នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង អំពាវនាវអោយប្រុងប្រយ័ត្នចំពោះជម្ងឺឆ្លងនៅមជ្ឍឹមបូព៌ា
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង បានជូនដំណឹងថា ពលរដ្ឋខ្មែរ ដែលធ្វើដំណើរចេញចូលឧបទ្វីបមជ្ឈឹមបូពា៍ ដែលមានរោគសញ្ញាគ្រុន ក្អក ពិបាកដកដង្ហើម និងរាក ត្រូវស្វែងរមន្ទីពេទ្យព្យាបាលជាបន្ទាន់ ព្រោះ ប្រទេសក្នុងឧបទ្វីបមជ្ឈឹមបូពា៏កំពុងតែរាតត្បាត ជំងឺ ផ្លូវដង្ហើម។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង អំពាវនាវថា បើសិនជាអ្នកទើបត្រឡប់មកពីឧបទ្វីបមជ្ឈឹមបូពា៍ និង មានរោគសញ្ញាគ្រុនក្តៅ ក្អក ពិបាកដកដង្ហើម និង រាក ក្នុង កំឡុងពេល ១៤ថ្ងៃ ទើបត្រឡប់មកពីតំបន់មជ្ឈឹមបូពា៍ ត្រូវតែទៅមន្ទីពេទ្យ ដើម្បីធ្វើការព្យាបាលជាបន្ទាន់។ ហើយថា បើសិនជាមានរោគសញ្ញា រលាកផ្លូវដង្ហើមយូរ អ្នកគូរតែពន្យាពេល ក្នុងការធ្វើដំណើរ ដើម្បីកាត់បន្ថយហានិភ័យនៃការចម្លង។
នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ណែនាំថា
- ត្រូវចៀសវាងកាប៉ះពាល់ផ្ទាល់ជាមួពេលជាមួយអ្នកមានជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ
- ចៀសវាងការហូប សាច់មិនឆ្អិនល្អ បន្លែឆៅផ្លែឈើមិនបានចិតសំបកនិង ទឹកមិនមានសុវត្តិភាព
- លាងដៃអោយបានញឹកញាប់ជាមួយសាប៉ូនិង ទឹក ជាពិសេសក្រោយការប៉ះពាល់អ្នកឈឺនិងនៅជុំវិញបរិស្ថាន អ្នកឈឺ
- ចៀសវាងការទៅលេងកសិដ្ឋានចិញ្ចឹមសត្វស្រុកនិងសត្វព្រៃ ជាពិសេសសត្វ (ឈឺឬស្លាប់)
សូមបញ្ជាក់ថា ការអំពាវនាវរបស់នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង ធ្វើឡើងនៅពេលនេះ បន្ទាប់ពី អង្គការសុខភាពពិភពលោក បានរកឃើញថា មានមនុស្ស៤២៣នាក់ បានស្លាប់ ក្នុងចំណោមអ្នកឆ្លង សរុបមានចំនួន ១១១៨ករណី។
ថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូង បានរកឃើញករណីទី១ នៃជំងឺផ្លូវដង្ហើម នៅមជ្ឈឹមបូព៌ា។ អ្នកជំងឺ មានអាយុ ៦៨ឆ្នាំ ភេទប្រុស នៅមានសុខភាពនឹងននៅឡើយ។ លោកបានធ្វើដំណើរត្រលប់មកពី ប្រទេស បារ៉ែន នៃតំបន់មជ្ឈឹមបូព៌ា ។ ប្រពន្ធរបស់លោក មានចេញរោគសញ្ញាដែរ តែមិនធ្ងន់ធ្ងរទេ ដែល នឹងទទួលលទ្ធផល មន្ទីរពិសោធន៏ឆាប់ៗខាងមុខនេះ ។ យ៉ាងណាក៏ដោយ មិនទាន់រកឃើញមានការឆ្លងនៅ ក្នុងសាធារណៈជននៅប្រទេស កូរ៉េខាងត្បូងទេ។
សូមបញ្ជាក់ថា ជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា បង្កឡើងដោយមេរោគឈ្មោះ កូរ៉ូណាវីរុស ដែលអ្នកវិទ្យាសាស្រ្តសង្ស័យថា ចំលងមកពីសត្វអូដ៏ និង សត្វព្រៃដទៃទៀត និង អាចឆ្លងពីអ្នក ឈឺទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់ផ្ទាល់ ។ ប្រទេសដែលកំពុងកើតមានជំងឺនេះ រួមមាន ប្រទេស ហ្សកដានី អូវែត អូម៉ង កាតា អារ៉ាប៊ីសាអូឌីត អារ៉ាប់អេមីរាត់ និងប្រទេសយ៉េម៉ែន។
ដើម្បីសុវត្ថិភាពដល់អ្នក ធ្វើដំណើរ ទៅឧបទ្វីបមជ្ឈឹមបូព៌ា នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង អំពាវនាវដល់ សាធារណៈជន និង សារពត៌មានទាំងអស់ មេត្តាអនុវត្តន៏ វិធានការបង្ការអោយបានខ្ពស់។ នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង បញ្ជាក់ថា ខណៈពេលនេះ ក្រសួងសុខាភិបាលកំពុង តាមដានជំងឺនេះយ៉ាងយកចិត្តទុកដាក់ ទាំងនៅឧបទ្វីបមជ្ឈឹមបូព៌ា ពង្រឹងប្រព័ន្ទតាមដានក្នុងប្រទេស ។
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!