ស្វែងយល់អំពីអ្នកតំណាងនៃប្រទេសកម្ពុជារបស់ MOSWC 2016 (Micro soft World Champion 2016)
ស្វែងយល់អំពីអ្នកតំណាងនៃប្រទេសកម្ពុជារបស់ MOSWC 2016 (Micro soft World Champion 2016)
ឆ្នាំ ២០១៦ នេះមានអ្នកឈ្នះជ័យលាភី Microsoft វ័យក្មេងរបស់កម្ពុជា ៣ រូបនឹងទៅចូលរួមការប្រកួតជាលក្ខណៈ អន្តរជាតិនៅសហរដ្ឋអាមេរិក។ ម្នាក់ក្នុងចំណោមពួកគេទើបតែមានអាយុ ១៧ឆ្នាំប៉ុណ្ណោះ ដែលជាអ្នកដែលមានអាយុក្មេង ជាងគេក្នុងប្រវត្តិសាស្រ្ត នៃការប្រកួត Microsoft នៅក្នុងប្រទេសកម្ពុជា។
- មនុស្សភាគច្រើនបានដាក់ក្តីសង្ឃឹមទៅលើពួកគេក្នុងការដណ្តើមយកមេដៃជួនប្រទេសជាតិ។
- Microsoft World Champion គឹមានការប្រកួតម្តងក្នុងមួយឆ្នាំដែលទាក់ទាញចំណាប់សិស្សនុសិស្សរាប់រយនាក់មក ពីបណ្តាប្រទេសជាង១០៥ ប្រទេស ដែលចាប់ពីអាយុ ១៣ ទៅដល់ ២៣ឆ្នាំ។
១. សុខ អាន
អាយុ ២២ឆ្នាំ
កើត ថ្ងៃទី៣០ ខែ តុលា ១៩៩៤
គាត់បានឈ្នះ Microsoft ក្នុងឆ្នាំ២០១៥ ហើយបច្ចប្បន្ននេះកំពុងធ្វើការនៅក្រុមហ៊ុន មិត្តហ្វូនជាអ្នក Software developer ។ គាត់ទទួលបានក្តីស្រលាញ់រាប់អានពីសំណាក់មិត្តរួមការងាររបស់គាត់ដែលបានដាក់កំហិតអោយគាត់គឺត្រូវតែឈ្នះ មេដៃត្រឡប់មកប្រទេសកម្ពុជាវិញ។ ក្នុងការចែករំលែកជាមួយពួកយើង លោក សុខ អានបានថ្លែងថា គាត់មានក្តីរីករាយ បំផុតដែលទទួលបានការងារដែលពោរពេញទៅដោយបរិយាកាសល្អ ហើយគ្រប់គ្នាបានគាំទ្រការសិក្សារបស់គាត់ ជាពិសេស គឺក្រុមហ៊ុន មិត្តហ្វូន ហើយនិង IIG ដែលផ្តល់ឱកាសអោយគាត់ទទួលបានបទពិសោធន៍ និងការប្រកួតប្រជែង ដ៍អស្ចារ្យ នៅក្នុងឆាកជីវិតរបស់គាត់។ ការធ្វើដំណើរទៅសហរដ្ឋអាមេរិកលើកនេះ លោក សុខ អាន មានអារម្មណ៍ស្គាល់ច្បាស់ជាងមុន។ គ្រប់យ៉ាងមានភាពងាយស្រួល មិនពិបាកដូចឆ្នាំមុនទេ គាត់មានទំនុកចិត្តទៅលើសមត្ថភាពហើយសង្ឃឹមថាអាចទទួលបានមេដៃមាស ពី Microsoft Powerpoint ក្នុងឆ្នាំនេះ។ មានមនុស្សតិចតួចណាស់ដែលបានដឹង ក្នុងការទទួលបានជោគជ័យដូចថ្ងៃនេះ លោកសុខ អាន បានទទួលបរាជ័យជាច្រើនលើកច្រើនសារ តែគាត់មិនដែលបោះបង់វាឡើយ។ គាត់ចូលរួមការប្រកួត MOS Cambodia បីលើកមកហើយ។ លើកទី១ ក្នុងឆ្នាំ ២០១៤ គាត់ទទួលបរាជ័យ លើកទី២ គាត់ទទួលបានចំណាត់ថ្នាក់ លេខ២។ នៅឆ្នាំ២០១៥ គាត់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកតំណាង ៣នាក់មកពីប្រទេសកម្ពុជាដែលទៅចូលរួមនៅ សហរដ្ឋអាមេរិក តែមិនបានទទួលមេដៃនោះទេ។ ហើយនៅក្នុងឆ្នាំ២០១៦នេះគាត់សង្ឃឹមថាទទួលបានជោគជ័យនាំកិត្តិយស ជូនជាតិកម្ពុជា។ គាត់បានផ្ញើរសារទៅយុវជនក្មេងថា បើសិនអ្នកបរាជ័យ អ្នកត្រូវព្យាយាមម្តងទៀត ហើយកុំបោះបង់វាអោយ សោះ។
២. នួន ស៊ីញ
អាយុ ២០ឆ្នាំ មកពីសាកលវិទ្យាល័យ បញ្ញាសាស្រ្ត
កើត ថ្ងៃទី ៨ ខែ ៨ ឆ្នាំ ១៩៩៦
ជួបលោក នួន ស៊ីញដំបូងមើលទៅគាត់ដូចជាមនុស្សមឹងម៉ាត់ខ្លាំងណាស់ តែនៅពេលដែលលោកអ្នកបានស្គាល់គាត់ គឺគាត់ ជាមនុស្សដែលគួររាប់អានខ្លាំងណាស់។ ចូលរួមក្នុង Microsoft នាឆ្នាំ២០១៦នេះ លោកស៊ីញចង់បង្ហាញមនុស្សគ្រប់គ្នា ដឹងនូវសមត្ថភាពរបស់គាត់ ហើយនឹងសង្ឃឹមថាមានសំណាងចូលប្រកួតប្រជែងជាមួយសិស្សដទៃទៀតនៅក្នុងពិភពលោក។ ក្នុងការចែករំលែកជាមួយពូកយើង នៅពេលដែលគាត់ដឹងថា គាត់គឺមនុស្សម្នាក់ក្នុងចំណោម៣នាក់ដែលនិងត្រូវធ្វើដំណើរទៅ សហរដ្ឋអាមេរិក គាត់រួមទាំងសមាជិកក្នុងគ្រួសាររបស់គាត់មានក្តីរីករាយខ្លាំងណាស់ ដែលពាក្យរកអ្វីមកថ្លែងគ្មាន។ គាត់សូមថ្លែងអំណរគុណចំពោះ IIG និងក្រុមហ៊ុនមិត្តហ្វូនដែលបានផ្តល់អោយគាត់នូវឱកាសល្អមួយនេះ ហើយនិងជួយធ្វើ អោយសុបិន្តរបស់គាត់បានក្លាយទៅជាការពិត។ អ្នកបច្ចេកទេសកម្មវិធីកុំព្យូទ័រដ៍ល្បីម្នាក់នេះ គាត់បានសន្យាថា គាត់នឹងព្យាយាម អោយអស់ពីកំលាំងកាយចិត្តដើម្បីឈ្នំមេដៃជូនពលរដ្ឋកម្ពុជាយើងក្នុងឆ្នាំនេះ។
៣. គង់ ហេរ៉ូ
អាយុ ១៧ ឆ្នាំ
កើតថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០០០
មកពីសាលា អន្តរជាតិវេស៍ស្ទើន។ គាត់គឺជាប្អូនប្រុសរបស់ គង់ ឌីវីន ដែលជាអ្នកទទួលបានជ័យលាភីកាលពីឆ្នាំទៅ។ក្នុងការចែករំលែកជាមួយពួកយើង គាត់មានក្តីរីករាយជាខ្លាំង ហើយនិងរំភើបក្នុងការធ្វើដំណើររបស់គាត់ក្នុងឆ្នាំនេះ។ ចំពោះគាត់ សហរដ្ឋអាមេរិកគឺជាប្រទេសដែលរីកចំរើន ហើយមានសេវាកម្មល្អ។ គាត់សង្ឃឹមថា ជាមួយនឹងចំនេះដឹងរបស់គាត់ គាត់អាចសិក្សាបានស្ទាត់ជំនាញនាពេលអនាគត ហើយជួយប្រទេសជាតិបានទៀតផង។គាត់សូមថ្លែងអំណរគុណ មិត្តហ្វូន និង IIG ដែលផ្តល់អោយគាត់នូវឱកាសល្អក្នុងឆ្នាំនេះ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!