គ.ជ.ប កំពុងពិចារណាលើការចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ
ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កំពុងពិចារណាលើការចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌ បើពិនិត្យឃើញថា មានផលចំណេញច្រើនជាងការខាងបង់ និងបើមានការចូលរួមពីគ្រប់ភាគី។ ការប្រកាសបែបនេះ ស្របពេលដែលអគ្គនាយកដ្ឋានអត្តសញ្ជាណបណ្ឌ នឹងនៅតែបន្តធ្វើអត្តសញ្ញាណបណ្ឌសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ក្នុងថ្ងៃភ្ជុំបិណ្ឌខាងមុខ ដោយគ្មានការឈប់សម្រាក។
នៅក្នុងកិច្ចប្រជុំស្តីពី «នីតិវិធីនៃការចុះឈ្មោះបោះឆ្នោតគាំទ្រ ក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបញ្ជូនទិន្ន័យមក គ.ជ.ប» នៅព្រឹក ថ្ងៃទី២៦ ខែសីហា នេះ លោក គួយ ប៊ុនរឿន អនុប្រធាន គ.ជ.ប បានបញ្ជាក់ថា គ.ជ.ប កំពុងពិនិត្យពិចារណាពីលទ្ធភាពនៃការចុះឈ្មោះបោះឆ្នោតនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ រយៈពេលបីថ្ងៃ ដែលជាថ្ងៃកំណត់ត្រូវឈប់សំរាក។ លោកបញ្ចាក់ថា បើសិនជាមានការចូលរួមពីគ្រប់ភាគី ជាពិសេសអ្នកសង្គេតការណ៍ពីសង្គមស៊ីវិល និងគណបក្សនយោបាយ ហើយបើការអនុញ្ញាតិឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃភ្ជុំបិណ្ឌនោះ មានផលចំណេញច្រើនជាងការខាងបង់ ដែលមិនប៉ះពាល់ដល់ផលប្រយោជន៍ នោះគជប នឹងអនុញ្ញាតភ្លាម។
លោក គួយ ប៊ុនរឿន បានបន្ថែមថា ដើម្បីចៀសវាងការចោទប្រកាន់ណាមួយមកលើ គ.ជ.ប ថាធ្វើការដោយមិនឯករាជ្យ និងមិនស្មោះត្រង់នោះ គ.ជ.ប ត្រូវពិចារណាករណីនេះអោយបានល្អឹតល្អន់ ហើយចាំបាច់ត្រូវតែមានការចូលរួមពីគ្រប់ភាគី ជាពិសេសភ្នាក់ងារគណបក្យនយោបាយ និងអ្នកសង្កេតការណ៍នៅក្នុងដំណើរការនេះ។
កាលពីពេលថ្មីៗនេះ គណបក្សសង្គ្រោះជាតិ បានស្នើសុំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អនុញ្ញាតឲ្យមានការចុះឈ្មោះបោះឆ្នោតនៅថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ។ តែយ៉ាងណាក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ៥ សីហា កន្លងទៅ អគ្គលេខាធិការគជប លោក ទេព នីថា បារម្ភថា ការអនុញ្ញាតឲ្យមានការចុះឈ្មោះបោះឆ្នោត ក្នុងថ្ងៃឈប់សម្រាក់ពេលបុណ្យភ្ជុំបិណ្ឌ អាចនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធ និងច្បាប់មួយចំនួនដែលមានចែង។
សូមជំរាប់ថា រហូតលមកដល់ពេកនេះ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត បានជ្រើសរើស និងបណ្តុះបណ្តាលក្រុមចុះឈ្មោះបោះឆ្នោតជាផ្លូវការហើយ ដែលមានចំនួន ៦១១៧ នាក់ ដែលនឹងចាប់ផ្តើមដំណើរការចុះឈ្មោះ នៅថ្ងៃទី ១ កញ្ញា ដល់ថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០១៦ ដោយមានរយៈពេល៩០ថ្ងៃ រួមទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យផងដែរ ។
ស្របពេលដែលគជប មិនទាន់បញ្ចាក់ច្បាស់ ពីការអនុញ្ញាតឲ្យក្រុមចុះឈ្មោះបោះឆ្នោត បន្តធ្វើការនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរនៃក្រសួងមហាផ្ទៃ បានប្រកាសថា ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋនឹងប្រព្រឹត្តទៅធម្មតា ទូទាំងប្រទេស ក្នុងថ្ងៃភ្ជុំបិណ្ឌខាងមុខនោះ។
ជាមួយគ្នា លោក ឃៀង សុគន្ធា ប្រធាននាយកដ្ឋានអត្តសណ្ជាណបណ្ឌសញ្ញាតិខ្មែរនៃក្រសួងមហាផ្ទៃ បានប្តេជ្ញាចិត្តក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណថ្មីជូនដល់ប្រជាពលរដ្ឋដើម្បីប្រើប្រាស់ និងសម្រាប់ការបោះឆ្នោតខាងមុខ ឲ្យបានទាន់ពេលវេលា និងគ្រប់ៗគ្នា។
សូមជំរាប់ដែរថា គិតមកដល់ថ្ងៃនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ បានធ្វើអត្តសញ្ញាណប័ណ្ឌសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋបានប្រមាណ ៨លាន៩សែននាក់ ក្នងនោះក៏បានប្រគល់ជូនដល់ដៃប្រជាពលរដ្ឋចំនួន ៨ លាន ៨ សែននាក់ផងដែរ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!