បាក់អាគារនៅគួយយ៉ាងអ្នកស្លាប់ឡើងឡើងដល់៩នាក់ហើយ
GUIYANG, May 22 :សាកសពអ្នកស្លាប់ដោយសារ ហេតុការណ៍បាក់រលំអាគារមួយល្វែងនៅប្រទេសចិនម្នាក់ទៀតហើយ ត្រូវបានគេយកចេញពីគំនរបាក់បែកផ្ទះល្វែងមួយដែលវាបានរលំនៅក្នុង ទីក្រុងគួយយ៉ាង ភាគនិរតីប្រទេសចិននៅព្រឹកថ្ងៃសុក្រនេះ បាននាំអោយចំនួនមនុស្សអ្នកស្លាប់ឡើងដល់៩នាក់ ហើយក្នុងនោះមនុស្សប្រាំពីរផ្សេងទៀតត្រូវបានគេអះអាងថានៅតែបាត់ខ្លួននៅឡើយ។
សូមរំលឹកថា គ្រោះថ្នាក់រលំបាក់គារផ្ទះល្វែងនេះបានកើតឡើងនៅម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃពុធនៅពេលដែលការកសាងប្រាំបួនជាន់នៅកណ្តាលក្រុង Guiyang ដែលផ្ទះនេះជាជំរករបស់មនុស្សជាង114នាក់បានបាក់ធ្លាក់ចុះមកដីបង្កើតជាសកនាដកម្មសំលាប់មនុស្សនេះ។ កាលពីល្ងាចថ្ងៃពុធ មនុស្សសរុបចំនួន ៩៨ នាក់ត្រូវបានគេបញ្ជាក់ថាមានសុវត្ថិភាព ។តែមនុស្សចំនួន ១៦នាក់ផ្សេងទៀត នៅតែរកមិនទាន់ឃើញនៅឡើយទេ ហើយមានសាកសពមនុស្សប្រាំបួននាក់ ត្រូវបានរកឃើញមកទល់ពេលនេះ។
បន្ទាប់ពីមានហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើង ក្រុមពន្លត់អគ្គិភ័យ និងទាហាន ជាង ១០០នាក់ត្រូវបានបញ្ជូនមកកាយគំនរបាក់បែកជាមួយសត្វឆ្កែជំនាញហិតក្លិន និងឧបករណ៍រាវរកវត្ថុមានជីវិតដើម្បីស្វែងរកមនុស្សប្រាំពីរនាក់ដែលបាត់ខ្លួន។ អ្នកស្រុកជាង ១០០០ នាក់មកពី៣៣៣ គ្រួសារដែលរស់នៅក្នុងអគារដែលនៅក្បែរនោះត្រូវបានជម្លៀសចេញបន្ទាប់ពីមានគ្រោះថ្នាក់នេះ។
អភិបាល ក្រុងគួយយ៉ាងបានថ្លែងថា ការរអិលបាក់ដីដោយសារភ្លៀងធ្លាក់គឺត្រូវបានគេជឿថាបានបណ្តាលឱ្យមានសោកនាដកម្មនេះ។
រហូតមកទល់នឹងពេលនេះ មានរយៈពេល៤៨ ម៉ោងហើយ ចាប់តាំងពីមានគ្រោះថ្នាក់នេះកើតឡើង។ បើយោងតាមលោក Li Shiyong ប្រធាន ក្រុមពន្លត់អគ្គិភ័យនេះបានថ្លែងថាឱកាសនៃការស្វែងរកអ្នកនៅរស់ក្រោមគំនរបាក់បែកមានសង្ឃឹមតែក្នុងរយៈពេល ៧២ ម៉ោងដំបូងប៉ុណ្ណោះ។
ទោះយ៉ាងណាអាកាសធាតុមានភ្លៀងធ្លាក់ចាប់តាំងពីព្រឹកព្រលឹមនៅថ្ងៃសុក្រនេះអាចនឹងធ្វើឱ្យការងារជួយសង្គ្រោះកាន់តែពិបាក៕
ដោយ: ម៉ែន ឥទ្ឋិពល
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!