(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,595
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

មិត្តហ្វូននាំភាពជោគជ័យដល់កីឡាករ ដែលមានក្តីស្រម៉ៃពិតប្រាកដ

  • VOY News
  • ពុធ , ១៤ , កញ្ញា , ២០១៦ - ១១:៤០
  • ព័ត៌មានកីឡា
  • Comments

កីឡាករ​​​​វ័យ​ក្មេង​ អ៊ុំ សេរីរ័ត្ន ជាអ្នក​ចាំ​ទី​​ដ៏ឆ្នើម​​​​ក្នុង​លីគកំពូល​នៃ​បាល់ទាត់​កម្ពុជា​ បានសំដែង​នូវ​មោទន​ភា​ព​​ចំពោះអាជី​ព​បាល់​ទាត់របស់ខ្លួន​ដែល​​ទទួលបានការ​អភិវឌ្ឍន៍​​​ឥតឈប់ឈរ​ ក្រោយ​ពីទទួលបាន​ការ​គាំទ្រ​ផ្នែកស្មារតី​និង​សម្ភារៈ​ពីបណ្តា​អ្នក​គាំទ្រដ៏ស្មោះស្ម័គ្រ​ ដោយ​ក្នុង​នោះមាន​​សហព័ន្ធ​​កីឡាបាល់ទាត់កម្ពុជា និង ​​​​​​​ក្រុម​ហ៊ុន​ទូរសព្ទ​មិត្ត​ហ្វូន​ផងដែរ។

កីឡាករ​វ័យ 23ឆ្នាំ អ៊ុំ​ សេរីរ័ត្ន បាន​អះអាងថា ខ្លួន​មិន​ដែល​នឹកស្រម៉ៃ​​ថា​ខ្លួន​ទទួលបាន​ជោគជ័យ​​​​​ក្នុងវិថី​បាល់ទាត់​ដូច​សព្វ​ថ្ងៃ​នេះទេ​ តែ​ភាព​​ជោគជ័យ​បាន​ក្លាយ​ជា​ការពិត​ បន្ទាប់​ពី​រូប​គេ​​ឈ្នះ​ពាន​រង្វាន់​ជា​​កីឡាករ​ចាំ​ទី​ល្អ​ប្រចាំ​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេមបូឌានលីគ​រដូវ​កាល​២០១៦។

ក្រុម​ហ៊ុន​​ទូរសព្ទ​​មិត្ត​​ហ្វូន​​តែង​តែ​គិតគួរ​​លើកស្ទួយ​​​វិស័យ​បាល់ទាត់​​នៅកម្ពុជា ហើយ​ បានចូលរួ​ម​យ៉ាង​សកម្ម​​​ក្នុង​​​ការ​​ឧបត្ថម្ភ​​គាំទ្រ​ដល់​​វិស័យ​កីឡា​បាល់ទាត់ជាតិ ដែល​កំពុង​តែ​រីកចម្រើន​ទាំងសន្ទុះ​អ្នក​គាំទ្រ​​និង​​​សមត្ថភាព​របស់​កីឡាករ​​កម្ពុជាគួរជាទីមោទន។

​លោក អ៊ុំ សេរីរ័ត្ន ​ត្រូវ​បាន​គណៈកម្មការ​នៃ​ការ​ប្រកួត​លីគ​មិត្ត​ហ្វូន​ខេមបូឌាន​លីគ​​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​អ្នក​ចាំ​ទី​ល្អ​ប្រចាំ​រដូវ​កាល​ពី​២០១៦​នេះ​​ក្នុង​ចំណោម​អ្នក​ចាំ​ទី​ល្អ​ៗ​ជា​ច្រើន​ទៀត ហើយ​នេះក៏មិន​មែន​ជាលើក​ទីមួយ​ទេសម្រាប់​កីឡាករ​ឆ្នើម​វ័យ​ក្មេងរបស់​កម្ពុជារូបនេះ។ លើសពីនេះ​​​ អ៊ុំ​ សេរីរ័ត្ន ​​​​យក​ចិត្តទុក​ដាក់ខ្លាំង​ការ​លេងជាក្រុម និង ​អត់ធ្មត់​​សង្កត់ចិត្ត​ពេល​ឡើងទីលានប្រកួត។

អ៊ុំ សេរីរ័ត្ន​ និយាយថា៖ «ពេល​លេង​ម្តង​ៗ​ ខ្ញុំ​ព្យាយាម​ធ្វើ​យ៉ាង​ណា​​ កុំ​ឲ្យ​កីឡាករ​ដូច​គ្នា​ និង ​អ្នក​គាំទ្រ​មិន​ពេញ​​ចិត្ត»។

អ្នក​ចាំ​ទីឆ្នើម​​​រូប​នេះ ​បាន​​រំ​ពឹង​ក្លាយ​ជាកីឡាករ​ឆ្នើម​ក្នុង​​ព្រឹត្តិការណ៍​ពាន​រង្វាន់​សម្តេច​ ហ៊ុន​ សែន​ ប៉ុន្តែ​កីឡាករ​​ពោរពេញដោយ​ទេពកោស​ល្យ​រូប​នេះមិនដែលរំពឹង​​​​ក្លាយ​ជា​អ្នក​ចាំ​ទី​ល្អ​ឡើយ។ តែអ្វី​ដែល​មិន​បាន​នឹក​ស្មានដល់​ ​បាន​ធ្លាក់​មក​លើ​រូប​គេ។

​ស្របជាមួយ​​ជោគជ័យ​នេះ​ អ៊ុំ សេរីរ័ត្ន​ បាន​អរគុណ​ដល់​​ក្រុម​ហ៊ុន​ទូរសព្ទ​មិត្ត​ហ្វូន​ដែល​បាន​ឧបត្ថម្ភ​ដល់​​​លីគ​បាល់ទាត់​កម្ពុជា។ ការ​ឧបត្ថម្ភ​គាំទ្រ​ពី​មិត្ត​ហ្វូន​ពិត​ជា​សំខាន់​ណាស់​​​ដើម្បី​ឲ្យ​បាល់ទាត់​កម្ពុជា​កាន់​តែ​រីក​ចម្រើន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​រូប​គេ​សង្ឃឹម​ថា​ មាន​ក្រុម​ហ៊ុន​ឯកជន​ជា​ច្រើន​ទៀត​​ចូល​រួម​ឧបត្ថម្ភ​ដល់​បាល់ទាត់​កម្ពុជា។​

​ក្រុមកីឡាបាល់​ទាត់​​ក្រសួង​ការពារ​ជាតិ ​អាច​ជា​ក្លឹប​មួយ​ដែល​ទទួល​បាន​ជោគជ័យ​ខ្លាំង​សម្រាប់​​ឆ្នាំ​២០១៦​នេះ។ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​ក្រុម​មួយ​នេះ​បាន​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​សម្តេច​ ហ៊ុន សែន។ ​​

ចំណែក​ក្នុង​ពាន​រង្វាន់​មិត្ត​ហ្វូន​ខេមបូឌាន​លីគ​វិញ​ ការ​ពារ​ជាតិ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ដែល​ទទួល​បាន​ប្រាក់​រង្វាន់​៤៦​លាន​រៀល។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ល្អ​​ក៏​បាន​ទៅ​គ្រូ​របស់​ក្រសួង​ការពារ​ជាតិ​គឺ​​លោក ទេព ឡុងរចនា និង​ពាន​រង្វាន់​ Fair Play​ ក៏​បាន​ទៅ​ក្រសួង​ការពារ​ជាតិ៕

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,595
ស្តាប់អនឡាញ