ក្រសួងសុខាភិបាល និងក្រសួង៥ទៀត ចេញវិធានការទប់ស្កាត់ ការពុលស្រា ក្រោយផ្ទុះករណីក្នុងខេត្តកំពុងឆ្នាំ
ភ្នំពេញ៖ ក្រសួងសុខាភិបាល រួមទាំងក្រសួងពាក់ព័ន្ធចំនួន ៥ ប្រកាសដាក់ចេញវិធានការមួយចំនួន ដើម្បីទប់ស្កាត់ការពុលស្រា និងចំណីអាហារផ្សេងៗ បន្ទាប់ពីមានអ្នកពុល ស្លាប់ និងរងគ្រោះជាង ៩០ នាក់ ក្នុងខេត្តកំពង់ឆ្នាំង។ តែសង្គមស៊ីវិល យល់ថា វិធានការនេះ បានតែមួយឆាវ ហើយក៏គ្មានប្រសិដ្ឋ។ រាយការណ៍បន្តដោយលោក ចក់ ចំរើន
ក្រសួងសុខាភិបាល រួមទាំងក្រសួងពាក់ពន្ធ័ចំនួន ៥ នៅថ្ងៃពុធ ទី ១៤ ធ្នូ នេះ បានសហការគ្នា ដើម្បីទប់ស្កាត់ និងបង្កាករណីពុលស្រា និងចំណីអាហារផ្សេងៗនៅកម្ពុជា បន្ទាប់ពីមានការពុលស្រាស ក្នុងខេត្តកំពង់ឆ្នាំង បណ្តាលអោយមនុស្សចំនួន ១៥នាក់ ស្លាប់ និងជាង ៧០នាក់ទៀត បានរងគ្រោះ។
លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងក្នុងសន្និសិទ្ធសារពត៍មាន នាទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១២ ខែឆ្នូ ឆ្នាំ២១០៦នេះថា ក្រោយពីមានករណីពុលស្រានៅខេត្តកំពង់ឆ្នាំនេះឡើង ក្រសួងសុខាភិបាល រួមនឹងក្រសួងពាក់ពន្ធ័មួយចំនួន រួមមាន ក្រសួងសេដ្ឋកិច្ចនិងហរញ្ញវត្តុ ក្រសួងពាណិជ្ជកម្ម ក្រសួងឩស្សាហកម្ម ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍ បានសហការណ៍គ្នា ដើម្បីធ្វើការផ្សព្វផ្សាយ និងដាក់ជាវិធានមួយចំនួន សម្រាប់ទប់ស្កាត់ និងបង្ការកុំការពុលស្រា និងចំណីអាហារផ្សេងៗ កើតមានបន្តទៀត។
ក្នុងនោះ លោក លី សុវណ្ណ បន្តថា ក្រសួងសុខាភិបាល បានបង្កើតវិធានការទប់ស្កាត់ដោយបង្កើតសារអប់រំស្តីពីការពុលស្រា ទៅកាន់អ្នកលក់ អ្នកផលិត ជាពិសេសទៅកាន់ប្រពលរដ្ឋ ដែលនិយមទទួលទាន់ស្រា អោយមានការប្រុងប្រយ័ត្ន និងឈប់ទទួលទានស្រា ដែលមានប្រភពមិនច្បាស់លាស់ ហើយក្នុងនោះក្រសួង ក៏បានបង្កើតលេខពិសេស ១១៥ ដែលជាប្រពន្ធ័ឆ្លើយតបបន្ទាន់ទូទាំងប្រទេស ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើការទាក់ទង់ ឬរាយការណ៍ពត៍មានផ្សេងៗ ផងដែរ។
ក្រៅពីផ្សព្វផ្សាយ ក្រសួងសុខាភិបាល ក៏បានចុះអប់រំដល់ប្រជាពលរដ្ឋ អ្នកលក់ អ្នកផលិត និងអ្នកចែកចាយស្រា ឫចំណីអាហា ឲ្យលក់ ឬផលិតអោយបានត្រឹមត្រូវ ដើម្បីជៀសវៀងប៉ះពាល់ដល់សុខភាព និងអាយុជីវិតប្រជាពលរដ្ឋ ព្រមទាំងជៀសផុតពីការប្រឈមជាប់ពន្ធាគាផងដែរ។ ជាមួយគ្នានេះ ក្រសួង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មុននិងទិញស្រា ឫចំណីអាហារត្រូវពិនិត្យអោយបានច្បាស់លាស់ ពីប្រភពនាំចូល និងអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធត្រូវតែពិនិត្យអោយបានត្រឹមត្រូវ ច្បាស់លាស់មុននឹងចេញអាជ្ញាបណ្ណ័ដល់អ្នកផលិតទាំងនោះផងដែរ។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ថា យន្តការរបស់ក្រសួងសុខាភិបាល ហាក់គ្មានប្រសិទ្ធភាព ព្រោះកន្លងទៅ នៅតែមានករណីមួយចំនួន បានកើតឡើងជាបន្តបន្ទាប់ បើទោះជាក្រសួង ប្រកាសជាញឹកញាប់យ៉ាងណាក្តី។ ជាងនេះទៅទៀត វិធានការទាំងនេះ ក៏គ្មានប្រសិដ្ឋភាពយូអង្វែងផងដែរ។
យ៉ាងណា លោក យង់ គឹមអេង ស្នើឲ្យក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ គួរមានវិធានឲ្យបានជាក់លាក់ ដើម្បីត្រួតពិនិត និងដាក់ទោសដល់អ្នកប្រព្រឹត្តខុស កុំឲ្យមានការលើកលែង។
សូមជំរាប់ថា បើតាម លោក លី សុវណ្ណ ករណីពុលស្រានេះ មានការថយចុះជាងមុន បើធៀបទៅនិង១០ឆ្នាំមុន ហើយការពុលស្រានេះ គឺបណ្ដាលមកពី សារជាតិមេតាណុល ដែលមាននៅក្នុងស្រាលើសពីកម្រិតធម្មតា ០,១៥% ដែលមានកើតឡើងច្រើនកម្លែងនៅទូទាំងពិភពលោក ដោយសារស្រាដែលផលិតនៅតាមមូលដ្ឋានសហគមន៍មិនត្រឹមត្រូវតាមក្បូនខ្នាតបច្ចេកទេស។ ក្រសួងបានបញ្ជាក់ថា ការពុលស្រានេះ បណ្ដាលអោយមានអាការៈដូចជា ងងឹតផ្នែក សន្លប់ ប្រកាច់ ពិបាកដកដង្ហើម និងអាចវិវត្តទោស្លាប់បាន៕
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!