គណបក្សប្រឆាំង និងសង្គមស៊ីវិល បារម្ភរឿងជំពាក់បំណុលបរទេស ជិត១០ពាន់លានដុល្លា
ភ្នំពេញ៖ ពាក់ព័ន្ធទៅនិង កម្ពុជាជំពាក់បំណុលបរទេសជិត១០ពាន់លានដុល្លា គណបក្សប្រឆាំង និងសង្គមស៊ីវិល ថារាជរដ្ឋាបាលកម្ពុជា ប្រើប្រាស់លុយទាំងអស់នោះ ដោយគ្មានប្រសិទ្ធិភាព និងមានអំពើពុករលួយ។ តែមន្រ្តីនាំពាក្យរាជរដ្ឋាភិបាល បានបដិសេធ និងថារដ្ឋាភិបាលបែងចែកលុយទាំងអស់នោះ ត្រឹមត្រូវតាមគោលការណ៍ ហើយថាការចោទប្រកាន់នេះ គឺគ្រាន់តែប្រឌិតរឿង ដើម្បីញុះញ៉ុងតែប៉ុនណ្ណោះ។
លោក សុន ឆ័យ មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ បញ្ជាក់ប្រាប់វិទ្យុសំឡេងយុវនៅ ថ្ងៃទី ២១ ធ្នូ នេះថា លោកមានការបារម្ភចំពោះបំណុលដែលកម្ពុជាបានជំពាក់បំណុលបរទេស ដោយលោកបានពិនិត្យឃើញថា ការប្រើប្រាស់ថវិកាជាតិរបស់រដ្ឋាភិបាលកន្លងទៅនេះ មិនទាន់មានប្រសិទ្ធភាព ព្រោះតែការសាងសង់ផ្លូវ ស្ពាន់ និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត នៅមានកម្រិតនៅឡើយ។ លោកបន្តថា កម្ពុជាមិនគួរខ្ចីបរទេសច្រើនលើសលុបនោះទេ គួរតែប្រើប្រាស់ថវិកាដែលប្រមូលបានពីចំណូលថវិការជាតិ យកមកផ្គិតផ្គង់ប្រសើរជាង ហើយបើសិនជាខ្ចីគេ រដ្ឋាភិបាល ត្រូវតែមានវិធានការច្បាស់លាស់ក្នុងការខ្ចី ដើម្បីជៀសវាងការប្រើប្រាស់ថិវកាជាតិខ្ជះខ្ជាយ។
បើតាមរបាយការណ៍ស្តីពីស្ថិតិបំណុលអន្តរជាតិចេញផ្សាយកាលថ្ងៃទី១៤ ខែធ្នូ ធនាគារពិភពលោក បានបង្ហាញថា កម្ពុជាជំពាក់បំណុលបរទេសមានចំនួន ៩៣១៨ លានដុល្លារ គិតត្រឹមឆ្នាំ២០១៥ ដោយចំនួននេះគឺកើនឡើង ៣៧៨ភាគរយបើធៀបទៅឆ្នាំ២០០០ ដែលពេលនោះកម្ពុជាជំពាក់បរទេសត្រឹមតែ១៩៤៦លានដុល្លាតែប៉ុណ្ណោះ
សូមជំរាប់ថា ការជំពាក់បំណុលបរទេសនេះ បើធៀបនឹងចំនួនប្រជាជនកម្ពុជាប្រមាណ ១៥លាននាក់ នោះប្រជាពលរដ្ឋកម្ពុជាម្នាក់ នឹងត្រូវជំពាក់បំណុលគេជាង៦០០ដុល្លារដោយមិនដឹងខ្លួន។
លោក សន ជ័យ ប្រធានអង្គការគណនេយ្យភាពសង្គម លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តរឹតត្បិត ដោយមិនព្រមបើកទូលាយព័ត៌មាននៃរបាយការណ៍ថវិកាជាតិ ដល់សង្គមស៊ីវិល និងអ្នកនយោបាយ ដែលជាហេតុបង្កអោយការទប់ស្កាត់អំពើពុករលួយក្នុងវិស័យមួយចំនួន មិនមានប្រសិទ្ធភាព ។ លោកបន្តថា ការដែលរាជរដ្ឋាភិបាលព្យាយាមបិទបាំង ការចំណាយថវិការជាតិនេះ គឺធ្វើការខាត់បង់ប្រយោជន៍ទៅថ្ងៃមុខ ហើយអ្នកទទួលរង់គ្រោះមុនគេនោះ គឺប្រជាពលរដ្ឋ។
លោក សន ជ័យ ក៏បានស្នើរអោយរដ្ឋាភិបាល ប្រើប្រាស់ថវិកាជាតិ អោយបានត្រឹមត្រូវ ដោយសហការជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាសង្គមស៊ីល ដើម្បីជៀសវាងការជំពាក់បំណុលគេកាន់តែច្រើន ហើយគ្មានលទ្ធិភាពសង។
ចំពោះការចោទប្រកាន់នេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី ឆ្លើយតបវិញថា នេះគ្រាន់តែជា ការញុះញ៉ុង និងប្រឌិតរឿង អោយប្រជាពលរដ្ឋមានការភណ្ឌច្រឡំតែប៉ុនណ្ណោះ។ ហើយលោបញ្ជាក់ថា ការដែលរាជរដ្ឋាភិបាល ខ្ចីលុយបរទេសនេះ គឺមានការបែងចែកត្រឹមត្រូវ តាមផែនការស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ក្នុងការអភវិឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងបែងចែកថវិកាជាតិផ្សេងៗ។ បន្ថែមពីនេះ លោកថា ចំពោះបញ្ហាពុករលួយ លើការសាងសងហេដ្ឋារចនាសម្ព័ន្ធ គឺអង្គភាពប្រឆាំងអំពើពុករលួយ ជាអ្នកមានសម្ថតកិច្ច ក្នុងការចាត់ចែងដាក់ទោសទណ្ឌ ហើយបើសិនជារកឃើញមានការខូចខាតនានា គឺតម្រូវឲ្យអ្នកទទួល សាងសង ត្រូវទទួលខុសត្រូវ និងបន្តសាងសង ជាថ្មីឡើងវិញ ។
តែយ៉ាងណា លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បញ្ជាក់ថា បើសិនជា តំណាងរាស្រ្តសំឡេងភាគច្រើន និងភាគតិច នៅក្នុងរដ្ឋសភា មានការចរចារគ្នាដោយឈរលើវប្បធ៏មសន្ទនា លោកនឹងស្នើឲ្យធ្វើកំណែទម្រង់លើប្រព័ន្ធគ្រប់គ្រង់ថវិកាជាតិនេះ ដើម្បីកុំអោយបញ្ហាជំពាក់បំណុលបរទេស បន្តកើតមាន និង រីករាល់ដាលកាន់តែធំ។
ដោយលោក ញ៉ែម សំណាង
រាល់់ការបញ្ចេញមតិរបស់លោកអ្នក សូមប្រកបដោយក្រមសីលធម៌!