ចលនាខ្មែរម្ចាស់ស្រុក ប្រារព្វខួបលើកទី ២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីក្រុង ឡុង ប៊ីច រដ្ឋកាលីហ្វោញ៉ា
នៅថ្ងៃទី ២២ ខែតុលា ក្នុងទីក្រុង ឡុង ប៊ីច រដ្ឋកាលីហ្វោញ៉ា ចលនាខ្មែរម្ចាស់ស្រុក ដែលមានគ្នា ប្រមាណជាង ៥០ នាក់ បានជួបជុំគ្នាប្រារព្វពិធីរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្ដីពីកម្ពុជា ដើម្បីជាការចង់ចាំមួយ ដែលកម្ពុជាទទួលបានឯករាជ្យ។
ដោយក្នុងនោះ តំណាងចលនាខ្មែរម្ចាស់ស្រុក បានលើកឡើងថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលកម្ពុជា នៅតែមិនគោរពឲ្យបានពេញលេញ និងរំលោភនូវសន្ធិសញ្ញានេះថែមទៀតផង។
លោក ហាស់ សាន្ត តំណាងចលនាខ្មែរម្ចាស់ស្រុក បានប្រាប់វិទ្យុសំឡេងយុវជន នៅថ្ងៃទី ២២ តុលា នៅក្នុងពិធីជួបជុំ នាទីក្រុងឡុង ប៊ីច រដ្ឋកាលីហ្វោញ៉ាថា ការជួបជុំនេះ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ សម្រាប់រំលឹកខួប នៃកិច្ចព្រមព្រៀង ដែលបានបញ្ចប់សង្គ្រោះស៊ីវិល ក្នុងស្រុក នឹងដើម្បីជំរុញឲ្យរដ្ឋាភិបាលគោរពឲ្យបានភ្ជាប់ភ្ជួន។
ជាមួយគ្នានេះ លោក ហាស់ សាន្ត បានបន្តថា ភាពអយុត្តិធម៌នៅក្នុងសង្គមជាច្រើន នៅតែបន្តកើតមាន ដោយទាំងមិនងាចស្វែងរកជនដីដល់យកមកផ្តនាទោស ដូចជាករណី បាញ់សំលាប់លោក ជា វិជា ការបាញ់សំលាប់ លោក ឈុត វុទ្ធី និងចុងក្រោយបំផុត ក៏មានការបាញ់សំលាប់លោកបណ្ឌិត កែម ឡី ទាំងកណ្តាលថ្ងៃ ក្នុងកណ្តាលទីក្រុងផងដែរ។
យ៉ាងណាក៏ដោយ កន្លងទៅ មន្ត្រីរាជរដ្ឋាភិបាល តែងអាះអាងថា កម្ពុជា បានគោរពទៅកិច្ចព្រមព្រៀងនេះ ហើយលើសពីនេះទៅទៀត កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ ក៏ត្រូវបានសភាធម្មនុញ្ញបញ្ចូលទៅក្នុងធាតុផ្សំនៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ និងបានប្រកាសដាក់ឲ្យប្រើប្រាស់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្នមកម្លេះ។
សូមជំរាប់ថា កិច្ចព្រមព្រៀងទីក្រុងបារី គឺជាកិច្ចព្រមព្រៀងមួយ ដែលបានជួយឲ្យកម្ពុជា មានសន្តិភាព និងបញ្ចប់សង្គ្រាមស៊ីវិលផ្ទៃក្នុងប្រទេសឡើងវិញ តាមរយៈការសម្របសម្រួលរបស់ប្រទេសជាម្ចាស់ហត្ថលេខីទាំង១៨ប្រទេស ដោយការឯកភាពរវាងអ្នកនយោបាយមកពី ៤ភាគី ដែលជាគូជម្លោះបានបែងបែកកម្ពុជា ទៅជា ៤ចម្រៀក ក្នុងនោះមានភាគីលោក សឺន សាន ភាគីរដ្ឋកម្ពុជា ដឹកនាំដោយលោក ហេង សំរិន ហ៊្វុនស៊ិនប៉ិចដឹកនាំដោយសម្រេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងក្រុមតស៊ូខ្មែរក្រហមដឹកនាំដោយ សាឡុត ស ឬ ប៉ុល ពតតាមរយៈការ។
ដោយកញ្ញា ឡុង គីមម៉ារីតា
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!