(ភ្នំពេញ)
ថ្ងៃ សុក្រ ទី ២៧ ខែ មករា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,056,037
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

អត្តចរិកលោកត្រាំ កំពុងធ្វើឲ្យអ្នកគាំទ្រគណបក្សសាធារណរដ្ឋជាខ្មែរអាមេរិកកាំងក្នុងវិហារសាសនា មរមន រារែកចិត្ត ក្នុងការបោះឆ្នោត

  • VOY News
  • អាទិត្យ , ០៦ , វិច្ចិកា , ២០១៦ - ០០:៥០
  • បទយកការណ៍ / បទសម្ភាសន៍
  • Comments

រៀងរាល់ថ្ងៃអាទិត្យក្នុងសហរដ្ឋអាមេរិក គឺជាពេលវេលាមួយដែលប្រជាជនអាមេរិកឈប់​សម្រាក់ដូចនេះនៅតាមទីកន្លែងនានា​ ហាក់មានសភាពស្ងាប់ស្ងាត់មិនថាកន្លែងធ្វើការ ហាងលក់​ទំនិញ ជាពិសេសនៅតាមដងវិថីតែម្តង។

តែផ្ទុយពីទិដ្ឋភាពទាំងនេះ ពលរដ្ឋ​អាមេរិក​ជាច្រើន មានទាំងពលរដ្ឋខ្មែរអាមេរិកផងនោះ បានប្រញាបប្រញាលរួសរាល់ទាំង​ព្រឹក​ព្រលឹមស្រាងៗ ទៅវិហារនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ហៅកាត់ថា (មរមន) ដែលពួកគេតែងតែជួបជុំគ្នាប្រារព្ធពីធីសាសនាមិនដែលខាន។

ខណៈបន្តដំណើរតម្រង់ទៅព្រះវិហារទាំងព្រឹកព្រលឹមក្នុងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា អ្នកស្រី សនស៊ុនរ៉ា អាយុ៥៦ឆ្នាំ ជាគ្រិស្តសាសនិនៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពុទ្ធបរិស័ទ្ធថ្ងៃចុងក្រោយ បាននិយាយប្រាប់​អ្នកសារព័ត៌មានVOYថា​ អ្នកស្រីដឹងច្បាស់ថាភាគច្រើននៃអ្នកកាន់សាសនា មរមន មានទំនោរគាំទ្រ​គណបក្ស​សាធារណរដ្ឋយ៉ាងមុតមាំ។

តែយ៉ាងណាស្រ្តីជនជាតិខ្មែរអាមេរិកកាំងសម្បុលសណ្តែតបាយរូបនេះ បាននិយាយបន្តថាអ្នកស្រីហាក់មិនពេញចិត្តនឹងបេក្ខជនប្រធានាធិបតី ដែលឈរឈ្មោះតំណាង​គណបក្ស​សាធារណរដ្ឋក្នុងពេលនេះសោះ។ អ្នកស្រីសនស៊ុនរ៉ា បាននិយាយទៀតថា លោកត្រាំ ជាមនុស្សសំដី​អាក្រក់ ហើយលោកតែងតែនិយាយអ្វីមិនគិត ជាពិសេសការមើលងាយ​ស្ត្រីតែម្តង។

លោក ដូណា ត្រាំ ជាបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ដែលមានរឿង​អាស្រូវ​ច្រើនជាងគេ ហើយបានរងការរិះគន់ថាមាក់ងាយលើស្ត្រីជាច្រើនរូប បន្ទាប់ពីត្រូវបានបែកធ្លាយវីដេអូមួយ ដែលត្រូវបានបង្ហោះកាលពីដើមខែតុលា  ចំពោះការថ្លែងមិនសមរម្យទៅលើស្ត្រីកាលពីឆ្នាំ២០០៥ ។

ក្នុងរដ្ឋកាលីហ្វញ៉ា ( California ) មានអ្នកកាន់សាសនា មរមន គ្រប់ជាតិសាសន៍ ប្រមាណ ជិត ៨ សែននាក់ ស្មើនឹង ២% នៃប្រជាជនសរុបក្នុងរដ្ឋនេះ។

គេចចេញពីភាពអ៊ូអរក្រោយចប់ពិធីប្រជុំអភិសេកនំប៉័ងនិងទឹកនៃសាសនា មរមន លោកដេវិត ជាជនជាតិខ្មែរ ដែលបានភាសន៍ខ្លួនដោយសារសង្គ្រៀមស៊ីវិលក្នុងប្រទេសតាំង​ពី​ឆ្នាំ១៩៨២បាននិយាយថា កាលពី​អាណត្តិ​មុនលោកបាន​បោះ​ឆ្នោតឲ្យលោក មីត​ រ៉ុមនី (Mitt Romney) ក្នុងការប្រកួតប្រជែញជាមួយប្រធានាធិបតី អូបាម៉ា (Obama) ដោយសារតែលោកចង់មានការផ្លាស់ប្តូរ និងគិតថា បេក្ខជនរូបនេះ អាចធ្វើឲ្យសហរដ្ឋអាមេរិករីកចំរើនជាងនេះ។ តែអាណត្តិនេះលោកមិនទាន់ច្បាស់ថា នឹងត្រូវបោះឆ្នោតឲ្យបេក្ខជនមួយណាទេ ព្រោះដំបូងឡើយគិតថានឹងបន្តបោះឆ្នោតឲ្យគណបក្សសាធារណរដ្ឋបន្តទៀត តែក្រោយ​ពី​បាន​សង្គេតមើលបេក្ខជននៃគណបក្សនេះ ធ្វើឲ្យលោកមិនអាចសម្រេចចិត្តបាន។

លោកដេវិត ដែលទទួលបានសញ្ជាតិអាមេរិកកាលពីឆ្នាំ១៩៩០ ហើយធ្លាប់បានចូលរួមបោះ​ឆ្នោត​​ជ្រើសរើស​ប្រធានាធិបតីអាមេរិកជាច្រើនលើកហើយនោះ បាននិយាយបន្តថា ការមិន​ទាន់​​សម្រេចនេះ បានធ្វើឲ្យលោកកំពុងស្ថិតក្នុងក្រុមមនុស្សឯករាជ្យដែលសំឡេងរបស់​លោកអាចនឹងត្រូវបោះឲ្យជនទីបីក៏ថាបានបើសិនជាគ្មានជំរើស។

ស្រដៀងគ្នានេះ អ្នកស្រី ឆឹងចាន់ថន ជាសមាជិកវិហារមួយរូបដែលនោះ បាន​និយាយ​ទាំងអារម្មណ៍ស្ទាក់ស្ទើរថា ខ្លួនមិនទាន់សម្រេចចិត្តបាន​ទេថានឹងបោះឆ្នោតឲ្យ​គណបក្សណា ព្រោះមិនចង់​បោះឆ្នោតឲ្យលោកស្រី ហ៊ីលឡារី គ្លីនតុន ហើយ​​លោក ដូណាល់ ត្រាំ ក៏មិនមែនជាជំរើសរបស់ខ្លួន។ អ្នកស្រី បានបញ្ជាក់ថា បើសិនមាន​បេក្ខជនផ្សេងល្អជាងលោក ត្រាំ ដែលអាចជំនួសលោកបាន នោះអ្នកស្រីនឹងមិនស្ទាក់​ស្ទើរនោះទេក្នុងការបោះឆ្នោតឲ្យ​គណបក្សសាធារណរដ្ឋ។

អ្នកស្រី ឆឹងចាន់ថន

ព្រះវិហានៃព្រះយេស៊ូវគ្រីស្ទនៃពុទ្ធបរិស័ទថ្ងៃចុង ក្រោយហៅកាត់ថា (មរមន) ជាវិហារសាសនាមួយដែលភាគ​ច្រើននៃគ្រិស្តសាសនិតមានជាតិសាសន៍ផ្សេងៗគ្នា​ ហើយមានទំនោរទៅរកគណបក្សសាធារណរដ្ឋ។​

ការសិក្សា​របស់មជ្ឈមណ្ឌល​ស្រាវជ្រាវអាមេរិក​ កាលពីឆ្នាំ​២០១២ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីលើកទី៤៤ បានបង្ហាញថា អ្នកបោះឆ្នោតនៃពួកមរមនដ៏រឹងមាំបំផុតប្រមាណ ៧៨ %  បានបោះឆ្នោតឲ្យលោក មីត​ រ៉ុមនី បេក្ខជនម្នាក់មកពីគណបក្សសាធារណរដ្ឋ ខណៈដែល ២១ % ប៉ុណ្ណោះ បានបោះឆ្នោតឱ្យលោកអូបាម៉ា បេក្ខជនប្រធានាធិបតីមក​ពី​គណបក្សប្រជាធិបតេយ្យ​។

តាមរាយការណ៍សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បាន​បង្ហាញ​ថាគិតត្រឹមថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០១៥ មានសមាជិកវិហារ មរមន ប្រមាណជាង៦លាននាក់ក្នុងចំណោម​ប្រជាជន​​អាមេរិកសរុប ដែលក្នុងនោះមានរដ្ឋ Utah រដ្ឋ Idaho និងរដ្ឋ Wyoming ដែលមានចំនួនអ្នកកាន់សាសនានេះច្រើនជាងគេ ហើយតាមការព្យាករណ៍លោកដូណាល់ត្រាំអាចនឹងចាញ់ឆ្នោតនៅក្នុងរដ្ឋទាំងនេះ ប្រសិនបើអ្នកកាន់សាសនាទាំងនោះមិនពេញចិត្តលោកហើយងាកទៅបោះឆ្នោតអោយអ្នកឈរឈ្មោះឯករាជ្យផ្សេងទៀត។

ដូចជារដ្ឋយូថាស (Utah) ដែលកាលពីឆ្នាំ២០១២ សមាជិកនៃវិហារ មរមន យ៉ាងហោចណាស់៧៣ % បានបោះឆ្នោតឲ្យលោក មីត រ៉ុមនី តែតាមការស្រាវជ្រាវថ្មីរបស់គេហទំព័រ real clear politics បានបង្ហាញថា មានតែ៣០ % ប៉ុណ្ណោះ ដែលនៅបន្តបោះឆ្នោតឲ្យលោក ដូណាល់ ត្រាំគណបក្សសាធារណរដ្ឋ ។

លោក Charles Noble សាស្ត្រាចារ្យផ្នែកនយោបាយក្នុងសកលវិទ្យាល័យ California State បានលើកឡើងថា គណបក្សសាធារណរដ្ឋអាចនឹងចាញ់ឆ្នោតក្នុងរដ្ឋមួយចំនួនដែលធ្លាប់តែ​ឈ្នះ បើសិនជាអ្នកគាំទ្រទាំងនោះមិនចូលចិត្តលោក ដូណាល់ត្រាំ ព្រោះមានអ្នកគាំទ្រពី២០ទៅ២៥ % ប៉ុណ្ណោះដែលនៅតែគាំទ្រលោក ហើយបើសិនជាអ្នកធ្លាប់គាំទ្រ​ទាំងនោះព្រម​បោះ​ឆ្នោត​ឲ្យលោក ក៏ព្រោះតែពួកគេគ្មានជំរើស​តែ​ប៉ុណ្ណោះ។

លោកCharles Noble បានមានប្រសាសន៍ប្រាប់អ្នកការសែតកម្ពុជាបន្តទៀតថា ក្នុងដំណាក់​កាល​នេះលោកត្រាំគួរណាស់តែរក្សាអ្នកគាំទ្ររបស់ខ្លួន​ និងធ្វើ​យ៉ាង​ណាទាក់ទាញអ្នកគាំ​ទ្រ​ផ្សេងទៀតឲ្យបោះឆ្នោតឲ្យលោក ជាជាងធ្វើឲ្យគណបក្សសាធារណរដ្ឋ​បាត់បង់​ប្រជាប្រិយ​ភាពដោយសារតែកាយវិការមិនសមរម្យរបស់លោកក្នុងពេលកន្លងទៅ។

នៅមិនដល់ប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើស ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ​២០១៦នឹងចាប់ផ្តើមដំណើរការ ខណៈដែលពេលនេះ ​សំឡេង​គាំទ្រ​បេក្ខជន​​ប្រធានាធិបតីលោកដូណាល់ត្រាំ​ មានការកើនឡើងក្រោយពីអង្គភាព អេហ្វបីអាយ បានប្រកាសថា នឹងបើកការស៊ើបអង្កេត​ករណី​នៃការប្រើប្រាស់​អ៊ីម៉ែលរបស់​លោក​ស្រី ហ៊ីលឡារី គ្លីនតុន។

ការស្ទាបស្ទង់មតិចុងក្រោយបំផុតរបស់ទូរទស្សន៍ CNN នៅចុងសប្តាហ៍នេះ បានរកឃើញ ចំនួនអ្នកគាំទ្រ លោក ដូណាល់ ត្រាំ មាន ៤២ % ខណៈលោកស្រី ហ៊ីលឡារី គ្លីនតុនមាន ៤៧ % ដែលចំនួននេះ នៅមានការឡើងចុះនៅឡើយ ។

យ៉ាងណាក៏ដោយ ពលរដ្ឋខ្មែរអាមេរិក នៃវិហារសាសនា មរមន កំពុងរងចាំមើលថា តើត្រាំអាច​នឹង​ក្លាយ​ទៅ​ជាប្រជានាធិបតីយ៉ាងដូចម្តេច ក្នុងពេលខាងមុខ?

សកម្មភាពពលរដ្ឋអាមេរិក ទៅបោះឆ្នោតមុនថ្ងៃកំណត់

 ដោយកញ្ញា ឡុង គីមម៉ារីតា 

 

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,056,037
ស្តាប់អនឡាញ