីម 4G LTE លោកអ្នកនឹងទទួលបានល្បឿនអ៊ីនធឺណេតកាន់តែលឿន ជាមួយតំលៃនៅដ៏ដែល។ ដូចជា លោកអ្នកអាចរីករាយទស្សនាខ្សែភាពយន្តតាមអ៊ីនធឺណេតដោយចំណាយតិចជាង $1 ប៉ុណ្ណោះ ស្មើរនឹង 10% នៃសំបុត្រនៅក្នុងរោងកុន។
មិត្តហ្វូន គឺជាក្រុមហ៊ុនដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យាសន្សំថ្មរចាប់ពី 20% រហូតដល់ 30% ដែលធ្វើអោយអតិថិជនឈប់បារម្ភអំពីការអស់ថ្មរទូរសព្ទ័តទៅទៀតបាន។ ក្រុមហ៊ុនក៏បានបំពាក់នូវបច្ចេកវិទ្យា Metro Ethernet Full-MPLS នៅទូទាំង 25 ខេត្តក្រុង ដោយពង្រីកទៅតាមបណ្តាស្រុកនិមួយៗផ្សេងទៀត ដែលអាចទទួលបានកំរិតល្បឿន 1Gbps និងប្រើបច្ចេកវិទ្យា DWDM រហូតដល់400GB ក្នុងមួយវិនាទី។
ព្រឹត្តិការណ៍នេះ ក៏បានទាក់ទាញ់ចំណាប់អារម្មណ៍ពីថ្នាក់ដឹកនាំ អ្នកមុខអ្នកការ បណ្តាអង្ការធំៗ និងអ្នកស្រលាញ់ចូលចិត្តបច្ចេកវិទ្យាថ្មីៗជាច្រើននៅទូទាំងប្រទេសផងដែរ។ ជាមួយនិងការច្នៃប្រឌិតថ្មីក្រុមហ៊ុនមិត្តហ្វូនបានផ្លាស់ប្តូរប្រកបដោយជោគជ័យពីព្រឹត្តិការណ៍ដ៏សមញ្ញមួយទៅជាព្រឹត្តិការណ៍នៃការបង្កើតថ្មីដើម្បីបន្តការពង្រឹងតំណែងរបស់ខ្លួនដែលឈានមុខគេផ្នែកទូរគមនាគមន៍នៅក្នុងប្រទេសកម្ពុជា។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!