(ភ្នំពេញ)
ថ្ងៃ អាទិត្យ ទី ២៦ ខែ មីនា ឆ្នាំ ២០២៣
ស្តាប់អនឡាញ
អ្នកចូលទស្សនា 2,118,608
  • អំពីយើង
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ខកិច្ច-សង្គម
  • ព័ត៌មានកីឡា
  • សុខភាព-អនាម័យ
  • បច្ចេកវិទ្យា-ព័ត៌មាន
  • ដំណឹងការងារថ្មីៗ

ព័ត៌មានលំអិត

សាលារៀន​រដ្ឋ​ចំនួន​ ១០១ ទីតាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​យុទ្ធនាការ​ «អ៊ីនធឺណិត​មិត្ដហ្វូន​ទៅកាន់​សាលារៀន​»

  • VOY News
  • ពុធ , ២១ , ធ្នូ , ២០១៦ - ១៥:០៥
  • សេដ្ខកិច្ច-សង្គម
  • Comments

សាលារៀន​រដ្ឋ​ចំនួន​ ១០១ ទីតាំង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​យុទ្ធនាការ​ «អ៊ីនធឺណិត​មិត្ដហ្វូន​ទៅកាន់​សាលារៀន​»​

ថ្ងៃទី​៣០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦ ក្រុម​ការងារ​បច្ចេកទេស​មិត្ដហ្វូន​បាន​បញ្ចប់​កិច្ចការ​ត​បណ្ដាញ​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​ដល់​សាលា​រៀន​រដ្ឋ​ចំនួន ១០១​ ទីតាំងទូទាំង​ប្រទេស​។ ​​សាលា​ទាំង​នោះ​ជា​គោល​ដៅ​អាទិភាព​មួយ​ដែល​ទទួល​បាន​អត្ថ​ប្រយោជន៍ពី​ការ​ចុះ​ហត្ថលេខា​នៃការ​យោគ​យល់​ជាមួយ​ក្រសួង​អប់រំ យុវជន​ និង​កីឡា​ កាល​ពីថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០១៦ កន្លង​ទៅ​។

ក្រុម​ការងារ​មិត្ដហ្វូន​ថ្ងៃ​ចន្ទ​នេះ បាន​ធ្វើ​ទស្សនកិច្ច​ទៅកាន់​សាលារៀន​​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​នេះ​។

ទស្សនកិច្ច​ទៅកាន់​សាលារៀន​

​​​​លោក បៀន ជានាយក​ផ្នែកអ៊ីនធឺណិត​​ប្រតិបត្ដិការ​នៅតាម​បណ្ដាល​សាលារៀន បាន​និយាយថា​៖ «​វា​ពិតជា​សំខាន់​ណាស់​​​សម្រាប់​យើង​ដែល​មក​សាលារៀន​ទាំង​នេះ​ក្រោយ​ពី​ពង្រាយ​បណ្ដាញ​សេវាកម្ម​។ ដំបូង​ យើង​ត្រួត​ពិនិត្យ​គុណភាព​សេវាកម្ម​ដែល​បាន​ផ្ដល់​ជូន ហើយ​ទី​ពីរ​ ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ប្រចាំ​ថ្ងៃ​ និង​វិធី​ដោះស្រាយ​ជូន​ពួក​គាត់​»។

នៅ​វិទ្យាល័យ​ហ៊ុនសែន​ជំពូវន្ដ​ ឧបករណ៍​ម៉ូឌឹម ត្រូវ​បាន​តម្លើង​ក្នុង​បន្ទប់​ប្រជុំ​គ្រូ។ រាល់​ឧបករណ៍​ត្រូវបាន​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​មិត្ដហ្វូន​ ទូរទស្សន៍ និង​ម៉ាស៊ីន​ព្រីន​។ ក្រុម​ការងារ​បាន​ជួប​ជាមួយ​លោក​គ្រូ​អ្នក​គ្រូ និង​បុគ្គលិក​ទីចាត់​ការ ដែល​ពួកគេ​ថ្លែង​អំពី​សារសំខាន់​នៃ​អ៊ីនធឺណិត​ ជា​ប្រយោជន៍​សម្រាប់​ទាំង​ការ​បង្ហាត់​បង្រៀន​ប្រចាំថ្ងៃ ធ្វើ​ការ​ស្រាវជ្រាវ ត្រៀម​លំហាត់​សម្រាប់​សិស្ស​។ វិទ្យា​ល័យ​ហ៊ុនសែន​ជំពូវន្ដ មាន​គ្រូ​បង្រៀន​ចំនួន ២៣០ នាក់ និង​សិស្ស​ ៤៨០០ នាក់​ចាប់​ពី​ថ្នាក់​ទី​៧ ដល់​ទី​១២​។

លោក លីម ចន្ថា ជា​នាយក​វិទ្យាល័យ​ជំពូវន្ដ បាន​លើក​ឡើង​ថា​៖ «ក្រុម​ការងារ​មិត្ដហ្វូន ពេញ​ចិត្ដ​នឹង​ទស្សនកិច្ច​នេះ​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​លោក​គ្រូ​អ្នក​គ្រូ និង​នាយក​សាលា​លើ​ការ​ផ្ដល់​សិស្សានុសិស្ស​នូវ​ចំណេះដឹង​បន្ថែម​។ ថ្វីដ្បិតតែ​ថ្នាក់​រៀន​ខ្លះ​មាន​ចំនួន​សិស្ស​លើស​លប់ ដែល​ជួន​កាល​ដល់​ ៨០ នាក់​ក្នុង​ថ្នាក់យ៉ាងណាក៏ដោយ ក៏​សិស្សានុសិស្ស​នៅតែ​ខិតខំ​ប្រឹង​ប្រែង​រៀន​សូត្រ​ ហើយ​វា​ក៏​មិន​មែន​បញ្ហា​ចម្បង​សម្រាប់​ពួកគេ​ឡើយ»​។

លោក​ផ្ទាល់​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ទីនេះ​ក្នុង​ឆ្នាំ​១៩៨៣ និង​ត្រឡប់​មក​ធ្វើ​ជា​គ្រូ​បង្រៀន​វិញ​នៅ​ឆ្នាំ​១៩៨៧។ ក្រោយ​ពី​ត្រូវបាន​តែងតាំង​ជា​នាយករង​នៅ​ឆ្នាំ​២០០៦ និង​ជា​នាយក​វិទ្យាល័យ​ក្នុង​ឆ្នាំ​២០១១​។​

ការ​ឧបត្ថម្ភ​នេះ​អនុញ្ញាត​ឲ្យ​សាលា​រៀន​រដ្ឋ​នីមួយ​ៗ​អាច​សន្សំ​សំចៃ​លើ​អ្វីដែល​ត្រូវបាន​ចាត់​ទុក​ជា​កិច្ចការ​សំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​អប់រំ​នាពេលបច្ចុប្បន្ន​នោះ គឺ​អ៊ីនធឺណិត​។ ចាប់​ពី​តម្លើង​សេវាកម្ម​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​ ​សាលា​នីមួយ​ៗ​អាច​សល់​ប្រាក់​ជា​​មធ្យម​ប្រមាណ ១០០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។

គម្រោង​អ្វី​បន្ទាប់?

លោក បៀន បាន​បន្ដថា​៖ «​នៅ​សល់​សាលារៀន​រដ្ឋ​​ជិត​ ​៥០០០ ទីតាំង​ទៀតនឹង​ត្រូវ​តម្លើង​បណ្ដាញ​អ៊ីនធឺណិត​ ហើយ​យើង​កំពុង​តែ​ខិតខំ​ព្យាយាម​ផ្ដល់​សេវាកម្ម​នេះ​ទៅកាន់​បណ្ដាល​សាលារៀន​ទាំង​អស់​ឲ្យ​បាន​ឆាប់​បំផុត​។ ដើម្បី​ពង្រាយ​បណ្ដាញ​អ៊ីនធឺណិត​ទៅកាន់​សាលារៀន​ដ៏​ច្រើន​សន្ធឺក​ដែល​វា​មិនមែនជា​កិច្ចការ​ងាយ​ស្រួល​នោះ យើង​ត្រូវ​ស្ទាប​ស្ទង់​ពី​ហេដ្ឋារចនា​សម្ព័ន្ធ​សាលា​នីមួយៗ​ រៀបចំ​គម្រោង​សម្រាប់​ក្រុម​បច្ចេកទេស​ចំនួន ៥០ នាក់ ក្នុង​ ២៥ ខេត្ដ​-​ក្រុង និង​កត់​ត្រា​សម្ភារ​ចាំ​បាច់​ (​ម៉ូឌឹម ឬ​ខ្សែកាប​ជាដើម​) គ្រប់​គ្រង​គុណភាព​សេវា​ក្រោយ​ពី​​តម្លើង និង​ល្បឿន​របស់វា​»។

អំពី​អនុស្សារណៈ​នៃ​យោគ​យល់​: គម្រោង​នេះ​នឹងត្រូវ​អនុវត្ដ​រយៈ​ពេល ៥ ឆ្នាំ​ចាប់​ផ្ដើម​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ និង​ដំណើរ​ការ​ទូទាំង​ប្រទេស​។ គម្រោង​នេះ នឹង​ផ្ដល់​នូវ​កញ្ចប់​លើក​ទឹកចិត្ដ​ Telecom ទៅកាន់​សាលារៀន​រដ្ឋ​ចំនួន ៥០០០ កន្លែង​ មជ្ឈ​មណ្ឌល​ហ្វឹក​ហ្វឺន​គរុសិស្ស សាកលវិទ្យាល័យ និង​ការិយាល័យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា ដែល​មាន​សមត្ថិភាព​ពេញ​លេញ​ក្នុង​ការពង្រាយ​បណ្ដាញ​អ៊ីនធឺណិត និង​អ៊ីនធឺណិត​ឥត​គិត​ថ្លៃ​។ តម្លៃ​នៃគម្រោងទាំងមូល​មាន​ចំនួនទឹក​ប្រាក់​ ៥ លាន​ដុល្លារ​។ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ បុគ្គលិក​បម្រើ​ការ​ក្នុង​វិស័យ​អប់រំជិត ១ លាន​នាក់​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​កម្មវិធី​នេះ ដើម្បី​ក្លាយ​ជា​សសរ​ទ្រូង​ប្រទេសជាតិ​ដ៏​រឹង​មាំ​។

អំពី​មិត្ដហ្វូន : ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ឈាន​មុខ​នៅ​កម្ពុជា និង​ជា​ប្រតិបត្ដិករ​តែមួយ​គត់​ដែល​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត + អ៊ីនធឺណិត + ប្រព័ន្ធ​ទូរទាត់​ប្រាក់​ចល័ត (eMoney)។ ជា​ក្រុមហ៊ុន​ធំ​មួយ​ដែល​មាន​បុគ្គលិក​កម្ពុជា​ជាង ២០០០ នាក់​ ជា​បណ្ដាញ​លក់​ដ៏​ធំ​បំផុត​ ជាមួយ​នឹង​សាខា (Showroom) ១០០ ទីតាំង​ និង​បញ្ជរ​លក់​ជាង ៤០០០​ កន្លែង​ និង​ហេដ្ឋារចនា​សម្ព័ន្ធ​អង់តែនល្អបំផុត និងច្រើនជាងគេ​​ (BTS)។

មិត្ដហ្វូន បាន​ធ្វើ​ការ​វិនិយោគ​លើ​សកម្មភាព​សង្គម​តាំង​ដំណើរការ​ដំបូង​ដោយ​ចំណាយ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​លើ​វិស័យ​អប់រំ កីឡា សុខភាព និង​សកម្មភាព​សង្គម​ផ្សេង​ៗ​។ មិត្ដហ្វូន​ជា​មែក​ធាង​នៃក្រុមហ៊ុន​មេ Viettel Global ជាសម្ព័ន្ធ​​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ធំ​បំផុត​មួយ​ក្នុង​ពិភពលោក​ដែលមាន​ទីតាំង​ចំនួន ១១ ប្រទេស​ និង​ស្ថិត​ក្នុង​ចំណោម​សម្ព័ន្ធ​ធំ​ៗ​ទាំង​ ២០ ដែល​​មាន​អតិថិជន​ច្រើន​បំផុត​ក្នុង​ពិភពលោក​។

« ត្រលប់ទៅទំព័រដើម
សំណូមពរ:

រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!

Tweet

ព័ត៌មានជាវិដេអូ

  • ជម្រើស ជាតិ សាកជើង ជាមួយ ស្វាយ...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិចជានរណា? ហេតុអ្វីបានជាគាត់...
    Tweet វីដេអូផ្សេងទៀត...
  • អេឡិច មាតានៃអ្នកការពារធម្មជាតិ
    Tweet វីដេអូផ្សេងទៀត...

បទយកការណ៍

  • ព្រៃឈើ ប្រៀបបីដូចជាបេះដូងរបស់មនុស្ស ចុះបើព្រៃឈើ់បាត់បង់អស់ទៅ តើមនុស្សអាចរស់នៅបានដែរឬទេ

  • ឈ្មួញកាប់បំផ្លាញ និងដឹកជញ្ជូនឈើកំពុងកើនឡើង ហាក់មិនខ្លាចសម្ថកិច្ច និងអាជ្ញាធរដែនដី

  • CYN បង្កើតវគ្គបណ្តុះបណ្តាល​ឲ្យយុវជនងាយស្រួលបញ្ជៀបខ្លួនចូលទីផ្សាការងារ

  • - - - - - - - - - - - - - -    » ព័ត៌មានបន្ងែម
  • ព័ត៌មានទាន់ហេតុការណ៍
  • ព័ត៌មានជាវិដេអូ
  • បទយកការណ៍ / បទសម្ភាសន៍
  • ចំណេះដឹងទូទៅ
  • កម្មវិធី ល្ខោននិយាយ
  • បទចម្រៀងល្បីទាំង 10
  • សំនើច និងរូបថ្លុក
  • ពីនេះ ពិនោះ
អ្នកចូលទស្សនា 2,118,608
ស្តាប់អនឡាញ